ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​អ្នក​សារ​ព័ត៌​មាន​អាស៊ាន​បូក​៣​នៅ​ប្រទេស​ចិន​ជំរុញ​ឱ្យ​មាន​ទំនាក់​ទំនង​ព័ត៌​មាន​ស្អិត​រមួត ដើម្បី​សន្តិ​ភាព​ និង​សុខដុម​នីយ​កម្ម​​

12 ឆ្នាំ មុន

អ្នក​កាសែត​​កោះសន្តិ​ភាព​លោក​​ជា ហ្គារូដា ​និង​អ្នក​​កាសែត​​ជា​ច្រើន​​ទៀត​មក​ពី​ប្រទេស​កម្ពុជា ព្រម​ជា​មួយ​អ្នក​កាសែត​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​បូក​៣ ជា​ច្រើន​នាក់​​ផង​ដែរ ត្រូវបាន​អាជ្ញា​ធរ​ប្រទេស​ចិន​អញ្ជើញ​ធ្វើ​ទស្សន​កិច្ច​​ ស្វែង​យល់ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​ព័ត៌​មាន​នៅ​ក្រុង​​ចាងឈុន ខេត្ត​ជីលីន ​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០១២ ​ក្រោម​ប្រធាន​​បទ «សំឡេង​អាស៊ី និង​ការ​ផ្តល់​តម្លៃ​» ។

អ្នក​កាសែត​​កោះសន្តិ​ភាព​លោក​​ជា ហ្គារូដា ​និង​អ្នក​​កាសែត​​ជា​ច្រើន​​ទៀត​មក​ពី​ប្រទេស​កម្ពុជា ព្រម​ជា​មួយ​អ្នក​កាសែត​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​បូក​៣ ជា​ច្រើន​នាក់​​ផង​ដែរ ត្រូវបាន​អាជ្ញា​ធរ​ប្រទេស​ចិន​អញ្ជើញ​ធ្វើ​ទស្សន​កិច្ច​​ ស្វែង​យល់ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​ព័ត៌​មាន​នៅ​ក្រុង​​ចាងឈុន ខេត្ត​ជីលីន ​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០១២ ​ក្រោម​ប្រធាន​​បទ «សំឡេង​អាស៊ី និង​ការ​ផ្តល់​តម្លៃ​» ។

​អ្នក​កាសែត​​ទាំង​អស់​ត្រូវ​បាន​មន្ត្រី​ការ​ងារ​របស់​ចិន​នាំ​ទៅ​សំរាក​​នៅ​សណ្ឋា​គារ Shagri-La ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​​​រួម​​មួយ​ជា​មួយ​អាជ្ញា​ធរ​​​ខេត្ត​ជីលីន របស់​ចិន និង​មន្ត្រី​​ពាក់​ព័ន្ធ​ ។ ពិធី​ជួប​ជុំ​ពិភាក្សា​ត្រូវ​បាន​ចាប់​​ផ្តើម​​ឡើង​នៅ​​សណ្ឋា​គារ​ Nanhu ក្រុង​ចាង​ឈុន ដោយ​​​មាន​ការ​ចូល​រួម​ធ្វើ​​បទ​បង្ហាញ​​ពី​សំណាក់​​លោក Sun Zhengcai លេខា​​បក្ស​​ខេត្ត​ជីលីន ​និង​និពន្ធ​​នាយក​នៃ​កាសែត​​ធំ​មួយ​របស់​ចិន​ឈ្មោះ People’s Daily គឺ​លោក Wu Hengquan ព្រម​ទាំង​​មាន​ថ្លែង​សុន្ទរកថា​ពី​សំណាក់​មន្ត្រី​​​ពាក់​ព័ន្ធ ជា​ពិសេស​​ការឡើង​បង្ហាញ​​មតិ​យោបល់​​ពី​បណ្តា​អ្នក​កាសែត​​មក​ពី​ប្រទេស​អាស៊ាន​បូក៣ ។

នៅ​ក្នុង​​ប្រធាន​បទ «សំឡេង​អាស៊ី និងការ​ផ្តល់​​តម្លៃ​» ក្រុម​អ្នក​ចូល​រួម​បាន​លើក​ឡើង​ថា អាស៊ាន​បូក​៣ ត្រូវការ​ចាំ​បាច់​​នូវ​ការ​ចូល​រួម​ពី​បណ្តាញ​អ្នក​សារ​ព័ត៌​មាន​ ដើម្បី​សុវត្ថិ​ភាព​សង្គម ។ ​ជា​មួយ​នឹង​សុវត្ថិ​ភាព​សង្គម​នេះ​ដែរ យើង​គប្បី​​ត្រូវ​ពិចារណា​អំពី​​មហិច្ឆតា​​របស់​អ្នក​ជ្រុល​និយម ព្រោះ​អាច​​ធ្វើ​ឱ្យ​​មាន​បញ្ហា​ធ្ងន់​ធ្ងរ ឬមហន្ត​រាយ ហើយ​គួរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​​ប្រទេស​ជាតិ​​នីមួយ​ៗ​របស់​យើង​ទទួល​​បាន​នូវ​សន្តិ​ភាព​ និង​សុខ​ដុម​រមនា។

នៅក្នុង​សុន្ទរកថា​នៃ​មន្ត្រីអាជ្ញា​ធរ​​ចិន​បាន​បង្ហាញថា អាស៊ី​​ទាំង​មូល​នៅ​មាន​សំឡេង​ខ្សោយ​ ហើយ​ប្រជាជន​​មាន​១/៣​នៃ​ពិភព​លោក​​ប៉ុណ្ណោះ ។ ​បើ​និយាយ​​ពី​សេដ្ឋ​កិច្ចវិញ គឺ​មានតែ​១/៥​នៃ​ពិភព​លោក​​ទេ ដូច្នេះ​អាស៊ី​ត្រូវ​ការ​រួម​គ្នា​​​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​បញ្ហា​សន្តិ​ភាព​​ សេដ្ឋ​កិច្ច​ និង​ព័ត៌​មាន ដើម្បី​​ឈាន​ទៅ​មាន​សំឡេង​ដែល​ធ្វើ​​ឱ្យ​ពិភព​លោក​​យក​ចិត្ត​ទុក​ដាក់​​​ មាន​តម្លៃ​ និង​ប្រសិទ្ធ​ភាព​នៅ​ក្នុង​​ភាពរុង​រឿង​ទាំង​អស់​គ្នា ។

រាល់​បញ្ហា​ខ្វែង​​គំនិត និង​ជម្លោះ​​ផ្សេងៗ​​ដូចជាតំបន់​កោះ ​​ព្រំដែន… ​សុទ្ធ​សឹង​តែជា​បញ្ហា​ក្តៅដែល​ប្រជា​ពល​រដ្ឋ​ចង់​ដឹង ហើយ​​ការ​ដឹង​​បាន​នេះ គឺ​តាម​រយៈ​​អ្នក​សារ​ព័ត៌​មាន​ ហេុត​នេះ​ហើយ​​ក្នុង​នាម​ជា​ជាតិ​​សាសន៍​ម្នាក់​នៃ​​ប្រទេស​​មួយ និង​ក្នុង​នាម​ជា​អ្នក​​សារ​ព័ត៌​មាន​​​ផង​នោះ​ត្រូវ​មាន​មន​សិការ​ក្នុង​ការ​ផ្តល់-ផ្សាយ​ព័ត៌​មាន​ពិត​ស្មោះ​ត្រង់​ និង​ត្រូវ​បើក​ចំហ​បង្អួច​ព័ត៌​មាន​ ដើម្បី​​ធ្វើ​កិច្ច​សហ​ការ​គ្នា​ ទោះ​​ជា​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​បូក​៣ ឬ​លើស​ពី​នេះ​ក៏ដោយ។

មតិ​​រួម​នៃ​អង្គ​ប្រជុំ​បាន​លើក​ឡើង​ថា ​រាល់​បញ្ហា​ដែល​កើត​ឡើង​ ឬ​ជម្លោះ​​ណា​មួយ ​ក្នុង​នាម​ជាអ្នក​កាសែត​ម្នាក់​ ក្រៅ​ពី​​គោរព​វិជ្ជា​ជីវៈ និង​ក្រម​សីល​ធម៌ ​យើង​ត្រូវ​​គ្រប់​គ្រង​​អារម្មណ៍​​របស់​យើង​ឱ្យ​បាន​នឹង​ន ដោយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ ឬផ្តល់​​ព័ត៌​មាន​ប្រកប​​​ដោយ​សុចរិត​ភាព​ មិន​ត្រូវ​មាន​ចរិត​ញុះ​ញង់​ធ្វើ​ឱ្យ​​​​ខូច​ទំនាក់​ទំនង​ និង​ដំណោះ​ស្រាយ ។ ក្នុង​ឋានៈ​ជា​អ្នក​សារ​ព័ត៌​មាន​​ម្នាក់​ យើង​ត្រូវ​ពុះ​ពារ​លើ​កិច្ច​សហ​ការ​ឱ្យ​​មុត​មាំ​ឱ្យ​ខាង​តែ​បាន បើ​ទោះ​ណា​ថា ការ​ធ្វើ​ឱ្យ​​ប្រទេស​អាស៊ាន​បូក​៣ មាន​កិច្ច​​សហ​​ប្រតិ​បត្តិ​ការ​រលូន​នោះ វា​ពិបាក​​យ៉ាង​ណា​ក៏ដោយ ។ ហេតុ​នេះ​ហើយ​ការ​ធ្វើ​ទំនាក់​ទំនង​លើ​វិស័យ​​សារ​ព័ត៌​​មាន​រវាង​គ្នា និង​គ្នា ​គឺ​ជា​គន្លឹះ​ធ្វើ​ឱ្យ​​វិស័យ​​គ្រប់​យ៉ាង​បើក​ទ្វារ​ចំហ​ឱ្យ​​យើង​សម្លឹង​​ឃើញ​គ្នា​​ទៅវិញ​ទៅ​មក ​ដឹង​​សុខ​ទុក្ខ​ ឆ្ពោះ​​ទៅ​រក​សន្តិ​​ភាព​ និង​សុខដុម​នីយ​កម្ម៕