ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​និងអាមេរិក​​ឱ្យ​មាន​ដំណោះ​ស្រាយ​​ដោយ​សន្តិ​វិធី​បញ្ហាសមុទ្រ​​ចិន​ខាង​ត្បូង​

12 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូ​​ណេស៊ី​លោក​ម៉ាទី​ណា​តា​ឡេ​ហ្គា​វ៉ា ​ថ្លែងកាលពី​ថ្ងៃទី​៣ កញ្ញា ​ថា ឥណ្ឌូ​ណេស៊ី​និងសហ​រដ្ឋអាមេរិក​សម្រេច​​បាន​កុង​​សង់​​ស៊ុល​មួយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ។ ​ក្នុង​សន្និសីទ​​សារ​ព័ត៌​មាន​មួយ​រៀបចំ​ធ្វើ​ឡើង​​ក្រោយ​​កិច្ច​ប្រជុំ​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​​លោកស្រី​​ហ៊ីលឡា​រី​ក្លីន​តុន ​នៅ​ក្រុង​​ហ្សាកា​រ​តា​ លោក​ម៉ា​ទី​ថ្លែងថា ​បញ្ហា​​​ត្រូវ​តែ​ដោះ​​ស្រាយ​ដោយ​សន្តិ​វិធី​

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូ​​ណេស៊ី​លោក​ម៉ាទី​ណា​តា​ឡេ​ហ្គា​វ៉ា ​ថ្លែងកាលពី​ថ្ងៃទី​៣ កញ្ញា ​ថា ឥណ្ឌូ​ណេស៊ី​និងសហ​រដ្ឋអាមេរិក​សម្រេច​​បាន​កុង​​សង់​​ស៊ុល​មួយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ។ ​ក្នុង​សន្និសីទ​​សារ​ព័ត៌​មាន​មួយ​រៀបចំ​ធ្វើ​ឡើង​​ក្រោយ​​កិច្ច​ប្រជុំ​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​​លោកស្រី​​ហ៊ីលឡា​រី​ក្លីន​តុន ​នៅ​ក្រុង​​ហ្សាកា​រ​តា​ លោក​ម៉ា​ទី​ថ្លែងថា ​បញ្ហា​​​ត្រូវ​តែ​ដោះ​​ស្រាយ​ដោយ​សន្តិ​វិធី​តាម​ផ្លូវ​​​ការទូត​​ដោយ​​​គោរព​ច្បាប់​​អន្តរជាតិ​និងបណ្តា​ច្បាប់​សមុទ្រ​ដែល​មាន ។

លោក​ណាតាឡា​ហ្គាវ៉ា ​បន្តថា​ ឥណ្ឌូ​ណេស៊ី​នឹង​​បង្កើន​ការ​ខិតខំ​ប្រឹង​ប្រែង​​ខាង​​ការទូត​ ហើយ​ធ្វើ​ការ​ផ្តួច​ផ្តើម​គំនិត​នានា​ដើម្បី​ប្រមូល​​ជំហរ​របស់​​អាស៊ាន​ចំពោះ​​បញ្ហា​នេះ​ ទោះ​បីជា​សមា​ជិក​​មួយ​ចំនួន​របស់​អាស៊ាន​​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​សំណុំ​រឿង​នេះ​ក្តី ។ ​លោកគូស​បញ្ជាក់​ថា ​សហ​​រដ្ឋ​អាេម​រិក​និង​ឥណ្ឌូណេស៊ីុយល់​ពី​​សារ​សំខាន់​នៃ​ការ​ថែរក្សា​សន្តិ​សុខ​តំបន់​ ហើយ​បង្កើត​បរិយាកាស​អនុគ្រោះ​មួយ​ដើម្បី​​ថែ​រក្សា​ភាព​​រុង​រឿង​របស់​តំបន់ ។

រដ្ឋ​មន្ត្រី​ទាំង​២​​រូប​ក៏​​ពិភាក្សា​​ផងដែរ​ពី​បញ្ហា​​ទ្វេ​​ភាគី​​និង​ពិភពលោក ។ ​ឥណ្ឌូណេស៊ី​ិ​និង​សហ​រដ្ឋ​​អាមេរិក​​ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​​ទ្វេ​ភាគី​មួយ​កាលពី​ឆ្នាំ​២០១០​ស្តីពី​​​​ភាពជាដៃគូ​ក្នុង​វិស័យ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ សេដ្ឋកិច្ច​ សង្គម​កិច្ច ​វប្ប​ធម៌​ និងសន្តិ​សុខ ។ទស្សន​កិច្ច​​របស់​លោកស្រី​គ្លីន​តុន ​នៅ​ឥណ្ឌូ​ណេស៊ី​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្ស​នកិច្ច​របស់​លោក​ស្រី​ក្នុងប្រទេស​៦​នៅ​អាស៊ី ។ ​លោក​ស្រី​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូ​ណេស៊ី​លោក​ស៊ូ​​ស៊ីឡូ​បាមបង់​​យូដូ​ យ៉ូ​ណូ​នា​ថ្ងៃ​ទី​៤ កញ្ញា​​ នៅវិមាន​ប្រធានាធិបតី​ ៕