ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ការ​រង​ប៉េអឹ​មស្រុ​ក​ដួល​ម៉ូតូ​លើ​ខ្សែ​ភ្លើង ឆក់​ស្លាប់​

13 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖ ការ​ភ្ញាក់​ផ្អើលមួយ​​បាន​កើត​ឡើង​​ទាំងព្រឹក​​ ខណៈ​​ប្រជា​ពល​រដ្ឋ​​រស់​នៅ​​ក្នុង​ភូមិ​​៦ តំបន់​​អ្នក​លឿង​​ ​​ប្រទះ​ឃើញ​​សព​លោក​​អ៊ូ រតនា មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​​ហេត្ថ​​ស្រុក​ពាមរក៍​ នៅ​​​​ក្នុង​ប្រឡាយ​ទឹក​​ក្រោយ​ផ្ទះ​ប្រជា​​ជន​វៀត​ណាម ស្ថិត​ក្នុងភូមិ​៦ ឃុំ​ព្រែក​ខ្សាយ «ខ» ដែល​មាន​ព្រំ​​ប្រទល់​​ជាប់​ភូមិ​​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ។

ខេត្ត​ព្រៃ​វែង ៖ ការ​ភ្ញាក់​ផ្អើលមួយ​​បាន​កើត​ឡើង​​ទាំងព្រឹក​​ ខណៈ​​ប្រជា​ពល​រដ្ឋ​​រស់​នៅ​​ក្នុង​ភូមិ​​៦ តំបន់​​អ្នក​លឿង​​ ​​ប្រទះ​ឃើញ​​សព​លោក​​អ៊ូ រតនា មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​​ហេត្ថ​​ស្រុក​ពាមរក៍​ នៅ​​​​ក្នុង​ប្រឡាយ​ទឹក​​ក្រោយ​ផ្ទះ​ប្រជា​​ជន​វៀត​ណាម ស្ថិត​ក្នុងភូមិ​៦ ឃុំ​ព្រែក​ខ្សាយ «ខ» ដែល​មាន​ព្រំ​​ប្រទល់​​ជាប់​ភូមិ​​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ។

ហេតុ​ការណ៍​​ភ្ញាក់​ផ្អើល​​នេះ​ បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​​៥​ព្រឹក​ថ្ងៃទី​​៤ កញ្ញា ​​​ព្រោះ​​សព​​ជា​​មន្ត្រី​​កង​រាជ​​​អាវុធ​ហត្ថ​​មួយ​រូប ។ ប្រភព​ព័ត៌​មាន​នៅ​កន្លែង​​កើត​ហេតុ មាន​ការ​សន្និដ្ឋាន​ខុស​ៗ​គ្នា​​ជុំ​វិញ​​ការ​ស្លាប់​នេះ ដែល​​ប្រភព​ខ្លះ​​ថា ស្លាប់​​ដោយ​សារ​​ជិះ​ម៉ូតូ​​រអិល​​ដួល​ធ្លាក់​ចូល​​ក្នុង​ប្រឡាយ​​ទឹក​​ហើយ​​ត្រូវ​​ចរន្ត​​អគ្គិសនី​​ឆក់​ ។ ឯអ្នក​ខ្លះ​​ទៀត​និយាយ​​ថា មុន​ពេល​​ស្លាប់​​​លោក​បាន​​ចុះ​ល្បាត​តាម​ផ្លូវ​​លំ​នេះ​​ជួប​ជា​មួយ​ក្រុម​អ្នក​​លក់​គ្រឿង​​ញៀន ក៏​ត្រូវ​ជន​ល្មើស​​ច្រាន​​ទម្លាក់​​ទៅ​ក្នុង​ប្រឡាយ​​ ហើយ​រុញ​​ច្រាន​​ម៉ូតូ​​ឱ្យ​ដួល​សង្កត់​​ពី​លើ​។ ប៉ុន្តែ​​តាម​ការ​​ពិនិត្យ​គឺ​ជន​រង​គ្រោះដួល​ធ្លាក់​​ទៅ​​​​ក្នុង​​ប្រឡាយប៉ះ​​​ចំមុខ​តំណ​​ខ្សែ​ភ្លើង​​ ដែល​ធ្លាក់​​ចូល​ក្នុង​​ប្រឡាយ​​នោះដែរ​ ក៏​បណ្តាល​​ឱ្យ​​ឆក់​​ ហើយ​ជន​រង​គ្រោះ​មិន​អាច​​ស្រែក​​​ឱ្យ​គេ​ជួយ ឬ​​​ទូរ​ស័ព្ទ​ឱ្យ​កង​កម្លាំង​​មក​ជួយ​បាន ។

នៅ​លើ​សព​​ គេ​ពិនិត្យ​​ឃើញ​ដៃខាង​​ឆ្វេង​​​​​​មាន​កាន់​ទូរ​ស័ព្ទ​ជាប់​ក្នុង​ដៃ ឯត្រង់​កំភួន​​ដៃ​ឆ្វេង​មាន​​​ស្នាម​ជាំ​ខ្មៅ​​ដោយ​សារ​ត្រូវ​ចរន្ត​​ភ្លើង​​ឆក់ ។ ចំណែក​​​​​ដៃ​​ស្តាំ​ពុំ​មាន​​កាន់​អ្វី​ទេ ​ហើយ​នៅ​លើ​ដង​ខ្លួន​ក៏​ពុំ​មាន​​ស្លាក​ស្នាម​​អ្វី​ដែរ។ ទាំង​ខ្សែ​​.ក ទាំង​ចិញ្ចៀន​​នៅ​នឹង​ខ្លួន​​សពអត់​មាន​​បាត់​បង់​​​ទេ​ ឯ​សោ​ម៉ូតូ គឺ​នៅ​ជាប់​នឹង​ម៉ូតូ​​នៅ​​ឡើយ ។ នៅ​កន្លែង​​កើត​ហេតុ​លើ​​ផ្លូវ​​លំ​គេ​ឃើញមាន​​​ថ្នាំ​​ពណ៌​​លឿង​​​ចំនួន​៥​គ្រាប់​​ តែ​ពុំ​ដឹង​​ថា​ជា​ថ្នាំ​អ្វី​​ទេ ។ សមត្ថ​កិច្ច​ចម្រុះ​​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​​នៅ​កន្លែង​​កើត​េហតុ​​ និង​នាំ​យក​សព និង​ម៉ូតូ​​​ប្រគល់​​​ទៅ​​ឱ្យ​ក្រុម​គ្រួសារ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​ ។ ឯ​ថ្នាំ​​ពណ៌​លឿង​ដែល​រើស​​បាន​នោះ​​ សមត្ថ​កិច្ច​​ពុំ​ទាន់​អះ​អាង​​​ថា​ជា​ថ្នាំ​​ប្រភេទ​អ្វី​​នៅ​ឡើយទេ​ ។

ទាក់​ទិន​​នឹង​ការ​កើត​មាន​​ហេតុ​ការណ៍​​នេះ ដែល​ភាគ​ច្រើន​​ចាត់​ទុក​​ថា​លោក​មេ​បញ្ជា​ការ​រង​​កង​រាជ​អាវុធ​ហត្ថ​ស្រុក​​អាច​ស្លាប់​​ដោយ​សារ​តែ​ដួល​លើ​ខ្សែ​ភ្លើង ហើយ​​ត្រូវ​​​ចរន្ត​​អគ្គិ​សនីឆក់​ ស្លាប់​ក្នុង​ប្រឡាយ​​នេះ ។ ទាំង​ប្រជា​ពល​រដ្ឋ ទាំង​អាជ្ញា​ធរ​​មូល​ដ្ឋាន​​ បាន​​មាន​ប្រតិ​កម្ម​យ៉ាង​​ខ្លាំង​​ទៅ​នឹង​ក្រុម​ហ៊ុន​ប៊ុន លីវ​អភិវឌ្ឍន៍​ ដែល​​​​ដាំ​បង្គោល​​កូនឈើ​​ប៉ុន​កំភួន​​ជើង​តាម​ផ្លូវ​លំ​​មាត់​ប្រឡាយ​​មិន​​ធានា​ការ​ទ្រ​ទម្ងន់​​ខ្សែ​ភ្លើង​​ច្រើន​​ ពេល​ត្រូវ​ថ្ងៃ​ត្រូវ​​ភ្លៀង​ខ្យល់ ​​បង្គោល​នោះ​​ពុក​ដួល​​ធ្លាក់​​ខ្សែ​ភ្លើង​​ដាប​​ប្រប​​តាម​មាត់​ប្រឡាយ​ ​។ កន្លែង​​ខ្លះធ្លាក់​ដល់​​ដី​​ជា​ហេតុ​​ធ្វើ​​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ ក៏​ដូច​​ជា​​កង​កម្លាំង​ចម្រុះ​ដែល​ចុះ​ល្បាត​​តាម​ផ្លូវ​​លំ​នោះ​​ប្រឈម​ទៅ​នឹង​​ហានិ​ភ័យ​ខ្ពស់​​ណាស់ ។

ប្រជា​ពល​រដ្ឋ​​​បាន​បញ្ជាក់​ថា នៅ​កន្លែង​​នោះ​ចរន្ត​អគ្គិសនី​​ឆក់​ស្លាប់​៣​​នាក់​ហើយ​​គិត​​ទាំង​​លើក​នេះ​​​ផង​ ដែល​ក្នុង​​នោះ​​ខ្មែរ​២​នាក់ និង​វៀត​ណាម​ម្នាក់ ។ ប្រជា​ពល​រដ្ឋ​​បាន​​អំពាវ​​នាវ​ដល់​​លោក​ថៅ​កែ​​ភ្លើង​​​អ្នក​លឿង​​​មេត្តា​​អញ្ជើញ​ចុះ​​មក​ត្រួត​ពិនិត្យ​ផង​​​ដើម្បី​បង្ការ​កុំ​​​​​​ឱ្យ​កើត​មាន​​គ្រោះ​អកុសល​​បែ​ប​នេះ​​តទៅ​ទៀត៕