ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំខ្លួន​ពិរុទ្ធ​ជន​រំលោ.ភ​ប្អូន​ថ្លៃ​មក​កាន់​តុលា​ការ​ រត់​គេច​បាត់​

12 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មាន​ជ័យ ៖ ពិរុទ្ធ​​ជន​​ម្នាក់​​បាន​​រត់​គេច​ខ្លួន​​បាត់ដោយ​​​ប្រើ​​លេស​សុំ​​អនុរក្ស​​ពន្ធ​​នា​គារ​ទៅ​បត់​ជើង​ក្នុង​បង្គន់​អនាម័យ​​នៅ​សាលា​ដំបូង​​ខេត្ត ខណៈ​នាំខ្លួនមក​​​កាន់​​សាលា​ដំបូង​​​​ខេត្ត ​​កាល​ពី​ម៉ោង​​៨​ព្រឹក​​ថ្ងៃ​ទី​៣ កញ្ញា ។

ខេត្ត​​បន្ទាយ​មាន​ជ័យ ៖ ពិរុទ្ធ​​ជន​​ម្នាក់​​បាន​​រត់​គេច​ខ្លួន​​បាត់ដោយ​​​ប្រើ​​លេស​សុំ​​អនុរក្ស​​ពន្ធ​​នា​គារ​ទៅ​បត់​ជើង​ក្នុង​បង្គន់​អនាម័យ​​នៅ​សាលា​ដំបូង​​ខេត្ត ខណៈ​នាំខ្លួនមក​​​កាន់​​សាលា​ដំបូង​​​​ខេត្ត ​​កាល​ពី​ម៉ោង​​៨​ព្រឹក​​ថ្ងៃ​ទី​៣ កញ្ញា ។

លោក​វរ​សេនីយ៍​​ឯក ហ៊ិន សុផល ប្រធាន​ពន្ធ​​នា​គារ​ខេត្ត​បន្ទាយ​​មាន​ជ័យ បាន​​​ឱ្យ​ដឹង​​ថា ពិរុទ្ធ​​ជន​នោះ​ឈ្មោះ​អែម សី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវ​​តុលា​​ការ​​បញ្ជូន​ទៅ​ឃុំ​​ខ្លួន​បណ្តោះ​​អាសន្ន​​នៅ​ពន្ធ​​នា​គារ​ខេត្ត​ កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ដោយ​​ជាប់​ចោទ​ពី​បទ​​រំ​លោភ​សេព​សន្ថវៈ​ទៅ​លើ​​ប្អូន​ថ្លៃ​​ជា​អនីតិ​ជន​ ។ លោក​​បានប្រាប់​​​បន្ត​ថា ពិរុទ្ធ​​​ជន​នេះ​ត្រូវ​​អនុរក្ស​​ពន្ធ​នា​គារ​​នាំ​​មក​ឱ្យ​តុលា​ការ​​សាក​សួរ​​ដើម្បី​​បំ​ភ្លឺ​លើ​​សំណុំ​រឿង​​កាល​ពី​ព្រឹក​ថ្ងៃទី​៣ កញ្ញា តែ​ជន​នោះ​​បានប្រើ​លេស​​សុំ​ទៅ​​បត់​ជើង​​ធំ​ ទើប​អនុរក្ស​ពន្ធ​​នា​គារ​នាំ​ទៅ​​បង្គន់​​និង​យាម​ពី​មុខ​ ។

ប៉ុន្តែ​​ដោយ​បាត់​យូរ​ជាង​១៥​នាទី​ពុំ​ឃើញ​​ចេញ​​ពី​បន្ទប់បង្គន់​​វិញ ​​ឆ្មាំគុក​​បាន​បង្ខំ​​បើក​ទ្វារ​​បង្គន់​​ចូល​ទើប​ដឹង​ថា បាត់​ពិរុទ្ធ​​ជន​​ពេល​មើល​​ទៅ​​ពិតាន​​បង្គន់​ដែល​​ធ្វើ​មិន​មាំ​ទាំ​ឃើញ​​របើក​​ ក៏​​​​បានឡើង​​តាម​តែ​រអិល​ធ្លាក់​ចុះ​​​​មក​វិញ​ដោយ​សារ​​ទឹក​ភ្លៀង​ ។ ពិរុទ្ធ​ជន​ទំនង​ជា​រត់​ចូល​ភ្នំ​​ស្វាយ​ដែល​នៅ​ជាប់​​តុលា​ការ​​រួច​រត់​ពួន​​តាម​បណ្តា​កូន​​ភ្នំ​ក្នុង​ក្រុង​​សិរីសោភ័ណ ។ ប្រភព​ព័ត៌​មាន​​នានា​​ឱ្យ​ដឹង​​ថា កម្លាំង​​ពន្ធ​នា​គារ​​ នគរបាល និង​​កង​រាជ​អាវុធហត្ថ​​ជា​ច្រើន​នាក់​​បាន​ដេញ​តាម​ចាប់​ពិរុទ្ធ​​ជន​​នេះ​ទាំង​​ពេល​ភ្លៀង​កំពុង​​​ធ្លាក់​​​ឥត​ឈប់​នា​ថ្ងៃ​ដដែល​នោះ តែ​រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​​នៅ​ឡើយ​ទេ ។

លោក​វរសេនីយ៍​​ត្រី អ៊ុន សំអន នាយ​នគរ​​បាល​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ​បាន​ឱ្យ​​ដឹង​ថា ពិរុទ្ធ​ជន​ឈ្មោះ​​អែមសី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទី​លំ​នៅ​​ភូមិ​​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្ម​​ពួក បាន​​ប្រព្រឹត្ត​​អំពើ​រំ​លោភ​​​លើ​ប្អូន​ថ្លៃ​​ជា​អនីតិជន​អាយុ​១៤​ឆ្នាំ កំព្រា​​​រស់​នៅ​ជា​មួយ​​ប្រពន្ធ​​ពិរុទ្ធ​​ជន​​ដែល​ជាបង​​ស្រី ដែល​រឿង​ហេតុ​នោះ​បាន​​កើត​ឡើង​កាល​ពី​​ថ្ងៃទី​១៧ ​មេសា ឆ្នាំ​២០១២ ។ ក្រោយ​ពី​​បែក​ធ្លាយ​​រឿង​អាស្រូវ​នេះ នគរ​បាល​​ការិ​យាល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​ខេត្ត​បាន​សុំ​​ដីកាពី​​​តុលា​ការ​ចាប់​ខ្លួន​​ជន​នេះ ហើយ​​​តុលា​ការបាន​​ចោទ​ប្រកាន់​ និង​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ននៅ​ក្នុង​ពន្ធ​នា​គារ​ ៕