ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​បោះ​ពួយ​បុក​​ម៉ូតូ​​​​ជន​ពិការ​​ជិះ​ឌុប​ប្រពន្ធ​ស្លា.ប់​​​ប្តី​ ឯ​ប្រពន្ធ​​​របួស​ធ្ង​ន់​

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ​​ពីរ​នាក់​ប្តី​ប្រពន្ធ​​​​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​​​​ ត្រូវ​រថយន្ត​​​​​មួយ​គ្រឿង​បុក​​​​ពេញ​ទំហឹង​​​បណ្តាល​​ឱ្យ​​​​ប្តី​ស្លា.ប់​​​ភ្លាមៗ​​​នៅនឹង​កន្លែង​ ឯ​ប្រពន្ធ​​​​របួស​ធ្ងន់​​​​​​ត្រូវ​បញ្ជូន​ទៅ​​​​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ ។​ ​គ្រោះ​​ថ្នាក់​ចរាចរណ៍​​នេះ​បាន​កើត​ឡើង​​​នៅ​លើ​​កំណាត់​ផ្លូវ​​​​​ក្រួស​ក្រហម​​​​ត្រង់​ចំណុច​​​​ភូមិ​ព្រែក​​​​១ ឃុំ​សំរោង​​ ​ស្រុក​ភ្នំ​​ក្រវាញ​​ កាល​ពី​វេលា​ម៉ោងជិត​២​រសៀល​​​ថ្ងៃ​ទី​​​៤ កញ្ញា​ ។​

ខេត្ត​ពោធិ៍​សាត់​ ៖ ​​ពីរ​នាក់​ប្តី​ប្រពន្ធ​​​​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​​​​ ត្រូវ​រថយន្ត​​​​​មួយ​គ្រឿង​បុក​​​​ពេញ​ទំហឹង​​​បណ្តាល​​ឱ្យ​​​​ប្តី​ស្លាប់​​​ភ្លាមៗ​​​នៅនឹង​កន្លែង​ ឯ​ប្រពន្ធ​​​​របួស​ធ្ងន់​​​​​​ត្រូវ​បញ្ជូន​ទៅ​​​​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ ។​ ​គ្រោះ​​ថ្នាក់​ចរាចរណ៍​​នេះ​បាន​កើត​ឡើង​​​នៅ​លើ​​កំណាត់​ផ្លូវ​​​​​ក្រួស​ក្រហម​​​​ត្រង់​ចំណុច​​​​ភូមិ​ព្រែក​​​​១ ឃុំ​សំរោង​​ ​ស្រុក​ភ្នំ​​ក្រវាញ​​ កាល​ពី​វេលា​ម៉ោងជិត​២​រសៀល​​​ថ្ងៃ​ទី​​​៤ កញ្ញា​ ។​

​​លោក​អន​ុ​សេនីយ​៍​​​ឯក​​ សូ​ ​សាហុង​ ​អធិការ​​​នគរ​បាល​​​ស្រុក​ភ្នំ​ក្រវាញ​​​​​បាន​​ឱ្យ​​ដឹង​ថា ​​ជន​រ​ង​គ្រោះ​​​​ដែល​ត្រូវ​​​​រថយន្ត​​​បុក​ស្លាប់​នេះ​​​​​ជា​ជន​ពិការ​​​ដៃ​ស្តាំ​​​​ ជើង​ឆ្វេង​​​ និង​ខ្វាក់​​​ភ្នែក​​​ម្ខាង​​​ដោយ​​​​​សារ​សង្គ្រាម​​​​​មាន​ឈ្មោះ​​​ភិន ផុន​​ ហៅ​​​​​​យក្ស​​​ អាយុ​​៤៣​ឆ្នាំ​​​ និង​ប្រពន្ធ​​​ឈ្មោះ​ហែ​ ហឿម​ ​រ​ង​របួស​​​ធ្ងន់ ។ ចំណែក​​​រថយន្ត​​​បង្ក​គ្រោះ​ថ្នាក់​​​​​ម៉ាក​​កា​មរី​​​​​ ពណ៌​ខ្មៅ​​ ស៊េរី​​​​​១៩៩១​​ បើ​​ក​បរ​ដោយ​​បុរស​ម្នាក់​​​​ដែល​គេ​ស្គាល់​ថា​ ​ជា​មន្ត្រី​​​​​ផ្នែក​រដ្ឋ​បាល​​ព្រៃ​ឈើ​​ស្រុក​ភ្នំ​ក្រវាញ​​​​ ។​​

​តាម​ការ​​​​សាកសួរ​​​នៅ​កន្លែង​​​កើត​ហេតុ​ឱ្យ​ដឹង​ថា ​​​នា​រសៀល​​​នោះ​បុរស​ម្នាក់​​បាន​​​បើក​រថយន្ត​​​​ចេញ​​​​ពី​​​ផ្នែក​​រដ្ឋ​បាល​​​​ព្រៃ​ឈើ​​​​ឆ្ពោះ​ទៅ​កាន​់​ទី​រួម​​ស្រុក​ភ្នំ​​​ក្រវាញ​ ក្នុង​ល្បឿន​​​លឿន​​​ ពេល​ទៅ​ដល់​​​​កន្លែង​​​កើតហេតុ​​​​ជា​ផ្លូវ​​​កោង​​​ ស្រាប់​តែ​​​​​ជ្រុល​​​ល្បឿន​ទៅ​បុក​​​​​​​ម៉ូតូ​ប្តី​​ប្រពន្ធ​​ទាំង​ពីរ​នាក់​​​ដែល​កំពុង​​​​ជិះម៉ូតូ​​​​បញ្រ្ចាស​​​ទិស​គ្នា​​​បើុង​​​​​​ប្រហែល​​​​៥​ម៉ែត្រ​​​ បណ្តាល​​​ឱ្យ​​បុរ​ស​ជា​ប្តី​​​​​​​​ស្លាប់​​​​​ភ្លាម​ៗ​​​នៅ​នឹង​កន្លែង​​​​ ឯ​ប្រពន្ធ​​​​បែក​ក្បាល​​​​​​សន្លប់​​​ស្តូក​ស្តឹង​​​​​​​​ត្រូវ​​​បាន​​គេ​បញ្ជូន​ទៅ​​​​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​​​​ខេត្ត​​​ ។

​រថយន្ត​​​​​​បែក​កង់​​​មុខ​​ទាំង​ពីរ​​​​ ហើយ​​ក្រោយ​​​​ពេល​​​កើត​​ហេតុ​​​​​ ​អ្នក​បើក​បរ​​​​​​​​បាន​ទុក​រថយន្ត​​​​ចោល​រួច​​​​​​រត់​គេច​​ខ្លួន​​​បាត់ ។ ​រថយន្ត​​​​​ខាង​​លើ​​​​ ត្រូវ​​​​​សមត្ថ​កិច្ច​​​​​​​​​អូស​យក​ទៅ​​រក្សា​ទុក​​នៅ​​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​ភ្នំ​ក្រវាញ​​រង់​ចាំ​ការ​ដោះ​ស្រាយ​​តាម​នី​តិ​វិធី​​ ៕​​