សារព័ត៌មានបរទេស កាលពីថ្ងៃទី៣ កញ្ញា ផ្សាយឱ្យដឹងថា ស្ត្រីអ្នកអានព័ត៌មានបានបង្ហាញផ្ទៃមុខជាលើកដំបូងតាមស្ថានីយទូរទស្សន៍អេហ្ស៊ីបចាប់តាំងពីបើកផ្សាយនៅឆ្នាំ១៩៦០មក ។អ្នកអានព័ត៌មាន ហ្វាទីម៉ា ណាប៊ីល បានពាក់ក្រណាត់ពីលើក្បាល ខណៈពេលកំពុងអានព័ត៌មានខ្លី ។
រូបភាពនេះត្រូវហាមឃាត់ក្នុងសម័យរបស់អតីតប្រធានាធិបតីហូស្នី មូបារ៉ាក់ ។ សម្រាប់រដ្ឋាភិបាលថ្មីរបស់អេហ្ស៊ីប ដែលដឹកនាំដោយក្រុមប្រកាន់តឹងផ្នែកមូស៊្លុីម បានយកគោលការណ៍ថ្មីមកប្រើដោយបើកទូលាយដល់ស្ត្រីជាង៣០ភាគរយ អាចបង្ហាញមុខអានព័ត៌មានបាន ខណៈពេលមុននេះរដ្ឋមន្ត្រីក្រសួងព័ត៌មានអេហ្ស៊ីបបញ្ជាក់ថា រដ្ឋាភិបាលនឹងបើកយ៉ាងទូលំទូលាយឱ្យមានស្ត្រីភាគច្រើនអាចធ្វើជាពិធីការិនី ឬអ្នកអានព័ត៌មាននៅក្នុងស្ថានីយទូរទស្សន៍អេហ្ស៊ីប ។
នាងហ្វាទីម៉ា បានផ្តល់បទសម្ភាសន៍តាមរយៈសារព័ត៌មានបរទេសថា នៅទីបំផុតអេហ្ស៊ីបបានឈានចូលក្នុងយុគសម័យកំណែទម្រង់ទូរទស្សន៍ និងសង្ឃឹមថា អ្នកអានព័ត៌មានខ្លីៗ រួមទាំងអ្នកព្យាករពីអាកាសធាតុអាចនឹងផ្សាយព័ត៌មានដោយមិនចាំបាច់ពាក់ក្រណាត់បិទមុខទុកតែប្រឡង់ភ្នែកដូចកាលពីមុនទេ ៕
ចែករំលែកព័តមាននេះ