ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​បើក​ម៉ូតូ​​ប្រដេញ​គ្នា​​​ជ្រុល​ទៅ​បុក​របង​ផ្ទះ​​​​របួស​ធ្ងន់​​​ស្រាល​​4នាក់​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ម៉ូតូ​​២គ្រឿង​​​​បើក​ប្រដេញ​​គ្នា​យ៉ាង​លឿន​​​​ទៅ​ដល់​ផ្លូវ​កោង​​​បាន​ជ្រុល​ទៅបុក​របង​ផ្ទះ​​​​រួច​បោក​​​ជាមួយ​បង្គោល​ភ្លើង​​​ដួល​ម៉ូតូ​​​ទាំង​​២​គ្រឿង​​​បណ្តាលឱ្យ​​រង​របួស​​​ធ្ងន់​ស្រាល​​៤នាក់​ និង​ខូច​​​​ម៉ូតូ​​​ទាំង​​​២​គ្រឿង​​​ផង​ដែរ​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​​កាល​ពី​វេលាម៉ោង​​​១១និង​៣០​នាទី​​​យប់​ថ្ងៃទី​​​៤ កញ្ញា នៅ​ចំណុច​ផ្លូវ​កោង​​​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​​២​ ក្នុង​ភូមិ​​ដើម​គ​ សង្កាត់​ដើម​មៀន​

ខេត្ត​កណ្តាល​ ៖ ម៉ូតូ​​២គ្រឿង​​​​បើក​ប្រដេញ​​គ្នា​យ៉ាង​លឿន​​​​ទៅ​ដល់​ផ្លូវ​កោង​​​បាន​ជ្រុល​ទៅបុក​របង​ផ្ទះ​​​​រួច​បោក​​​ជាមួយ​បង្គោល​ភ្លើង​​​ដួល​ម៉ូតូ​​​ទាំង​​២​គ្រឿង​​​បណ្តាលឱ្យ​​រង​របួស​​​ធ្ងន់​ស្រាល​​៤នាក់​ និង​ខូច​​​​ម៉ូតូ​​​ទាំង​​​២​គ្រឿង​​​ផង​ដែរ​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​​កាល​ពី​វេលាម៉ោង​​​១១និង​៣០​នាទី​​​យប់​ថ្ងៃទី​​​៤ កញ្ញា នៅ​ចំណុច​ផ្លូវ​កោង​​​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​​២​ ក្នុង​ភូមិ​​ដើម​គ​ សង្កាត់​ដើម​មៀន​ ក្រុង​តាខ្មៅ ។ ក្រោយ​ពេល​កើត​ហេតុ​​ប៉ូលិស​​ចរាចរ​ក្រុង​តាខ្មៅ​​​បាន​ចុះ​ទៅ​ពិនិត្យ​​កន្លែង​​​​កើត​ហេតុ​ និង​បញ្ជូន​​​អ្នក​របួស​ធ្ងន់​​​២នាក់​​​​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​​ ។

លោកឡាង​ លន់​​ អធិការ​​​រង​នគរ​បាល​ក្រុង​តា​ខ្មៅ​​​បាន​ឱ្យដឹងថា ​អ្នក​​​របួ​ស​ធ្ងន់​​​ឈ្មោះឡាយ​ សាមិត្ត​​​​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ជា​អ្នកបើក​បរ​​​ម៉ូតូ​ម៉ាក​​វ៉េវ​អែស​ ​សេ១២៥ ពណ៌​ស្លា​ទុំ​ និង​អ្នក​រួម​ដំណើរ​​​ម្នាក់​ទៀត​​​របួស​ស្រាល​ ។ ចំណែក​ភាគី​ម្ខាង​ទៀត​​​ឈ្មោះផាន់​ ​ភារៈ​​​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​​ជា​អ្នក​បើក​បរ​​ម៉ូតូ​ម៉ាក​ហុង​ដា​សេ​១២៥​ ពណ៌​ខ្មៅ​ ​រង​របួស​ធ្ងន់​​​​ ចំណែក​​​អ្នក​រួម​ដំណើរ​​​រង​របួស​ស្រាល​​​​ អ្នក​ទាំង​​អស់​គ្នា​​​មាន​ទីលំនៅ​​​ភូមិ​ទួល​​រកា សង្កាត់​​​ចាក់​អង្រែក្រោម​ ខណ្ឌមានជ័យ​ ។ ប៉ូលិស​​​​​បាន​ឱ្យដឹងទៀត​ថា ​ម៉ូតូ​ទាំង​​​២​គ្រឿង​​​ខាង​លើ​​​បើក​ប្រដេញ​គ្នា​​យ៉ាង​លឿន​តាម​​បណ្តោយ​ផ្លូវ​​​ជាតិ​លេខ​២​ ពីជើង​ទៅ​ត្បូង​​​ លុះ​មក​ដល់​​​ចំណុច​កើត​ហេតុ​​​ក្នុង​ភូមិ​ដើម​គជា​កន្លែង​​​ផ្លូវ​កោង​ម៉ូតូ​ទាំង​​​២គ្រឿង​​​បាន​បោះ​ពួយ​​​ជ្រុល​ទៅ​ខាង​ស្តាំ​​​បណ្តាលឱ្យ​ម៉ូតូ​ម៉ាក​វ៉េវ​បុក​ជាមួយ​​​របង​ផ្ទះ​​​រួច​បោក​​​ផ្ទប់​​​ជាមួយ​បង្គោល​​​ភ្លើង​​តែ​ម្តង​ ។

ចំណែក​​​ម៉ូតូម៉ាក​ហុង​ដាសេ​១២៥​បាន​បោក​​​ដួល​នៅ​ក្បែរ​នោះ​ដែរ​ បណ្តាលឱ្យ​​រង​របួស​​ធ្ងន់​​២នាក់​​​ស្រាល​​២នាក់​ ហើយ​ត្រូវ​​បាន​រថយន្ត​​​សង្គ្រោះ​​របស់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​​​ដឹក​យក​ទៅ​សង្គ្រោះ​​​នៅ​រាជ​ធានី​ភ្នំពេញ​​​ ឯម៉ូតូ​​​ទាំង​​២គ្រឿង​​​​សមត្ថ​កិច្ច​​​យក​ទៅ​រក្សា​ទុក​ ។ប៉ូលិស​​​បញ្ជាក់​ទៀត​​​ថា​ មូល​ហេតុ​​​នាំ​ឱ្យ​កើត​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​គឺ​បណ្តាល​​មក​ពី​អ្នក​បើក​​​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​​​ និង​មាន​ល្បឿន​លឿន​​​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ ៕