ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​​មហា​​ផ្ទៃ​​ស្នើ​ឱ្យ​អាជ្ញា​ធរ​​​​កោះ​តៃ​វ៉ាន់​​ចាប់​ខ្លួន​អ្នក​ជួញ​ដូរ​​គ្រឿងញៀ.ន​​​មាន​តម្លៃ​ប្រមាណ​៨០​លាន​ដុល្លារ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ក្រសួង​មហាផ្ទៃកម្ពុជា​បានស្នើឲ្យសមត្ថកិច្ចកោះតៃវ៉ាន់​សហ​ការចាប់​ខ្លួន​អ្នកនាំគ្រឿង​ញៀន​ប្រមាណ៨០គីឡូក្រាម ចូលទៅ កោះតៃវ៉ាន់ ។ សំណើនេះ បាន​ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកោះ​តៃវ៉ាន់ កាលពីពេលថ្មីៗនេះ ចាប់​បានគ្រឿងញៀ.ន​ប្រភេទ​ហេរ៉ូអីុនប្រមាណ​៨០គីឡូក្រាម ដែលនាំចេញពីកម្ពុជាតាមផ្លូវ​ទឹកនាំចូលទៅកោះតៃវ៉ាន់​ហើយត្រូវបាននគរបាលតៃវ៉ាន់សន្និ​ដ្ឋាន​

រាជ​ធានី​ភ្នំពេញ ៖ក្រសួង​មហាផ្ទៃកម្ពុជា​បានស្នើឲ្យសមត្ថកិច្ចកោះតៃវ៉ាន់​សហ​ការចាប់​ខ្លួន​អ្នកនាំគ្រឿង​ញៀន​ប្រមាណ៨០គីឡូក្រាម ចូលទៅ កោះតៃវ៉ាន់ ។ សំណើនេះ បាន​ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកោះ​តៃវ៉ាន់ កាលពីពេលថ្មីៗនេះ ចាប់​បានគ្រឿងញៀន​ប្រភេទ​ហេរ៉ូអីុនប្រមាណ​៨០គីឡូក្រាម ដែលនាំចេញពីកម្ពុជាតាមផ្លូវ​ទឹកនាំចូលទៅកោះតៃវ៉ាន់​ហើយត្រូវបាននគរបាលតៃវ៉ាន់សន្និ​ដ្ឋាន​ថា មានតម្លៃ​ប្រមាណ​៨០​លាន​ដុល្លាអាមេរិក ។

លោក​ឧប​នាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​កម្ពុជា បានមានប្រសាសន៍​កាលពីថ្ងៃទី៣០ សីហា ២០១២ ក្នុងឱកាស​ទទួលជួបពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានតម្រួតនៃក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថា កម្ពុជា បង្រ្កាបបានករណី​ជួញ​ដូ​រ​គ្រឿង​ញៀន​ជាបន្តបន្ទាប់ ។ កម្ពុជាមិនមែនជាកន្លែងផលិតគ្រឿងញៀននោះទេ ប៉ុន្តែករណីគ្រឿង​ញៀននេះ កម្ពុជាបានក្លាយជាកន្លែងឆ្លងកាត់ និងជាជនរងគ្រោះ ។

តាមការឆ្លើយសារភាពរបស់ជនល្មើសកន្លងមកថា មានគ្រឿងញៀនមួយចំនួននាំមកពីអាមេរិកឡាទីន ម៉ិចស៊ីកូ អាហ្វ្រិកខាងត្បូង ។ ករណីខ្លះ​ឆ្លងកាត់កម្ពុជានាំចេញទៅប្រទេសថៃ តាមច្រករបៀងនានានៅតាមព្រំដែនកម្ពុជា-ថៃ ករណីនេះត្រូវបាន​កម្ពុជា​បង្រ្កាប​បាន ។  ពាក់ព័ន្ធនឹង បញ្ហាគ្រឿងញៀន៨០គីឡូក្រាម ដែល​​សមត្ថកិច្ចនគរបាលកោះតៃវ៉ាន់ចាប់បាននោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា​ក្រសួងមហាផ្ទៃកម្ពុជាបានស្នើឲ្យកំលាំងនគរបាលនៅកោះតៃវ៉ាន់ជួយសហការតាមស្ទាក់ចាប់ក្រុម​ជន​ល្មើស​​ដើម្បីដោះ​ស្រាយទៅតាម​នីតិវិធីច្បាប់ ។

ពីព្រោះ​កម្ពុជានៅ​មិនទាន់ច្បាស់ថា គ្រឿងញៀនទាំងនោះ វាបាននាំចេញ​ទៅ​ដោយ​​មធ្យោបាយណា​នោះទេ ប៉ុន្តែបើតាមការសន្និដ្ឋានភាគច្រើន​នៃគ្រឿងញៀននេះគឺពួកជនល្មើសបានលួចចំលងផ្ទេរគ្នានៅក្នុង​ព្រំដែន​ទឹក ដើម្បីនាំចេញយកទៅកោះតៃវ៉ាន់  ៕