ប្រមុខឧទ្ទាមនៃកងកម្លាំងបដិវត្តន៍កូឡុំប៊ីFARC រាយការណ៍កាលពីថ្ងៃទី៣ កញ្ញា ថា ក្រុមឧទ្ទាមនឹងចូលរួមការចរចាសន្តិភាពជាមួយរដ្ឋាភិបាល ដោយស្ងប់គឺពុំមានកំហឹង ឬការក្រអើតក្រទម ។ នេះជាប្រតិកម្មលើកដំបូងរបស់ក្រុមឧទ្ទាមនេះចំពោះការប្រកាសរបស់ប្រធានាធិបតីកូឡុំប៊ីលោកហ្សង់ម៉ានុយអែល សាន់តូស បើកការចរចាសន្តិភាពជាមួយពួកFARC ។
ទស្សនវិស័យនៃការចរចានេះដែលអាចធ្វើនៅប្រទេសន័រវែស ឬគុយបាញាំុងឱ្យប្រជាជនកូឡុំប៊ីមានសង្ឃឹមលើការបញ្ចប់អំពើហិង្សារយៈពេល៥ទសវត្សមកហើយ ទោះបីជាបរាជ័យរបស់រដ្ឋាភិបាលមុនៗធ្វើឱ្យផ្លូវបញ្ចប់ជម្លោះនេះជួបការលំបាកក៏ដោយ ។
ប្រមុខក្រុមឧទ្ទាមFARC លោករូ៉ឌ្រីហ្គោឡុនដូណែល គេស្គាល់រហស្សនាមថា ទីម៉ូឆេនកូអះអាងថាយើងចូលរួមក្នុងការចរចាដោយគ្មានកំហឹង ឬមានភាពក្រអើតក្រទម ។
ក្នុងវីដេអូមួយផ្សាយតាមអីុនធើរណេតកាលពីថ្ងៃទី៣ កញ្ញា គេឃើញពួកឧទ្ទាមFARC ១ក្រុមមានបុរសនិងនារីបាននាំគ្នាច្រៀងរាំ ដេញហ្គីតា យ៉ាងសប្បាយ ។ ពួកនេះនាំគ្នាច្រៀងថា យើងទៅកាន់ក្រុងឡាហាវ៉ាន លើកនេះដើម្បីនិយាយជាមួយរដ្ឋាភិបាលដែលចោទប្រកាន់យើងថាភូតកុហក លើសន្តិភាព ។ រដ្ឋាភិបាលនេះប៉ុនប៉ងកម្ទេចយើងតែទៅមិនរួច ៕
ចែករំលែកព័តមាននេះ