ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​ឌ្រីម​សេ​១២៥ បើក​វ៉ា​បុក​រថយន្ត​​ម៉ាក​ហ្វត​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូ​​ម៉ាក​ឌ្រីម​​សេ១២៥ មួយគ្រឿង ​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ក្នុង​ទិស​ដៅ​ស្របគ្នា​​ទៅ​បុក​​រថយន្ត​​ម៉ាក​ហ្វត​ ពណ៌ស ​មួយ​គ្រឿងទៀត​​​ចំពី​មុខ​បណ្តាល​ឱ្យ​​រថយន្ត​បែក​ធុង​ទឹក​ និង​​អ្នក​​បើក​បរ​ម៉ូតូ​​រង​របួស​រលាត់​ដៃ​​ជើង​​ត្រូវ​​បញ្ជូន​ទៅ​ព្យា​​បាល​នៅ​មន្ទីរ​ពេទ្យ។

​គ្រោះថ្នាក់​​ចរាចរណ៍​នេះបាន​​កើត​ឡើង​កាល​ពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៣ កញ្ញា ២០១២ ​នៅតាមបណ្តោយ​​ផ្លូវ​លេខ​២៧១ ​មុខ​វិទ្យា​ល័យ​ជា ស៊ីម សាមគ្គី​ ក្នុង​​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ​ហើយ​ភាគី​​ខាង​ម៉ូតូ​បាន​ជួយ​សង​ថ្លៃ​​​​ខូច​ខាត​​​២៥០​​​ដុល្លារ​ដល់​ភាគីខាង​រថយន្ត​​ដើម្បី​បញ្ចប់​រឿង ។

​តាម​សាក្សី​​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​​១២៥ ​ស៊េរី​២០១០ មួយ​គ្រឿង ​បើក​​​ដោយ​ជន​ជាតិ​វៀត​ណាម ឈ្មោះ​តេវ ​ភេទ​ប្រុស អាយុ​​៣១​ឆ្នាំ មានទី​លំនៅ​ភូមិ​​សាមគ្គី ​សង្កាត់​ឫស្សី​កែវ ​ខណ្ឌ​ឫស្សីកែវ បានធ្វើ​ដំណើរ​តាមបណ្តោយ​​ផ្លូវ​លេខ​​២៧១ ពី​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ទៅ​​ខាង​លិច​​វិទ្យា​ល័យ​ជា ស៊ីម​សាមគ្គី ។ ​ភ្លាមៗ​​អ្នក​បើក​​​បរ​ម៉ូតូ​​បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​មន្ទីរ​ពេទ្យ ហើយ​​បាន​ប្រាប់​បង​ប្អូនឱ្យ​​មក​ជួយ​ដោះ​ស្រាយ​សង​ទៅ​ខាង​រថយន្ត​ចំនួន​២៥០​ដុល្លារ​​រួច​​ក៏​​បំបែក​​ផ្លូវគ្នា​​យក​ម៉ូតូ និង​រថយន្ត​​ទៅ​ជួស​ជុល​ខ្លួន​ឯង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕