ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​ជា​មួយ​រថយន្ត​បាក់​.ក​ស្លា.ប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​និស្សិត​ស្រី​ម្នាក់​​បាន​បាក់.ក​ស្លា.ប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម​​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​ប៉ះ​គ្នា​ជា​មួយ​​រថយន្ត​​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ​ដឹក​ស្វាយ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ តាម​បណ្តោយ​​ផ្លូវ​២៧១ ​សង្កាត់​​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន ​កាល​ពី​វេលា​ម៉ោង​​៦​និង​៤៥​នាទី​ព្រឹកថ្ងៃទី​៤ កញ្ញា ២០១២ ។

រាជធានីភ្នំពេញ ៖ ​​និស្សិត​ស្រី​ម្នាក់​​បាន​បាក់.ក​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អាធ័ម​​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​ប៉ះ​គ្នា​ជា​មួយ​​រថយន្ត​​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ​ដឹក​ស្វាយ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ តាម​បណ្តោយ​​ផ្លូវ​២៧១ ​សង្កាត់​​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន ​កាល​ពី​វេលា​ម៉ោង​​៦​និង​៤៥​នាទី​ព្រឹកថ្ងៃទី​៤ កញ្ញា ២០១២ ។

នារី​រងគ្រោះ​​ឈ្មោះ​ខឿន សុវណ្ណនី អាយុ​២៤​ឆ្នាំ ជា​និស្សិត​​សាកល​វិទ្យា​ល័យ​បៀល​ប្រាយឆ្នាំទី​៣ ​មានទីលំនៅ​សង្កាត់​ទឹក​​ថ្លា ខណ្ឌ​សែនសុខ ។ ​ប្រភព​​​​ព័ត៌​មាន​​បាន​ឱ្យ​ដឹងថា មុន​ពេល​កើត​ហេតុ​គេឃើញ​នារី​រងគ្រោះ​ជិះ​​ម៉ូតូ​គុប​មូល C50 ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា​ជា​មួយ​​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ដឹក​ស្វាយ ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​មិន​ដឹង​ជា​យ៉ាង​ម៉េច ស្រាប់តែ​​ទៅ​ប៉ះ​គ្នា​ជា​មួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ ​ដួល​បោក​​បាក់​.ក​ស្លាប់​​តែ​ម្តង ។ ភ្លាមៗ​អ្នក​​បើក​បរ​រថយន្ត​ពុំ​បាន​រត់​ទៅ​ណា​នោះ​ទេ នៅជួយ​លើក​នារី​រងគ្រោះ​ដាក់​​ទៅ​ចិញ្ចើម​ផ្លូវ ។ ទោះ​បី​ជា​បែប​ណា រថយន្ត​​ និង​អ្ន​ក​បើក​បរត្រូវ​សមត្ថ​កិច្ច​ឃាត់​នាំ​ទៅ​ការិយា​ល័យ​​ចរាចរណ៍​ជើងគោក​​រាជធានី​ភ្នំពេញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕