ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វាយប្រហារ​​​គ្រឿង​ផ្ទុះ​​​នៅ​​ក្រុង​ដា​ម៉ាស់​​​​ស្លា.ប់​ច្រើន​នាក់​

12 ឆ្នាំ មុន

ទូ​រ​ទស្សន៍​​អារ៉ាប់​​ AL MAYADEEN TV ​រាយ​ការណ៍​​​ថា ​មនុស្ស​ប្រមាណ​ជា​៦​នាក់ បាន​ត្រូវ​ស្លា.ប់ ហើយ៣១​នាក់​ទៀត ត្រូវ​របួស​​ក្នុង​ការ​ផ្ទុះ​មួយ ដែល​កើត​មាន​កាលពី​ថ្ងៃទី៣ កញ្ញា នៅ​តំបន់​ហ្សារ៉ា​ម៉ាណា ​ជាយ​ក្រុង​ដា​ម៉ាស់ ​​រដ្ឋ​​ធានី​ស៊ីរី ។ ​​ចំនួនពិតប្រាកដ​​​នៃ​ជនរងគ្រោះ​​នៅពុំ​ទាន់​ប្រកាស​ដោយ​ម៉ាស៊ីន​​​ឃោសនា​​រដ្ឋ​នៅឡើយ ​ក៏ប៉ុន្តែ​​វិទ្យុ​​ស្និទ្ធ​​​រដ្ឋាភិបាល ​ SHAM FM និយាយ​ថា ​មនុស្ស​

ទូ​រ​ទស្សន៍​​អារ៉ាប់​​ AL MAYADEEN TV  ​រាយ​ការណ៍​​​ថា ​មនុស្ស​ប្រមាណ​ជា​៦​នាក់ បាន​ត្រូវ​ស្លាប់ ហើយ៣១​នាក់​ទៀត ត្រូវ​របួស​​ក្នុង​ការ​ផ្ទុះ​មួយ ដែល​កើត​មាន​កាលពី​ថ្ងៃទី៣ កញ្ញា នៅ​តំបន់​ហ្សារ៉ា​ម៉ាណា ​ជាយ​ក្រុង​ដា​ម៉ាស់ ​​រដ្ឋ​​ធានី​ស៊ីរី ។ ​​ចំនួនពិតប្រាកដ​​​នៃ​ជនរងគ្រោះ​​នៅពុំ​ទាន់​ប្រកាស​ដោយ​ម៉ាស៊ីន​​​ឃោសនា​​រដ្ឋ​នៅឡើយ ​ក៏ប៉ុន្តែ​​វិទ្យុ​​ស្និទ្ធ​​​រដ្ឋាភិបាល ​ SHAM  FM  និយាយ​ថា ​មនុស្ស​យ៉ាង​​តិច​២​នាក់ ស្លាប់ ចំណែក​ក្រុម​សកម្ម​ប្រយុទ្ធ​​មួយ​អះ​អាង​ពីមនុស្ស​​ស្លាប់​៤នាក់ ក្នុង​ការ​ផ្ទុះ​​នេះ ​ក្នុងនោះ​​មាននារី​ ម្នាក់ ​និង​ក្មេង​ស្រី​ម្នាក់ ។ វិទ្យុ​នេះ ក៏​រៀប​រាប់​​​ផង​ដែរ​​ពីការ​ខូច​ខាត​សម្ភារ​​ធ្ងន់ធ្ងរ ។

​ម៉ាស៊ីន​ឃោសនា​​​រដ្ឋ​រាយ​ការណ៍​​នា​ពេល​មុន​នេះ ថា គ្រឿង​ផ្ទុំ​​ត្រូវ​​បាន​ដាក់​នៅ​ក្រោម​រថ​យន្ត ១គ្រឿង បានផ្ទុះ​​ក្នុង​វិថី​ AL-WIDEH នៅ​ហ្សារ៉ាម៉ាណា ។​ការ​ផ្ទុះ​​កាលពីថ្ងៃទី​៣ កញ្ញា នោះ កើត​មាន​១​​ថ្ងៃ​ បន្ទាប់​ពីការ​ផ្ទុះ​​​គ្រាប់បែក​​២គ្រាប់​ កាល​ពី​ថ្ងៃទី២ កញ្ញា​​នៅ​កន្លែង​​១​ចម្ងាយ​​តែ​ប្រមាណ​ជា​​២០០​ម៉ែត្រប៉ុណ្ណោះ ពីការិយាល័យបណ្តា​​ប្រមុខ​យោធា​​ស៊ីរី​​នៅ​ក្រុង​ដាម៉ាស់​​បណ្តាល​ឱ្យ​​ទាហាន​​​៤​នាក់​ត្រូវរបួស ។

ចំណែក​ការ​ប្រយុទ្ធ​គ្នា​ ពិសេស​នៅ​ទីក្រុង​​អាឡែប​ជា​​ទី​ក្រុង​សេដ្ឋ​កិច្ច​សំខាន់​របស់​ស៊ីរី​​​​នៅ​​តែ​ខ្លាំង​ក្លា ដោយពួកឧទ្ទាម​​​ហាក់​ដូច​ជាតាំង​ចិត្ត ​​វាយដណ្តើម​​​កាន់​កាប់​ទីក្រុង​នោះ​​​ឱ្យ​បាន ។ ​​ ប៉ុន្តែ​ឧត្តម​​​សេនីយ៍​​​ទទួល​បន្ទុក​​ប្រតិបត្តិ​​ការ​របស់កងទ័ព​ស៊ីរី​​នៅ​ក្រុង​អាឡែប​​វាយតម្លៃ​​​​កាល​ពី​ថ្ងៃទី៣ កញ្ញា ថា កងទ័ព​​រៀបរយ​​អាច​វាយ​ដណ្តើម​កាន់កាប់ទីក្រុងនោះ​​រយៈ​ពេល​១០​ថ្ងៃ​ទៀត ​។ ឧត្ត​ម​សេនីយ៍​​​រូបនេះ​បន្តថា ការ​​ប្រយុទ្ធ​គ្នា​កើត​មានក្នុងទីក្រុងនោះ​​ទាំងមូល​រវាង​ទាហាន​​៣០០០​នាក់ ​និងពួកភេរវករ​​៧០០​០​នាក់ ក្នុងនោះ​​២០០០នាក់ បានត្រូវ​​សម្លាប់​​​តាំង​ពី​ចាប់​ផ្តើម​​ប្រតិបត្តិ​ការ​នៅ​ក្រុង​អាឡែប​មក   ៕