រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ បានបុករបាំងខណ្ឌចែកទ្រូងផ្លូវនៅចំណុចវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន បណ្តាលឱ្យបាក់អស់៦ផ្ទាំង កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ កញ្ញា ដោយសារអ្នកបើកបររវល់ឈ្ងោកក្បាលលូកដៃយកឌីសប្តូរបទចម្រៀង ។
តាមប្រភពព័ត៌មានពីនគរបាលចរាចរដែលចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់២នាក់បានបើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ បើកបរតាមបណ្តោយវិថីព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតេហតុដោយសារតែអ្នកបើកបរធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន និងរវល់ងាកទៅដូរឌីសបទចម្រៀង ក៏ជ្រុលល្បឿនបុករះរបាំងខណ្ឌចែកទ្រូងផ្លូវបាក់អស់៦ផ្ទាំង ចំែណករថយន្តត្រូវខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសដោយសារហេតុការណ៍នេះឡើយ ។
បន្ទាប់ពីកើតហេតុ នគរបាលខណ្ឌចំការមនបានសហការជាមួយប៉ូលិសរាជធានីចុះទៅវាស់វែង រួចស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ៕
ចែករំលែកព័តមាននេះ