សារព័ត៌មានឆាយណាដេលី កាលពីថ្ងៃទី៣ កញ្ញា បង្ហាញអគារកម្ពស់៦៩ជាន់នៅក្នុងទីក្រុងស៊ូចូវ តំបន់ជាំងស៊ូ ស្ថិតក្នុងដំណាក់កាលសាងសង់ និងក្លាយជាចំណុចចាប់អារម្មណ៍ពីមនុស្សទូទៅ រួមទាំងនៅក្នុងប្រព័ន្ធអីុនធើរណេត ក៏បានចុះផ្សាយអគារនេះមានរូបរាងដូច«ខោដំណេក» ។
របាយការណ៍បង្ហាញថា អគារដែលមានមនុស្សភ្ញាក់ផ្អើលនេះឈ្មោះ«ខ្លោងទ្វារនៅទិសខាងកើត» មានកម្ពស់៣០០ម៉ែត្រ និងសាងសង់ជាអគារភ្លោះ ប៉ុន្តែតភ្ជាប់នៅចំណុចកោងកំពូលខាងលើដោយរំពឹងថា នឹងសាងសង់រួចរាល់នៅដំណាច់ឆ្នាំ២០១២ ប្រកបដោយភាពសោមនស្សរីករាយពីមនុស្សទូទៅ ប៉ុន្តែនៅក្នុងប្រព័ន្ធអីុនធើរណេត បែរជាចំអកថា ប្រៀបដូចជា «ខោសម្រាប់ស្លៀកគេង» ។
អ្នកចេញម៉ូដសំណង់ស្ថាបត្យកម្មអគារនោះ បានទទួលកម្លាំងទាក់ទាញផ្លូវចិត្តពីទ្វារនៅទីក្រុងបុរាណស៊ូចូវ និងបរិវេណចន្លោះជាមាត់ទ្វារមានកម្ពស់ដល់ទៅ២៤៦ម៉ែត្រ ។ អគារ«ខ្លោងទ្វារទៅទិសខាងកើត» មួយនេះចាត់ទុកថាជាអគារមានទ្រង់ទ្រាយដូចទ្វារខ្ពស់បំផុតនៅលើពិភពលោក ទើបហៅថា «ជាទ្វារដ៏ឆ្នើម»នៅលើពិភពលោក ។ចំណែកទ្រង់ទ្រាយដែលមានលក្ខណៈជាផ្លូវការថា តើជា «ទ្វារ» ឬខោសម្រាប់គេង» ត្រូវរង់ចាំមើលនៅពេលសាងសង់រួចរាល់ ៕
ចែករំលែកព័តមាននេះ