ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​អត្ត​ឃាត​មួយ​នៅអាហ្វ​ហ្គានីស្ថាន​​ស្លា.ប់​២០នាក់

12 ឆ្នាំ មុន

យោ​ង​​​តាម​មន្ត្រី​ម្នាក់​ថា ​មនុស្សយ៉ាង​តិច​​​២០​នាក់ ស្លា.ប់​ហើយ​​៥០​នាក់ទៀត ត្រូវ​របួស​​កាល​ពី​​​រសៀល​ថ្ងៃទី​៤ ​​កញ្ញា ពេល​ជន​អត្តឃា.ត​ម្នាក់​ធ្វើ​​ឱ្យ​ផ្ទុះ​​នៅ​​កណ្តាល​ចំណោម​មនុស្ស​ដែល​ចូល​រួម​ក្នុង​ពិធី​​បុណ្យសព​មួយ នៅ​ខេត្ត​​​ណានហ្គាហារ ​ភាគ​ខាង​កើត​​​អាហ្វហ្គានីស្ថាន ​។

យោ​ង​​​តាម​មន្ត្រី​ម្នាក់​ថា ​មនុស្សយ៉ាង​តិច​​​២០​នាក់ ស្លាប់​ហើយ​​៥០​នាក់ទៀត ត្រូវ​របួស​​កាល​ពី​​​រសៀល​ថ្ងៃទី​៤ ​​កញ្ញា ពេល​ជន​អត្តឃាត​ម្នាក់​ធ្វើ​​ឱ្យ​ផ្ទុះ​​នៅ​​កណ្តាល​ចំណោម​មនុស្ស​ដែល​ចូល​រួម​ក្នុង​ពិធី​​បុណ្យសព​មួយ នៅ​ខេត្ត​​​ណានហ្គាហារ ​ភាគ​ខាង​កើត​​​អាហ្វហ្គានីស្ថាន ​។

លោក​អាម៉ាដ ​យ៉ា អាប់ឌុល ​ហ្សៃ អ្នក​នាំ​ពាក្យ​របស់​អាជ្ញា​ធរ​ខេត្ត​នេះនិយាយ​ថា ​ការ​​ផ្ទុះ​​​​កើត​មាន​នា​វេលាម៉ោង​​១៥​ម៉ោង​ក្នុង​ស្រុក​នៅ​ស្រុក​​ឌៀរ បាបា ។ ​អ្នកនាំ​ពាក្យ​រូបនេះ បញ្ជាក់​​ថា កូន​​ប្រុស​របស់​​ប្រមុខ​​រដ្ឋ​បាល​ស្រុកនោះ ក៏​​ត្រូវ​ស្លាប់ដែរ​ ​ក្នុង​ការ​វាយប្រហារ​នេះ ហើយ​ប្រមុខ​​ស្រុក និង​ប្អូនប្រុស​ត្រូវរបួស ។ ​​បណ្តា​​អ្នក​របួស​​ត្រូវ​បាន​​ប៉ូលិស​បញ្ជូន​​ទៅ​កាន់មន្ទីរ​ពេទ្យ​​ខេត្ត ។ ​​​​មន្ត្រី​រដ្ឋ​បាល​ជាច្រើន​រូប​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សពនេះ ហើយ​ចំនួន​អ្នក​ស្លាប់​នឹងមាន​ច្រើន​ជាង​នោះ​ទៀត ព្រោះ​​អ្នករបួស​ជា​ច្រើន​​ស្ថិត​ក្នុង​សភាពធ្ងន់ធ្ងរ ។

​ពួកតាលីបង់​​បានព្រមាន​ដល់​បណ្តា​ជន​ស៊ីវិល​កុំឱ្យ​នៅ​ក្បែរ​​​កន្លែងប្រមូល​​ផ្តុំ​មនុស្ស​ជា​ផ្លូវ​ការ​ទាំងឡាយ ​នៅ​ឱ្យ​ឆ្ងាយ​​ពី​ក្បួន​រថយន្ត​ និង​មជ្ឈ​មណ្ឌល​​​យោធានានា ដែលពួក​​គេ​​ចាត់ទុក​​ថា ជា​​គោល​ដៅ​​​សំខាន់​នៃ​ការ​វាយប្រហារ​​របស់​​ពួក​គេ​​ហើយ​ក៏​ព្រមាន​ផង​ដែរ ​ចំពោះ​ប្រជាជន​ដែលគាំទ្រ​រដ្ឋាភិបាល ​និងកងទ័ព​​បរ​ទេស ។​យោង​តាម​​របាយ​ការណ៍​​មួយរបស់អ.ស.ប ​​ចេញ​ផ្សាយ​​កាលពីថ្ងៃទី​៨ សីហា ​​កន្លងមកនេះ​ថា ​​សរុបជន​ស៊ីវិល​អាហ្វហ្គានីស្ថាន១១៤៨នាក់ បាន​ត្រូវ​ស្លាប់​​ និង​១៩៥៤​នាក់​ត្រូវរបួស​ក្នុង​ជម្លោះ​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១២ ដែល​​មានការ​ចុះ​ថយ​១៥%​បើ​ប្រៀប​ធៀប​ទៅ​នឹ​ងដំណាក់​កាល​​ដូចគ្នា​នេះនៃ​ឆ្នាំ​​២០១១  ៕