រាជធានីភ្នំពេញ ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកថយក្រោយជ្រុលទៅបុកទម្លុះចូលក្នុងផ្ទះពាក់កណ្តាល បណ្តាលឱ្យបុកខូចខាតអស់ម៉ូតូ៣គ្រឿង និងម៉ាស៊ីន Copy ២គ្រឿង តែសំណាងល្អម្ចាស់ផ្ទះសម្រាកនៅក្នុងបន្ទប់មិនមានរងរបួសទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ កញ្ញា ២០១២ នៅចំណុចមុខផ្ទះលេខ១៣D ផ្លូវលេខ២៥៣ កែងផ្លូវលេខ២១៨ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ម្ចាស់ផ្ទះជួលដែលរងការខូចខាតនោះមានឈ្មោះឆេង ហួរ ភេទប្រុស អាយុ២៩ឆ្នាំ ឱ្យដឹងថា មុនពេលកើេតហេតុគាត់បានបិទទ្វារដែកត្រឹមត្រូវ ហើយសម្រាកលង់លក់នៅក្នុងបន្ទប់ស្រាប់តែឮសូរសំឡេងផាំងប្រាវបាក់ទ្វារមួយផ្ទាំងសង្កត់លើម៉ូតូទាំង៣គ្រឿង បណ្តាលឱ្យខូចខាត និងខូចខាតម៉ាស៊ីន Copy ២គ្រឿងទៀត ទើបម្ចាស់ផ្ទះស្ទុះចេញពីក្នុងបន្ទប់ឃើញរថយន្តមិនស្គាល់ម៉ាកបើកចេញទៅបាត់ទៅហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ