ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​​ធ្លាក់​ជ្រោះ​​​បង្ក​ឱ្យ​មនុស្ស​​​​42នាក់​​​ស្លា.ប់ និង​25​នាក់​រងរបួស ​ហេតុ​ការណ៍​​​ដ៏​អាក្រក់​​​នេះ​កើត​នៅ​ប្រទេស​ម៉ា​រ៉ុក​

12 ឆ្នាំ មុន

ប្រភព​ពី​ទី​ភ្នាក់​ងារព័ត៌មាន​​​​បរទេស​​​ កាល​ពី ថ្ងៃ​ទី​​​៤ កញ្ញា​ ផ្សាយ​ថា ​យ៉ាង​ហោច​ណាស់​​​មនុស្ស​​​៤២​នាក់​​បាន​ស្លា.ប់​ និង​​​២៥​នាក់​ទៀត​​​​រង​របួស​ ក្រោយ​ពី​​រថយន្ត​ក្រុង​​​ដែល​ចេញ​ដំណើរ​​​ពី​ទី​ក្រុង​​​ម៉ារ៉ា​ហ្គេស​ ឆ្ពោះ​ទៅ​ទីក្រុង​​អួហ្សាហ្សាត​ភាគ​​ខាង​ត្បូង​​​​ប្រទេស​​ម៉ារ៉ុក ជួប​នឹង​ឧប្បត្តិហេតុ​​​ធ្លាក់​ក្នុង​ជ្រោះ​ ។មន្ត្រី​​​នៅក្នុង​តំបន់​​​បាន​បង្ហើ​ប​​ឱ្យដឹងថា ​ជន​រងគ្រោះដល់​ជីវិត​​​​ទាំងអស់​​​ជា​ជន​ជាតិ​​ម៉ារ៉ុក​ ប៉ុន្តែ​​ពុំ​បាន​

ប្រភព​ពី​ទី​ភ្នាក់​ងារព័ត៌មាន​​​​បរទេស​​​ កាល​ពី ថ្ងៃ​ទី​​​៤ កញ្ញា​ ផ្សាយ​ថា ​យ៉ាង​ហោច​ណាស់​​​មនុស្ស​​​៤២​នាក់​​បាន​ស្លាប់​ និង​​​២៥​នាក់​ទៀត​​​​រង​របួស​ ក្រោយ​ពី​​រថយន្ត​ក្រុង​​​ដែល​ចេញ​ដំណើរ​​​ពី​ទី​ក្រុង​​​ម៉ារ៉ា​ហ្គេស​ ឆ្ពោះ​ទៅ​ទីក្រុង​​អួហ្សាហ្សាត​ភាគ​​ខាង​ត្បូង​​​​ប្រទេស​​ម៉ារ៉ុក ជួប​នឹង​ឧប្បត្តិហេតុ​​​ធ្លាក់​ក្នុង​ជ្រោះ​ ។មន្ត្រី​​​នៅក្នុង​តំបន់​​​បាន​បង្ហើ​ប​​ឱ្យដឹងថា ​ជន​រងគ្រោះដល់​ជីវិត​​​​ទាំងអស់​​​ជា​ជន​ជាតិ​​ម៉ារ៉ុក​ ប៉ុន្តែ​​ពុំ​បាន​បញ្ជាក់​ពី​ឈ្មោះ​របស់​អ្នកស្លាប់​ និង​អ្នក​រង​របួស​​​ និង​នៅមិន​ទាន់​​​ប្រាកដ​ថា មាន​​ជន​បរ​ទេស​​​នៅ​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នេះ​ឬ​អត់​ ។

ឧប្បត្តិ​​ហេតុ​បាន​កើត​ឡើង​​​នៅពេល​រថយន្ត​​ក្រុ​ង​ធ្វើ​ដំណើរ​​​នៅ​លើ​កំណាត់​ផ្លូវ​​មួយ​នៅ​ក្បែរ​​​ក្រុង​ស៊ើកថេន​ ក្នុង​ខេត្ត​​​ហាអ៊ូស ភាគ​ខាង​កើត​​ឈៀង​​ខាង​ត្បូង​​នៃ​ទីក្រុង​ម៉ារ៉ា​ហ្គេស​ ប្រហែល​​​១០០​គីឡូ​ម៉ែត្រ​ ។ អ្នក​របួស​​​ត្រូវ​បញ្ជូន​ទៅ​ព្យា​បាល​​​នៅ​ឯ​មន្ទីរ​ពេទ្យ​នានា​​នៅក្បែរ​នោះ ។

សម្រាប់​ទី​ភ្នាក់​ងារ​​​ព័ត៌មាន​​MAP បាន​ផ្សាយ​​ថា រថយន្ត​ក្រុង​​​បាន​ធ្លាក់​​ទៅក្នុង​ជ្រោះ​​ដែល​មាន​ជម្រៅ​​ប្រហែល​​​១៥០​ម៉ែត្រ​​​ កាល​ពី​​​ព្រឹក​ថ្ងៃទី​៤ កញ្ញា ​កន្លងមក បណ្តាលឱ្យមាន​អ្នក​ស្លាប់បាត់​បង់​ជីវិត​​ចំនួន​៤២​នាក់​ ​ក្នុង​នោះ​​៥នាក់​​​បានស្លាប់​​​នៅ​ឯ​មន្ទីរពេទ្យ​ និង​២៤​នាក់​រង​របួស​​ក្នុង​នោះ​មាន​​​​៤នាក់​​របួស​ធ្ងន់​ ។

នេះ​គឺ​ជា​ឧប្បត្តិ​ហេតុ​​ដ៏​អាក្រក់​​​បំផុត​ដែល​មិន​ធ្លាប់​កើតមាន​​​នៅ​ម៉ារ៉ុក ។ តាម​ទិន្នន័យ​​ពី​ក្រសួង​​គមនាគមន៍​​បង្ហាញ​ថា មាន​អ្នក​ស្លាប់​​​បាត់​បង់​ជីវិត​​​ច្រើន​ជាង​​​៤.០០០​នាក់​ពី​​​ឧប្បត្ត​ិហេតុ​​​​ចរាចរណ៍​​​នៅលើ​ដង​ផ្លូវ​​​នៅ​ម៉ារ៉ុក​​ កាល​ពី​ឆ្នាំ​​២០១​១​ គឺ​​​​កើន​ឡើង​​ប្រហែល​​១១,៦​​ភាគ​រយ​បើ​ប្រៀប​ធៀប​​​កាល​​ពីឆ្នាំ​២០១០​ ៕