រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកាមរីឆ្លាមពណ៌ខ្មៅ មួយគ្រឿង ត្រូវអ្នកបើកបុករបាំងដែកចែកផ្លូវនៅចំណុចផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ កញ្ញា ២០១២ ខណៈអ្នកបើករថយន្តរវល់យកឌីសប្តូរបទចម្រៀងស្តាប់ ទើបបណ្តាលឱ្យរថយន្តរេចង្កូតទៅបុករបាំងដែកខូចខាតចំនួន៦កង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់២នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ តាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដោយសារតែអ្នកបើកបរធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន និងរវល់តែចង់ស្តាប់បទចម្រៀងពេកនោះ ក៏ជ្រុលល្បឿនបុករះរបាំងដែកចែកផ្លូវបាក់អស់ចំនួន៦កង់ ប៉ុន្តែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ