ជនពិការជិះម៉ូតូឌុបប្រពន្ធរថយន្តមេព្រៃស្រុកភ្នំក្រវាញ បុកស្លា.ប់ប្តី ប្រពន្ធរបួសធ្ងន់
ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធ២នាក់កំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកពេញទំហឹង បណ្តាលឱ្យប្តីស្លា.ប់ភ្លាមៗនៅនឹងកន្លែង ឯប្រពន្ធរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើផ្លូវក្រួសក្រហមត្រង់ចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ កាលពីវេលាម៉ោងជិត២រសៀលថ្ងៃទី៤ កញ្ញា ២០១២ ។
ចែករំលែកព័តមាននេះ