ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ដង្កូវ​ចេញពី​សាច់​​លួច​កុំព្យូទ័រ​អស់​១៩​គ្រឿង​ នៅ​វិទ្យា​ល័យ​សម្តេច​ម៉ែ

12 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ កុំព្យូទ័រ​​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​​១៩​​គ្រឿង ​ដែល​អង្គ​ការ​ខេប​បាន​ផ្តល់​​ជូន​វិទ្យា​ល័យ​​សម្តេច​ម៉ែ ស្ថិត​នៅ​ភូមិ​០៤-០៥ ឃុំ​ជប់ ស្រុក​ត្បូង​ឃ្មុំ ​កន្លង​មក ​សម្រាប់​​ឱ្យ​​​សិស្ស​​រៀន​នោះ​ត្រូវ​​បាន​ចោរ​កាត់​សោ​ទ្វារ​ចូល​លួច​ជា​បន្ត​បន្ទាប់​ដែល​លើក​ទី​១ នៅ​ថ្ងៃទី​៣០ សីហា អស់​​៥​គ្រឿង និង​​លើក​ទី​២ នៅ​ថ្ងៃទី​១ កញ្ញា ២០១២ អស់​ចំនួន​១៤​គ្រឿង​​បន្ថែម​ទៀត​ ហើយ​មិន​ត្រឹម​​តែប៉ុណ្ណោះ​​សូម្បីតែ​អាគុយ​ប្រើ​ពន្លឺ​

ខេត្ត​កំពង់ចាម ៖ កុំព្យូទ័រ​​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​​១៩​​គ្រឿង ​ដែល​អង្គ​ការ​ខេប​បាន​ផ្តល់​​ជូន​វិទ្យា​ល័យ​​សម្តេច​ម៉ែ ស្ថិត​នៅ​ភូមិ​០៤-០៥ ឃុំ​ជប់ ស្រុក​ត្បូង​ឃ្មុំ ​កន្លង​មក ​សម្រាប់​​ឱ្យ​​​សិស្ស​​រៀន​នោះ​ត្រូវ​​បាន​ចោរ​កាត់​សោ​ទ្វារ​ចូល​លួច​ជា​បន្ត​បន្ទាប់​ដែល​លើក​ទី​១ នៅ​ថ្ងៃទី​៣០ សីហា អស់​​៥​គ្រឿង និង​​លើក​ទី​២ នៅ​ថ្ងៃទី​១ កញ្ញា ២០១២ អស់​ចំនួន​១៤​គ្រឿង​​បន្ថែម​ទៀត​ ហើយ​មិន​ត្រឹម​​តែប៉ុណ្ណោះ​​សូម្បីតែ​អាគុយ​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​​ចំនួន​២​គ្រឿង​ក៏ត្រូវ​បាន​ចោរលួច​​ដោះ​យក​ទៅ​បាត់​​ដែរ ។ ​ករណី​នេះ​​ត្រូវ​បាន​សមត្ថ​កិច្ច​​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា អាច​ជា​ដង្កូវ​ចេញពី​​សាច់​​ឯង ។

​​លោក​ឡុង សារិន ​អធិការ​រង​នគរបាល​ស្រុក​ត្បូងឃ្មុំ ​ប្រាប់​ឱ្យ​ដឹង​ថា កាលពីវេលា​​ម៉ោង​៤​​ទៅ​៧​និង​៣០​នាទី​យប់​ថ្ងៃ​​ទី​៣០ សីហា មាន​ចោរ​មួយ​ក្រុម​​​គ្នា​​មិន​តិច​ជាង​២​នាក់​នោះ​ទេ ​បាន​​ធ្វើ​សកម្ម​ភាព​កាច់​សោ​ទ្វារ​នៅជាន់​ខាង​ក្រោម ហើយ​ឡើង​​តាម​ជណ្តើរ​​ថ្ម​មក​កាច់​សោ​ទ្វារ​បន្ទប់​ដែល​​បំពាក់​ទៅ​​ដោយ​កុំព្យូទ័រ​​ប្រើ​​ពន្លឺ​ព្រះអាទិត្យ ​អស់​ចំនួន​៥​គ្រឿង ។ ​លោកអធិ​ការ​រង​នគរបាល​ស្រុក​ត្បូង​ឃ្មុំ​ ប្រាប់​បន្ត​ថា ក្រោយ​​ពី​​​ដឹង​ដល់​សមត្ថ​កិច្ច​ត្រូវ​បាន​លោក​វរ​សេនីយ៍​ត្រី ហ៊ាង ហ៊ត់ ​អធិការ​នគរបាល​ស្រុក ​​បញ្ជា​​ឱ្យ​កម្លាំង​​ជំនាញ​ស្រុក​ចុះ​​សហ​ការ​ជា​មួយ​នឹង​ប៉ុស្តិ៍​​រដ្ឋ​បាលទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួត​ពិនិត្យ​​នៅ ជាន់​ទី​១​នោះ ​តែ​មិន​មាន​ពន្លឺ​​ណា​មួយ​ទេ ។ លុះមក​ដល់​​ថ្ងៃទី​១ កញ្ញា ២០១២ វេលា​ម៉ោង​៤​ទៅ​៦​ល្ងាច ស្រាប់តែ​​កើត​មាន​​ករណី​​ចោរ​ចូល​មក​លួច​កុំព្យូទ័រ​បន្ថែម​ទៀតជា​​​លើក​ទី​២ អស់ចំនួន​១៤​គ្រឿង រួម​ទាំង​​អាគុយ​​ប្រើ​ពន្លឺ​​​ព្រះ​អាទិត្យ​​ចំនួន​២​គ្រឿង​យក​ទៅបាត់​ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕