ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុរ៉ង់​នឹងរៀបចំ​សម​យុទ្ធ​ការពារ​​​អាកាស​ធំ​មួយ​

12 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​​យោធាអីុរ៉ង់​១​រូប​ដក​ស្រង់​សម្តី​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​​ពាក់​កណ្តាល​ផ្លូវ​ការ​ ISNA ថ្លែង​ថា​ អីុរ៉ង់​គ្រោង​រៀប​ចំ​សម​យុទ្ធ​ការ​ពារ​អាកាស​ធំ​មួយ​នាពាក់​កណ្តាល​ខែ​តុលាខាង​មុខ​នេះ ​។​មេបញ្ជា​ការ​មូលដ្ឋានអាកាស​ចរណ៍​KHATAM AL-ANBIA ​លោក​ហ្វាហ្សាដ​​ អេស្មាអីុ​លី​ ថ្លែង​កាលពី​ថ្ងៃទី​៣ កញ្ញា ​ក្នុងសន្និ​​សីទ​​​​សារព័ត៌​មាន​​មួយ​ថា​ រាល់​កង​​​ឯក​ភាព​​យោធា​

អ្នក​ទទួល​ខុស​ត្រូវ​​យោធាអីុរ៉ង់​១​រូប​ដក​ស្រង់​សម្តី​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​​ពាក់​កណ្តាល​ផ្លូវ​ការ​ ISNA ថ្លែង​ថា​ អីុរ៉ង់​គ្រោង​រៀប​ចំ​សម​យុទ្ធ​ការ​ពារ​អាកាស​ធំ​មួយ​នាពាក់​កណ្តាល​ខែ​តុលាខាង​មុខ​នេះ ​។​មេបញ្ជា​ការ​មូលដ្ឋានអាកាស​ចរណ៍​KHATAM AL-ANBIA ​លោក​ហ្វាហ្សាដ​​ អេស្មាអីុ​លី​ ថ្លែង​កាលពី​ថ្ងៃទី​៣ កញ្ញា ​ក្នុងសន្និ​​សីទ​​​​សារព័ត៌​មាន​​មួយ​ថា​ រាល់​កង​​​ឯក​ភាព​​យោធា​របស់​អីុរ៉ង់​នឹងចូល​រួម​ក្នុងសម​យុទ្ធ​ទ្រង់​ទ្រាយ​ធំ​នេះ ​ដែល​​​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ទូ​ទាំង​ប្រទេស ។

មេបញ្ជាការរូប​នេះ​​បន្តថា ​ក្រោយ​ការ​បដិ​សេធ​របស់​រុស្ស៊ី​មិន​ផ្តល់​ឱ្យ​ក្រុង​តេហេរ៉ង់​នូវ​ប្រព័ន្ធ​ការពារ​អាកាស​​S-300 ​ពួក​អ្ន​កជំនាញ​​កា​រ​អីុរ៉ង់​បាន​ធ្វើ​ការ​​លើ​ផលិតកម្ម​ប្រព័ន្ធ​ការ​ពារ​ប្រឆាំង​​មីស៊ីល​ ដែល​​នឹង​មាន​លក្ខណៈ​ជឿន​លឿន​ច្រើ​ន​ជាង​​ប្រព័ន្ធ​S-300ទៅទៀត ​។ ​ប្រព័ន្ធ​​មីស៊ីល​មាន​ឈ្មោះ​ថា ​BAVAR-373 នឹង​ត្រូវ​ជំនួស​ប្រព័ន្ធ​S-300 ។

អីុរ៉ង់​និង​រុស្ស៊ី​បាន​ចុះ​​ហត្ថ​លេខា​កាលពី​ឆ្នាំ​២០០៧ ​លើកុងត្រា​មួយ​ស្តី​ពី​ការ​ទិញ ប្រព័ន្ធ​​ការ​ពារ​​អាកាស​រុស្ស៊ី​S-300 ។ កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១០ លោក​ឌីមីឌ្រី​ម៉េដវេ​ដេវ​ ដែល​​កាល​នោះ​​ជាប្រធានាធិបតី​បាន​ចុះ​ហត្ថ​លេខា​លើ​ក្រិត្យ​​មួយ​ដែល​​ហាម​ឃាត់​ការ​ផ្តល់​​ប្រព័ន្ធ​ការពារ​នោះ​​ឱ្យ​​ដល់​ក្រុងតេហេរ៉ង់ ​ក្នុង​ក្របខណ្ឌ​នៃដំណោះ​ស្រាយ​មួយ​របស់​អ.ស.ប ​ដែល​​​ហាម​ឃាត់​​ការ​ផ្តល់​អាវុធ​និង​ឧបករណ៍​យោធា​ឱ្យ​អីុរ៉ង់​ ៕