ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​អា​មេ​រិ​ក​នៅ​កម្ពុជា ចាត់​ទុក​ការ​ដោះ​លែង​លោក កឹ​ម សុខា ជា​ការ​វិវឌ្ឍន៍​វិជ្ជមាន​មួយ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទូត​សហរដ្ឋអាមេរិកប្រចាំ​កម្ពុជា ​បាន​ស្វាគមន៍​ពី​ដំណឹង​នៃ​ការ​ដោះ​លែង លោក កឹ​ម សុខា ដោយ​បាន​លើក​ឡើង​ថា​ការ​ដោះ​លែង​នេះ​ជា​ការ​វិវឌ្ឍន៍​វិជ្ជមាន​មួយ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ ស្តី​ពី​ការ​ដោះ​លែង លោក កឹ​ម សុខា បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ទូត​សហរដ្ឋអាមេរិក ស្វាគមន៍​ពី​ដំណឹង​នៃ​ការ​ដោះ​លែង លោក កឹ​ម សុខា ។ ជាង​នេះ សហរដ្ឋអាមេរិក​តែង​បាន​អំពាវនាវ​ជា​បន្តបន្ទាប់​ឱ្យ​មានការ​ដោះ​លែង លោក កឹ​ម សុខា ហើយ​បាន​រក្សា​ជំហរ​ថា ការ​ផ្តន្ទាទោស​របស់​លោក​ដែល​ពាក់ព័ន្ធ​នឹង​ការ​អះអាង​អំពី​ការ​ចូលរួម​របស់​សហរដ្ឋអាមេរិក ក្នុង​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា គឺ​គ្មាន​មូលដ្ឋាន ។

ប្រភព​បញ្ជាក់​ទៀត​ថា ការ​ដោះ​លែង​របស់​លោក គឺជា​ការ​វិវឌ្ឍន៍​វិជ្ជមាន​មួយ ហើយ​បន្ត​លើកទឹកចិត្ត​ដល់​រដ្ឋាភិ​បាល​កម្ពុជា​ឱ្យ​ធានា​ថា ពលរដ្ឋ​របស់​ខ្លួន​អាច​អនុវត្ត​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​បាន​ដោយ​សេរី ។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២៧​ឆ្នាំ ត្រូវ​បាន​លើកលែងទោស តាម​រយៈ​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​កម្ពុជា ៕