ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​វែង​បំផុត​​​លើ​ពិភព​លោក​​​បង្ហាញ​​​នៅ​អាល្លឺម៉ង់​​ផ្ទុក​មនុស្ស​​បាន​256​នាក់​​កំពុង​ទទួល​​​ការ​កុំម៉ង់​​ទិញ​​ពី​ប្រទេស​​​ចិន

12 ឆ្នាំ មុន

តាម​ប្រភព​​ព័ត៌មាន​​ពី​ទីភ្នាក់ងារ​​ដេលី​ម៉េល​​បាន​ផ្សាយ​ថា ​អា​ល្លឺ​ម៉ង់​​​បាន​បង្ហាញ​​រថយន្ត​​អូតូ​ត្រាម​ អិុច​ស្ត្រា​ហ្គ្រែន​(Autotram Extra Grand) ជា​រថយន្ត​ក្រុង​ដ៏​វែង​​​បំផុត​ នៅលើ​​ពិភព​លោក​​​ កាល​ពី​ដើម​​​សប្តាហ៍​​​កន្លង​មក​ ដោយ​មាន​ប្រវែង​​​១០១​ហ្វុត​ ឬ៣០​ម៉ែត្រ​ អាច​ផ្ទុក​អ្នក​ដំណើរ​​​​បាន​២៥៦​​​​នាក់​​​រួម​ទាំង​ជា​មិត្ត​​នឹង​បរិស្ថាន​​​ផង​ដែរ​ ។

តាម​ប្រភព​​ព័ត៌មាន​​ពី​ទីភ្នាក់ងារ​​ដេលី​ម៉េល​​បាន​ផ្សាយ​ថា ​អា​ល្លឺ​ម៉ង់​​​បាន​បង្ហាញ​​រថយន្ត​​អូតូ​ត្រាម​ អិុច​ស្ត្រា​ហ្គ្រែន​(Autotram Extra Grand) ជា​រថយន្ត​ក្រុង​ដ៏​វែង​​​បំផុត​ នៅលើ​​ពិភព​លោក​​​ កាល​ពី​ដើម​​​សប្តាហ៍​​​កន្លង​មក​ ដោយ​មាន​ប្រវែង​​​១០១​ហ្វុត​ ឬ៣០​ម៉ែត្រ​ អាច​ផ្ទុក​អ្នក​ដំណើរ​​​​បាន​២៥៦​​​​នាក់​​​រួម​ទាំង​ជា​មិត្ត​​នឹង​បរិស្ថាន​​​ផង​ដែរ​ ។

អូតូ​ត្រាម​ អិុច​ស្ត្រា​​ហ្គ្រែន​ បាន​អភិ​វឌ្ឍ​ឡើង​ដោយ​​​អ្នក​ស្រាវ​ជ្រាវ​​​ផ្នែក​ប្រព័ន្ធ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ចរាចរណ៍​​​នៃ​នាយក​ដ្ឋាន​​​ហ្វ្រូន​ហូ​ហ្វើ ។ រថ​​យន្ត​ក្រុង​នេះ​មាន​ប្រវែង​​​៣០​ម៉ែត្រ​ អាច​ដឹក​អ្នក​ដំណើរ​​សរុប​​​២៥៦​នាក់ និង​​​ជា​​ដំណឹង​ល្អ​មួយ​​សម្រាប់​អ្នក​ដែល​ស្រឡាញ់​​​បរិ​ស្ថាន​ ព្រោះ​រថ​យន្ត​​មួយ​គ្រឿង​នេះ​ប្រើ​​ថាម​ពល​ចរន្ត​​អគ្គិសនី​។ រថយន្ត​ក្រុង​​​ដ៏​វែង​​មួយ​គ្រឿង​នេះ​បាន​បើក​បង្ហាញ​​​ដល់​សាធារណ​ជន​​​នៅ​ទីក្រុង​​​ដ្រេស​ដេន​ ភាគ​ខាង​កើត​ប្រទេស​​​អាល្លឺម៉ង​់ កាល​ពីដើម​សប្តាហ៍​​កន្លងមក ។

រថយន្ត​ខាង​លើ​​​នឹង​ធ្វើការ​​​​សាក​ល្បង​​នៅ​ទីក្រុង​​​នេះ​ក្រោម​ការ​គ្រប់​គ្រង​​​របស់​នាយក​ដ្ឋាន​គមនាគមន៍​​ និង​ដឹក​ជញ្ជូន​ក្នុង​តំបន់​​​នៅ​ពេល​​ឆាប់​ៗ​នេះ ។លើស​​ពីនេះ​ក៏​មាន​​របាយ​ការណ៍​​ស្តី​ពីការ​​​បញ្ជា​​ទិញ​រថយន្ត​ក្រុង​អូតូ​​​ត្រាម​ អិុច​ស្ត្រា​ហ្គ្រែន​​​ពីទីក្រុង​​​ប៉េកាំង​ និង​សៀង​ហៃ​ផង​ដែរ​ ទោះបី​ជា​​​មាន​តម្លៃ​ខ្ពស់​​​ដល់​ទៅ​​​១០​លាន​ដុល្លារ​​​ក៏​ដោយ​ ។ រថយន្ត​ក្រុង​​​មួយ​គ្រឿង​នេះ​មាន​ចំណុះ​ផ្ទុក​អ្នក​ដំណើរ​​​ប្រហាក់​​ប្រហែល​​នឹង​រថភ្លើង​​ខ្នាត​តូច​​​មួយ​គ្រឿង​ ​ប៉ុន្តែ​​​អា​ច​ធ្វើ​​ចលនា​​​​​បាន​ដូច​​រថយន្ត​​ក្រុង​ ទូទៅ​​ដែរ​និង​​ដើរ​ដោយ​​គ្រឿង​យន្ត​​ហាយ​ប្រ៊ីដ​អាច​បញ្ចូល​​ភ្លើង​​ទៅក្នុង​អាគុយ​​បាន​ដោយ​​ស្វ័យ​​ប្រវត្តិ​​​ក្នុង​អំឡុង​ពេល​កំពុង​បើកបរ​ ។

បច្ចុប្បន្ន​រថយន្ត​​អូតូ​ត្រាម​អិុច​ស្ត្រា​ហ្គ្រែន​​​​ជា​ប្រភេទ​​​រថយន្ត​ក្រុង​​​មាន​ប្រវែង​​​វែង​បំផុត​​នៅ​លើ​ពិភព​លោក​​​​ ចំណែក​រថយន្ត​ក្រុង​ដែល​​​អាច​ផ្ទុក​​​អ្នក​ដំណើរ​​បាន​ច្រើន​បំផុត​​នៅ​លើ​​សកល​លោក​​​រួម​មាន​​រថយន្ត​ញូវ ឡៃន័រ សេ៊រី​​របស់​ចិន​ អាច​ផ្ទុក​​អ្នក​ដំណើរ​បាន​​​៣០០នាក់​ ដែល​មាន​​​ប្រវែង​ប្រហែល​​​៨២​ហ្វុត​ ឬ​២៥​ម៉ែត្រ​៕