ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​ឌុប​មក​ពី​លក់​ថ្នាំ​​ញៀន​​ប្រភេទ​ម៉ា​ទឹក​កក​ធ្វើ​ពី​សាច់​ជូរ​ត្រូវ​ចាប់​ខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ត្រូវ​​កម្លាំង​​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌទួលគោក ឃាត់​ខ្លួន ខណៈ​ដាក់​កម្លាំង​​ត្រួត​ពិនិត្យ​អាវុធ​​ជាតិ​ផ្ទុះ​នៅ​តាម​ដង​​ផ្លូវ​លេខ​២៧៣ សង្កាត់​បឹង​កក់​ទី​១ ​កាលពីវេលា​ម៉ោង​១០​យប់ថ្ងៃទី​៣ កញ្ញា ២០១២ ដោយ​​រក​ឃើញ​​ថ្នាំ​ញៀន​​​ប្រភេទ​​ម៉ា​ទឹក​កក​​ចំនួន​៣​កញ្ចប់​​ដែល​​ជន​នោះ​​លាក់​ទុក​ក្នុង​បង់​​ធ្វើ​ជា​រុំ​របួស​ដៃ ។ ​ទោះ​បីជា​យ៉ាងណា​​​ថ្នាំ​​ញៀន​​នោះត្រូវ​ប៉ូលិស​ជំនាញ​ធ្វើ​ការ​វិភាគ​​បញ្ជាក់​

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ត្រូវ​​កម្លាំង​​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌទួលគោក ឃាត់​ខ្លួន ខណៈ​ដាក់​កម្លាំង​​ត្រួត​ពិនិត្យ​អាវុធ​​ជាតិ​ផ្ទុះ​នៅ​តាម​ដង​​ផ្លូវ​លេខ​២៧៣ សង្កាត់​បឹង​កក់​ទី​១ ​កាលពីវេលា​ម៉ោង​១០​យប់ថ្ងៃទី​៣ កញ្ញា ២០១២ ដោយ​​រក​ឃើញ​​ថ្នាំ​ញៀន​​​ប្រភេទ​​ម៉ា​ទឹក​កក​​ចំនួន​៣​កញ្ចប់​​ដែល​​ជន​នោះ​​លាក់​ទុក​ក្នុង​បង់​​ធ្វើ​ជា​រុំ​របួស​ដៃ ។ ​ទោះ​បីជា​យ៉ាងណា​​​ថ្នាំ​​ញៀន​​នោះត្រូវ​ប៉ូលិស​ជំនាញ​ធ្វើ​ការ​វិភាគ​​បញ្ជាក់​ថា ​មិន​មែន​​ជា​ថ្នាំ​ញៀន​​ទេ គឺ​ជា​សាច់​ជូរ​ដែល​ជន​នោះ​​យក​មក​វាយ​បំបែក​​ធ្វើ​ជា​គ្រឿងញៀន​​ដើម្បី​​លក់ ។

​ជនសង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​​ឈ្មោះ​ថោង ​វណ្ណឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​មានទី​នៅលំ​ផ្ទះ​ជួល​ម្តុំ​បឹង​កក់ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ។ ​នៅពេល​​ឃាត់​​ខ្លួន​​ដក​ហូត​បាន​សាច់​ជូ​រចំនួន​៣​កញ្ចប់​តូច​ផង​ដែរ ។ ​តាម​​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹងថា បន្ទាប់​ពីមាន​អំពើ​ប្លន់​​អាជីវ​ករ​លក់​មាស​នៅ​ផ្សារ​ធំ​ទួលសង្កែ ​ក្នុងសង្កាត់​​ទួល​សង្កែ គណៈ​​បញ្ជា​ការ​ឯក​ភាព​ខណ្ឌទួល​គោក បាន​​ដាក់​​កម្លាំង​ត្រួត​ពិនិត្យ​អាវុធ​​​ជាតិ​ផ្ទុះ​នៅ​តាម​ផ្លូវ​លេខ​២៧៣ ​មុខ​មន្ទីរ​​ពេទ្យ​សៀន​តាយ ក្នុង​សង្កាត់​​បឹង​កក់​ទី១ ។ ​នៅ​ពេល​​ត្រួត​ពិនិត្យ ស្រាប់តែ​ប្រទះ​​ឃើញ​​ម៉ូតូ​ឌុប​ដឹក​យុវជន​ម្នាក់​ដែល​បិទ​បង់​រុំ​របួស​​ដៃ​ដោយ​មាន​ការ​សង្ស័យក៏​ហៅ​ឈប់​ត្រួត​ពិនិត្យ​​រកឃើញ​ក្រាម​​សសង្ស័យ​​ជា​គ្រឿងញៀន​​ប្រភេទ​ម៉ាទឹក​កក​​​ចំនួន​៣​កញ្ចប់​​ដែល​លាក់​ទុក​ក្នុង​បង់​រុំ​​ដៃ​ធ្វើ​​ជា​មាន​របួសនោះ​ ហើយ​ឃាត់​ខ្លួន​បញ្ជូន​ទៅកាន់​អធិការ​ដ្ឋាន​ខណ្ឌ​​ទួល​គោក ។

មន្ត្រី​ប៉ូលិស​​បាន​បន្តទៀតថា បន្ទាប់​​ពី​ឃាត់​ខ្លួន​ជននោះ​បាន​សារភាព​ថា ក្រាម​សថ្លា​​នោះ​​ជា​សាច់​ជូរ​ ហើយ​នៅ​ព្រឹក​​ថ្ងៃទី​៤ កញ្ញា សមត្ថ​កិច្ច​​បាន​ទាក់​ទង​​ហៅ​ប៉ូលិស​​ជំនាញ​​មក​ធ្វើការ​វិភាគ​​ពិត​ជា​សាច់​ជូ​រ​មិន​​មែន​ជា​គ្រឿងញៀន​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕