អ្នកជំនាញការម្នាក់របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC ថ្លែងកាលពីថ្ងៃទី៣ កញ្ញា ថា ប្រទេសរុស្ស៊ីនឹងបង្កើនការនាំចេញប្រេងកាតនិងឧស្ម័នធម្មជាតិរបស់ខ្លួនទៅកាន់អាស៊ីបា៉ាស៊ីហ្វិក ដើម្បីធ្វើឱ្យមានលំនឹងដល់អស្ថេរភាពនៃការផ្គត់ផ្គង់របស់មជ្ឈឹមបូព៌ា ។
ការបង្កើនការនាំចេញនោះនឹងតំណាងឱ្យរវាងពី២២%ទៅ២៥%នៃការនាំចេញសរុបរបស់រុស្ស៊ីរហូតដល់ឆ្នាំ២០២០។ នេះជាការគូសបញ្ជាក់របស់លោកGLEB IVASHE-NTSOV នាយករងនៃមជ្ឈមណ្ឌលសិក្សារុស្ស៊ីរបស់APECក្នុងឱកាសនៃវេទិកាឆ្នាំ២០១២របស់APECដែលប្រព្រឹត្តទៅនៅទីក្រុងវ្លា៉ឌីវ៉ូស្តុករបស់រុស្ស៊ី ។
លោកIVASHENTSOVថ្លែងថារុស្ស៊ីត្រៀមចូលរួមពង្រីកផ្នែកថាមពលអាស៊ីដែលមានគម្រោងរួមនានាក្នុងការកសាងបណ្តាមជ្ឈមណ្ឌលនុយក្លេអ៊ែរ ។ លោកបន្តថា ការរួមចំណែករបស់រុស្ស៊ីខាងថាមពលនៅអាស៊ីប៉ាស៊ីហ្វិកនឹងកាត់បន្ថយការចំណុះរបស់តំបន់លើការនាំចូល ប្រេងនិងឧស្ម័នពីមជ្ឈឹមបូពា៌ ៕
ចែករំលែកព័តមាននេះ