ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មិនស្គាល់​ម៉ាក​​ថយ​ក្រោយ​​បុក​ចូល​ផ្ទះ​ហ្វូតូ​កូពី​ ខូច​​ម៉ូតូ​3គ្រឿង

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​ថយ​ក្រោយ​​​ជ្រុល​ទៅ​បុក​​ទម្លុះ​ចូល​ផ្ទះ​​មួយ​កន្លែង​​បើក​​អាជីវ​កម្ម​​​​ថត​ចម្លង​ ​ បណ្តាល​​ឱ្យ​​​​​ខូច​ខាត​​​ម៉ូតូ​​៣គ្រឿង ​ម៉ា​​ស៊ីន​​​ហ្វូតូ​កូពី​ ​២​គ្រឿង​ តែ​សំ​ណាង​​ល្អ​ម្ចាស់​​ផ្ទះ​​មិន​មាន​រង​របួស​​នោះ​ទេ ​កាលពី​​វេលាម៉ោង​​១២​និង​៤៥​​នាទី​រំលង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​៤​ កញ្ញា ​នៅ​​ចំណុច​​មុខ​ផ្ទះ​លេខ​១៣D ​ផ្លូវ​លេខ​​២៥៣ ​ក្នុង​សង្កាត់​​ទឹក​ល្អក់​​ទី​៣ ខណ្ឌ​ទួល

រាជ​ធានីភ្នំពេញ ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​ថយ​ក្រោយ​​​ជ្រុល​ទៅ​បុក​​ទម្លុះ​ចូល​ផ្ទះ​​មួយ​កន្លែង​​បើក​​អាជីវ​កម្ម​​​​ថត​ចម្លង​ ​ បណ្តាល​​ឱ្យ​​​​​ខូច​ខាត​​​ម៉ូតូ​​៣គ្រឿង ​ម៉ា​​ស៊ីន​​​ហ្វូតូ​កូពី​ ​២​គ្រឿង​ តែ​សំ​ណាង​​ល្អ​ម្ចាស់​​ផ្ទះ​​មិន​មាន​រង​របួស​​នោះ​ទេ ​កាលពី​​វេលាម៉ោង​​១២​និង​៤៥​​នាទី​រំលង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​៤​ កញ្ញា  ​នៅ​​ចំណុច​​មុខ​ផ្ទះ​លេខ​១៣D ​ផ្លូវ​លេខ​​២៥៣ ​ក្នុង​សង្កាត់​​ទឹក​ល្អក់​​ទី​៣ ខណ្ឌ​ទួល​គោក ។​

​ម្ចាស់​​ផ្ទះ​ជួល​​​​​ដែល​រង​ការ​​​ខូ​ច​ខាត​​ឈ្មោះឆេង ហួរ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ​បាន​ឱ្យ​​ដឹង​ថា ​មុន​​ពេល​កើត​ហេតុ​គាត់​បិទ​ទ្វារ​​​ដែក​ត្រឹម​ត្រូវ​​ ហើយ​​សម្រាក​​​លង់​លក់​​​​នៅ​ក្នុងបន្ទប់ ស្រាប់​តែ​​ឮ​​សំឡេង​​ផាំង​​​ប្រាវ​បាក់​ទ្វារ​​មួយ​ផ្ទាំង​​សង្កត់​​លើ​ម៉ូតូ​​​ទាំង​​បីគ្រឿង​​បណ្តាល​ឱ្យ​​ខូច​ខាត​​ ​រួម​ទាំង​ម៉ាស៊ីន​ហ្វូ​តូ​​២​គ្រឿង ក៏​​ខូច​ខាត​ដែរ ។ ភ្លាម​នោះ​ពេល​ខ្លួន​ស្ទុះ​​ចេញ​ពី​​ក្នុង​​​បន្ទប់​​ឃើញ​​​​រថយន្ត​មិន​ស្គាល់​​​​ម៉ាកបើក​​ចេញទៅ​បាត់​​ ។

ម៉ូតូ​​នៅ​ក្នុង​ផ្ទះ​​៣គ្រឿង​​ដែល​​ខូច​ខាត​​​ ក្នុង​នោះ​​​មាន​ម៉ាក​វីវ៉ា ​​ពណ៌ខ្មៅ ​​មួយគ្រឿង ​សេ​១២៥ ពណ៌ខ្មៅ​២គ្រឿង​​ ព្រម​ទាំង​ខូច​ខាត​​ម៉ាស៊ីន​​ហ្វូ​តូ​២គ្រឿង ​និង​បាក់​​ទ្វារ​ដែក​​មួយ​ផ្ទាំង​​ទៀត​ផង ៕​