ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ក្រុម​ចោរ​ប្លន់​​៨​នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​លីហ្សា ដើម្បី​ស្រង់​ដើម​បន្ទាប់​ពី​អាម៉ាស់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​​ចោរ​ប្លន់​៨​នាក់​ក្នុង​នោះ​ស្ត្រី​ម្នាក់​ដែល​ធ្វើ​សកម្ម​ភាព​យ៉ាង​​សកម្ម​ប្លន់​​ម៉ូតូ​ភាគ​ច្រើន​​ម៉ាក​ស្គូពី​ក្នុង​ក្រុងភ្នំពេញ ​​ពេល​យប់​ត្រូវបាន​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ​សហ​ការ​ជា​មួយ​​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ ខណ្ឌ​​ឫស្សីកែវ ចុះ​បង្ក្រាបចាប់​ខ្លួន​​ ខណៈ​​សម្ងំ​​ពួន​នៅ​ក្នុង​ផ្ទះ​សំណាក់​កាល​ពីវេលា​ម៉ោង​១០​និង​​៣០​នាទី​ព្រឹក​ថ្ងៃទី​​៥ កញ្ញា ២០១២ ​នៅក្នុងផ្ទះ​សំណាក់​​​

រាជធានីភ្នំពេញ ៖ ក្រុម​​ចោរ​ប្លន់​៨​នាក់​ក្នុង​នោះ​ស្ត្រី​ម្នាក់​ដែល​ធ្វើ​សកម្ម​ភាព​យ៉ាង​​សកម្ម​ប្លន់​​ម៉ូតូ​ភាគ​ច្រើន​​ម៉ាក​ស្គូពី​ក្នុង​ក្រុងភ្នំពេញ ​​ពេល​យប់​ត្រូវបាន​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ​សហ​ការ​ជា​មួយ​​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ ខណ្ឌ​​ឫស្សីកែវ ចុះ​បង្ក្រាបចាប់​ខ្លួន​​ ខណៈ​​សម្ងំ​​ពួន​នៅ​ក្នុង​ផ្ទះ​សំណាក់​កាល​ពីវេលា​ម៉ោង​១០​និង​​៣០​នាទី​ព្រឹក​ថ្ងៃទី​​៥ កញ្ញា ២០១២ ​នៅក្នុងផ្ទះ​សំណាក់​​​លីហ្សា ​តាម​ផ្លូវ​លេខ​៣៥ ស្ថិត​​ក្នុងភូមិ​ទួល​សង្កែ ​សង្កាត់​ទួលសង្កែ ​ខណ្ឌឫស្សីកែវ ។

​តាម​ការ​ឱ្យ​ដឹង​​ជំហាន​ដំបូង​ថា រហូត​មក​ដល់​ពេល​នេះ​ជន​សង្ស័យ​ទាំង​៨​​នាក់​ពុំទាន់​ត្រូវបាន​​ស្គាល់​អត្ត​សញ្ញាណ​នៅឡើយទេ ​ត្រូវបាន​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​​កម្រិត​​ធ្ងន់​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​​​រាជធានីភ្នំពេញ ដើម្បី​សាកសួរ។ សូម​បញ្ជាក់ថា ​នៅ​ពេល​អ្នក​កាសែត​​ចុះទៅថត ​កូន​ម្ចាស់​ផ្ទះ​សំណាក់​បាន​គំរាម​មិនឱ្យ​អ្នក​កាសែត​​ថតអ្វីទាំង​អស់ និងស្រាប់តែ​ថតរូប​​អ្ន​កាសែតវិញ​ទៀត​ផង ។

គួរ​បញ្ជាក់ថា ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រុម​ចោរ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​​ខ្លី​២​ដើម ពូថៅ១ ញញួរ​១ ចូល​ភ្ជង់​វាយ​បំបែក​ទូ​កញ្ចក់​នៅ​​ហាង​​លក់​មាស-គ្រឿង​អលង្ការ​ធំមួយ​ទល់​មុខ​ផ្សារ​ធំ​ទួល​សង្កែ ​ស្ថិតក្នុង​ខណ្ឌ​ឫស្សីកែវ ​កាល​ពីវេលា​ម៉ោង​៧​និង​១០​នាទី​​យប់ ហើយ​ប្លន់​យក​គ្រឿង​អលង្ការ​​មាស-ប្លាទីន​​ទៅបាត់​ដោយ​សុវត្ថិ​ភាព​ជាង​២០​ត​ម្លឹង ។ ​កាល​ណោះ​លោក​កែប ជុតិមា ​អភិ​បាល​រាជ​ធានី ភ្នំពេញ ប្រកាស​ស្តី​ពី​ការ​រឹត​បន្តឹង​​សន្តិ​សុខ ភេរវ​កម្ម​នៅពេល​ព្រឹក ស្រាប់តែ​​រាង​យប់​បន្តិច​ចោរ​ប្លន់​ហាង​មាស​តែ​ម្តង ​ហាក់​មិន​ទុក​មុខ​ឱ្យ​សោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕