ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោង​ចក្រ​ក្នុង​បុរី​មួយ​ត្រដរ​ខ្យល់​ស្លា.ប់​​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ម​ករ​រោងចក្រ​កាត់​ដេរ​ Cambo Hand Same ម្នាក់​បាន​ត្រដរ​ខ្យល់​ស្លា.ប់​បាត់​បង់​ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ កាលពីវេលាម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​​៥ កញ្ញា ២០១២ ។ ទាក់​ទិន​​​នឹង​ការ​ស្លា.ប់​​នេះ​គេ​ពុំ​ដឹង​ពី​មូល​ហេតុ​អ្វី​ឡើយ​តែ​គេ​សង្ស័យថា ​​កម្ម​ក​រ​រូប​នោះ​ពុល ឬ​មាន​ប្រតិ​កម្ម​​អ្វីមួយ ។

រាជធានីភ្នំពេញ ៖ កម្ម​ករ​រោងចក្រ​កាត់​ដេរ​ Cambo Hand Same ម្នាក់​បាន​ត្រដរ​ខ្យល់​ស្លាប់​បាត់​បង់​ជីវិត​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ កាលពីវេលាម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​​៥ កញ្ញា ២០១២ ។ ទាក់​ទិន​​​នឹង​ការ​ស្លាប់​​នេះ​គេ​ពុំ​ដឹង​ពី​មូល​ហេតុ​អ្វី​ឡើយ​តែ​គេ​សង្ស័យថា ​​កម្ម​ក​រ​រូប​នោះ​ពុល ឬ​មាន​ប្រតិ​កម្ម​​អ្វីមួយ ។

​កម្មករ​ដែល​បានស្លាប់​នោះ​ឈ្មោះ​សន សុភា ភេទប្រុស អាយុ​២៦ឆ្នាំ ​ជាកម្ម​​ករ​រោង​ចក្រ​កាត់​ដេរ Cambo Hand Same ដែល​មា​ន​ទី​តាំង​​ក្នុង​បុរី មួយ​​ សង្កាត់​កន្ទោក ខណ្ឌពោធិ៍​សែនជ័យ ។

​តាម​ព័ត៌​​មាន​ឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​​កម្ម​ករ​រូប​នោះ​បាន​ជិះ​ម៉ូតូ​​ចូល​ទៅ​ធ្វើ​ការ​ដល់​ក្នុង​រោង​ចក្រ​ដូច​សព្វ​មួយ​ដង​តែ​មិន​ដឹង​មូល​ហេតុ​អ្វី​ទេ ស្រាប់តែ​​​ត្រដរ​ខ្យល់​បែក​ពពុះ​មាត់​ដួល​ដេក​ស្តូក​ស្តឹង​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​រោង​ចក្រ ។ ដោយ​សារ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ត្រូវ​បាន​រោង​ចក្រ​ដឹក​​បញ្ជូន​មក​កាន់​​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ តែ​​ត្រូវ​គ្រូ​​ពេទ្យ​បញ្ជាក់ថា បានស្លាប់​​បាត់​បង់​ជីវិត​តាំងពី​ធ្វើ​ដំណើរ​​តាម​ផ្លូវ ។

​តាម​គ្រូ​​ពេទ្យ​​បាន​ឱ្យ​ដឹងថា ​កម្ម​ករ​រូប​នោះ​​អាច​ប្រតិ​កម្ម​​ ឬ ពុល​អ្វី​មួយ​បាន​ជា​ស្លាប់​​បែបនេះ ។ ​ទោះ​បី​ជា​បែប​ណា​គេ​ពុំ​ដឹង​ថា កម្ម​ករ​រូប​នោះ​ពុល​អ្វី​ឡើយ គឺ​​មានតែ​មន្ត្រីជំនាញ​​ចុះមក​ពិនិត្យ​​ទេ ទើប​​ដឹងពី​មូល​ហេតុ ៕