ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិគ្រោះ​​​យោបល់​​ពីកិច្ច​​ការពារ​ចិន-​វៀតណាម​​​លើកទី៦

12 ឆ្នាំ មុន

កិច្ចពិគ្រោះ​​​យោបល់​​ស្តីពី​កិច្ច​​ការពារ ​និង​សន្តិសុខ​លើកទី៦ ​រវាង​​​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​ចិន ​និង​វៀតណាម ​​ប្រព្រឹត្ត​​ទៅ​កាលពី​ថ្ងៃទី៣ កញ្ញា ​​នៅទីក្រុង​​ហាណូយ ។​​ក្នុង​ឱកាស​​នៃ​កិច្ច​ប្រជុំ​​​នោះ​ភាគីទាំង២ បាន​ផ្លាស់​ប្តូរ​​ទស្ស​នៈ​គ្នា​​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី​​រវាង​ប្រទេស​ទាំង២ ​និង​កង​ទ័ព​ទាំង២ ព្រម​ទាំង​លើ​សភាព​ការណ៍​​សន្តិសុខ​​​​ក្នុង​តំបន់ ។ ​​​​

ភាគី​ទាំង​២​​ស្វាគមន៍​​​ដល់​យន្ត​​ការ​ទ្វេភាគី​​​នៃ​ការពិគ្រោះ​​យោ​បល់​​​ខាង​ផ្នែក​​ការពារ ​និង​សន្តិសុខ ​ដែលបម្រើ​​ជា​មូល​ដ្ឋាន​សម្រាប់​​ជំរុញ​​​ដល់ការ​ពង្រីក​​​ទំនាក់​ទំនង​​ទ្វេភាគី​​រវាងប្រទេស​ទាំង២ និង​កង​ទ័ព​​ទាំង២​ ពង្រីក​ការទាក់ទង​គ្នា​​ខាងយុទ្ធ​សាស្ត្រ​​ និង​ទំនុក​ចិត្ត​​​គ្នា​ទៅ​វិញ ទៅមក ហើយ​ដោះ​ស្រាយ​​​​រាល់​ទំនាស់ ។​ កងទ័ព​​ទាំង២ ត្រូវ​​ធ្វើ​ការ​​ខិត​ខំ​​ប្រឹង​ប្រែង​​នានា ដើម្បី​​បង្កើន​​កុង​សង់​ស៊ុស​​ដោះ​ស្រាយ​បណ្តា​ជម្លោះ​​ និង​ធ្វើ​​ឱ្យ​​​ស៊ី​ជម្រៅ​​​ដល់មិត្ត​ភាព​​រវាង​ចិន​ និងវៀត​ណាម ​​ថែរក្សា​​សន្តិ​ភាព​ សន្តិ​សុខ​ និង​ស្ថេរ​ភាព​តំបន់ ។

​​ក្នុង​កិច្ច​​​ប្រជុំ​នោះ ភាគីទាំង២​បានព្រម ព្រៀង​​គ្នា​បន្តថែ​រក្សា​កា​រ​ផ្លាស់​ប្តូរ​​ទស្សន​កិច្ច​​​គ្នា ​កម្រិត​ខ្ពស់ ពង្រឹង​​ការចរចា និង​ការ​ពិគ្រោះ​យោ​បល់ ជំរុញ​​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​បណ្តុះ​បណ្តាល​បុគ្គលិក និង​ធ្វើការ​ផ្លាស់ប្តូរគ្នា​នៅ​​​តាមព្រ​ំ​ដែន និង​តាម​សមុទ្រ ៕