ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ក្រុង​​​នៅ​ប្រទេស​ចិន​​កើតមាន​​​ជា​បន្ត​បន្ទាប់ ក្នុង​រវាង​​ពីឆ្នាំ​2007​​ដល់​បច្ចុប្បន្ន​​​បង្ក​ឱ្យ​មាន​​​អ្នកស្លា.ប់​​​និង​របួស​​ជាច្រើន​​នាក់​

12 ឆ្នាំ មុន

បញ្ហា​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​រមែង​​​កើត​ឡើង​​​​នៅតាម​បណ្តា​ប្រទេស​​​នានា​លើ​ពិភព​លោក​​ ជា​ពិសេស​​​ក្នុង​ប្រទេស​ចិន​​​​អំឡុង​ឆ្នាំ​​​២០០៧​ ដល់​បច្ចុប្បន្ន​​​កើត​មាន​គ្រោះថ្នាក់​​​ចរាចរណ៍​ធំ​ៗ​​គួរ​ឱ្យ​​​កត់​សម្គាល់​ភាគ​ច្រើន​​​​​​កើត​ទៅលើ​រថយន្ត​ក្រុង​បណ្តាល​​ឱ្យ​មាន​អ្នក​​​ដំណើរ​ជាច្រើន​​នាក់​រង​របួស​​​ និង​ស្លា.ប់​បាត់​បង់​ជីវិត​​​ដោយសារ​​​តែ​អ្នក​បើក​បរ​​​​​ធ្វេសប្រហែស​ ។ ជាក់ស្តែង​​​នៅក្នុង​រូបភាព​​​ដែល​បង្ហាញ​​នេះ​ជា

បញ្ហា​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​រមែង​​​កើត​ឡើង​​​​នៅតាម​បណ្តា​ប្រទេស​​​នានា​លើ​ពិភព​លោក​​ ជា​ពិសេស​​​ក្នុង​ប្រទេស​ចិន​​​​អំឡុង​ឆ្នាំ​​​២០០៧​ ដល់​បច្ចុប្បន្ន​​​កើត​មាន​គ្រោះថ្នាក់​​​ចរាចរណ៍​ធំ​ៗ​​គួរ​ឱ្យ​​​កត់​សម្គាល់​ភាគ​ច្រើន​​​​​​កើត​ទៅលើ​រថយន្ត​ក្រុង​បណ្តាល​​ឱ្យ​មាន​អ្នក​​​ដំណើរ​ជាច្រើន​​នាក់​រង​របួស​​​ និង​ស្លាប់​បាត់​បង់​ជីវិត​​​ដោយសារ​​​តែ​អ្នក​បើក​បរ​​​​​ធ្វេសប្រហែស​ ។ ជាក់ស្តែង​​​នៅក្នុង​រូបភាព​​​ដែល​បង្ហាញ​​នេះ​ជា​រូប​ភាព​​​ផ្សព្វផ្សាយពី​ភ្នាក់​ងារ​​​​​​ព័ត៌​មាន​​​ស៊ីនហួរ​​របស់​ចិន​​​​​ដោយ​ក្រុម​​ពន្លត់​អគ្គិភ័យ​​​​ក្នុង​តំបន់​​​អាន់​​ហ៊ុយ​ កំពុង​ពន្លត់​ព្រះអគ្គី​​ដែល​​ឆេះ​រថយន្ត​ក្រុង​​​មួយ​គ្រឿង​​​ កាល​ពី​រសៀល​​​​​​ថ្ងៃទី​​​​៣០​ សីហា​ ដែលបើក​បរ​តាម​​​បណ្តោយ​ផ្លូវ​ពី​ក្រុង​អាន់​​​ស៊ីង​-​ហ៊ឺហ្វើយ​ បង្ក​ជា​ភ្លើង​ឆាប​ឆេះ​​​​​​​យ៉ាង​សន្ធៅ​សន្ធៅ​ ។

អ្នកសារ​ព័ត៌មាន​​​​បាន​ស្រង់​សម្តី​អ្នក​បើក​រថយន្ត​​​ឱ្យដឹងថា ​ខណៈ​ពេល​កំពុង​​កើត​មាន​​​​ភ្លើង​ឆាប​ឆេះ​​ពីក្រោយ​ គេ​​ព្យាយាម​​បើក​រថយន្ត​​ទៅ​ចត​នៅខាង​ស្តាំ​​ដៃ​ ដោយ​បាន​​បើក​ទ្វារ​​រថយន្ត​ និង​ឱ្យ​អ្នកដំណើរ​​ប្រហែល​​​១២​នាក់​​​ចុះ​ពីរថយន្ត​​​ ក្រោយ​មក​​ទើប​ក្រុម​ពន្លត់​​អគ្គិភ័យ​​នៅឃុំ​លូជាង ឆ្ពោះ​​មក​កន្លែង​កើតហេតុ​​​ តែ​មិន​​ទាន់​មាន​របាយ​ការណ៍​​​ស្តី​ពី​​ការ​ស្លាប់​​​បាត់​បង់​ជីវិត​​​នៅ​ឡើយ​ទេ ។

អ្នក​ឃើញ​ហេតុការណ៍​​ម្នាក់​និយាយ​ថា ​ដំបូង​​ភ្លើង​បាន​​​ឆាប​ឆេះ​​​នៅផ្នែក​ខាង​​ក្រោយ​រថយន្ត​​ និង​មាន​រយៈ​​ពេល​មិនដល់​​​​​៥នាទី​ផង​ រថយន្ត​បាន​ឆាប​ឆេះ​​​ពេញបន្ទុក ។ បច្ចុប្បន្ន​​​​​សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ ។ ហេតុការណ៍​​រថយន្ត​ដឹក​​អ្នក​ដំណើរ​​ដែល​កើត​មាន​​​ឧបទ្ទវ​ហេតុ​បែបនេះ​​ មិន​មែនកើត​​​​ឡើង​ជា​លើក​ដំបូង​​​ទេ​ បើគិត​ចាប់​​ពី​​​ថ្ងៃទី​១៦ ឧសភា​ ២០០៧ នៅ​ទីក្រុង​​​ហ្វីង​ឆើង​ តំបន់​​ជាំងស៊ី​មាន​កើត​​ហេតុ​រថយន្ត​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​​​ ខណៈ​ពេល​កំពុង​​ឆ្លង​ស្ពាន​តាមបណ្តោយ​ផ្លូវ​យ៉ាង​លឿន​​ រថយន្ត​ក៏​បាន​​​រេ​ចង្កូត​ទៅ​បុក​​​បង្កាន់​ដៃ​​ស្ពាន​​ធ្លាក់​ក្នុង​ទន្លេ​​​ធ្វើឱ្យ​មាន​អ្នក​ស្លាប់​​នៅកន្លែង​កើតហេតុ​​​ចំនួន​​​៣នាក់​ និង​៣៤​នាក់​ទៀត​​​រង​របួស​ត្រូវ​បាន​​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ ។

កាល​ពី​ថ្ងៃទី​​៣ កញ្ញា ​២០១០​ នៅ​តំបន់​​​ជីលីន​មាន​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​​​ពាក់​ស្លាក​លេខ​តំបន់​​សានទុង​ ខណៈ​ពេល​កំពុង​ចេញ​ដំណើរ​​ឆ្ពោះ​ទៅ​ក្រុង​​​ហាអឺពីន​​​បាន​បុក​​ជាមួយ​​​រថយន្ត​ទួរីស​១២​កៅអី​មួយ​គ្រឿង​ បង្ក​ជា​ភ្លើង​ឆាប​ឆេះ​​ ធ្វើឱ្យ​អ្នកដំណើរ​​ចំនួន​១៧​នាក់​​​ស្លាប់​ និង​៣៥នាក់​​ទៀត​រង​របួស​ ។

នៅ​កណ្តាល​យប់​ថ្ងៃទី​​២៥​ មេសា ២០១២​ រថយន្ត​ដឹក​​អ្នកដំណើរ​​​ក្នុង​តំបន់​​​យូរ​ណាន​ បាន​កើត​​ឧប្បត្តិ​​ហេតុ​​​តាម​ដង​ផ្លូវ​ បង្កឱ្យ​មាន​អ្នក​ស្លាប់​​​៩នាក់​ ​និង​៣៦​នាក់​​ទៀត​រង​របួស​ ។ ដោយ​ឡែក​​​កាល​ពីថ្ងៃទី​​​២៦ សីហា ​នៅទីក្រុង​​​យៀន​ អាន តំបន់​សានស៊ី​​ កើត​ឧប្បត្តិ​ហេតុ​​​រថយន្ត​ក្រុង​​​២ជាន់​​មួយ​គ្រឿង​បាន​បុក​​​ពីក្រោយ​រថយន្ត​ផ្ទុក​ឧស្ម័ន​ បណ្តាលឱ្យ​​​ផ្ទុះ​ឆេះនៅ​តាម​បណ្តោយ​ផ្លូវ​ប៉ាវ​ម៉ៅ ។ ​​ក្នុង​ឧបទ្ទវហេតុ​​​នេះ​អ្នក​​ដំណើរ​​​៣៦​នាក់​​​បាន​ស្លាប់​ និង​៣នាក់​​​ទៀត​រង​របួស​ ។

ទីភ្នាក់ងារ​​ផ្សព្វផ្សាយ​​របស់​ចិន បាន​ធ្វើ​ការ​សន្និដ្ឋាន​​ពីមូលហេតុ​​​ចម្បង​ ទៅលើ​រថយន្ត​ដឹក​អ្នកដំណើរ​​​ដែល​តែង​ជួប​គ្រោះ​ថ្នាក់​​​​ជា​ញឹក​ញាប់​​បណ្តាល​មក​ពី​ការ​ផ្ទុក​​អ្នកដំណើរ​​​ ឬ​ផលិត​​ផល​លើស​​ចំណុះ​​ បើកបរ​ក្នុង​ល្បឿន​លឿន​ និង​អ្នក​​បើក​បរ​មាន​ការ​ធ្វេស​ប្រហែស​៕