រដ្ឋមន្ត្រីការបរទេសបារំាងលោកឡូរ៉ង់ហ្វាប៊ីអ៊ូស វាយតម្លៃកាលពីថ្ងៃទី៣ កញ្ញា ថា ការវាយប្រហារជាយថាហេតុរបស់អីុស្រាអែលប្រឆាំងអីុរ៉ង់ នឹងនាំឱ្យមានការព្យាបាទមួយចំពោះក្រុងតែលអាវីវ ដោយលោកស្នើឱ្យពង្រឹងទណ្ឌកម្មរបស់អន្តរជាតិលើក្រុងតេហេរ៉ង់ ។ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ RMC និងទូរទស្សន៍BFM-TVលោកហ្វ៊ាប៊ីអ៊ូសអះអាងថា ខ្ញុំប្រឆាំងម៉ឺងម៉ាត់ចំពោះការវាយប្រហារបែបនោះ ។ យើងនិយាយថា គេត្រូវបង្កើនទណ្ឌកម្ម ហើយទន្ទឹមនឹងនេះបន្តការចរចាជាមួយអីុរ៉ង់ ដើម្បីឱ្យប្រទេសនោះសុខចិត្តបន្ទន់ឥរិយាបថ ។
រដ្ឋមន្ត្រីការបរទេសបារាំងខ្លាចក្រែងក្នុងករណីមានការវាយប្រហារបង្ការប្រឆាំងអីុរ៉ង់ ប្រជាជនអីុរ៉ង់ជាអ្នករងគ្រោះ ហើយនាំឱ្យមានការតស៊ូស្របច្បាប់របស់ប្រជាជនក្នុងតំបន់នោះ។ លោកគូសបញ្ជាក់ថា គេត្រូវរារាំងអីុរ៉ង់កុំឱ្យមានអាវុធនុយក្លេអ៊ែរពីព្រោះបែបនោះជាគ្រោះថ្នាក់ខ្លាំងណាស់ ។ លោកអំពាវនាវឱ្យបន្តទណ្ឌកម្មផង និងការចរចាផងចំពោះអាជ្ញាធរអីុរ៉ង់ ៕
ចែករំលែកព័តមាននេះ