ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជន​ប្រដាប់​អាវុធ​៤ នាក់​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​នៅ​ផ្ទះ​លក់​គ្រឿង​អលង្កា​ធំ​មួយ មុខផ្សា​ទួលសង្កែ​ ប្រមូល​យក​គ្រឿង​អលង្កា​គេច​ខ្លួនបាត់ដោយ​សុវត្ថិភាព

12 ឆ្នាំ មុន

ក្រុមជនប្រដាប់អាវុធ៤ នាក់បានធ្វើសកម្មភាពប្លន់នៅផ្ទះលក់គ្រឿងអលង្កាធំមួយ មុខផ្សាទួលសង្កែ​ ប្រមូល​យក​គ្រឿង​អលង្កា​គេច​ខ្លួនបាត់ដោយ​សុវត្ថិភាព បង្ករអោយមានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង ៧ និង​ ១០​ នាទី​យប់ នៅ​មុខ​ផ្សារទួល​សង្កែ ខណ្ឌឬស្សី​កែវ ។

ក្រុម​ចោទាំង​៤ នាក់ ប្រដាប់​ដោយ​កាំភ្លើង​ខ្លី ​២ដើម​ និង​ញញួរ ១ដើម​ ពូថៅ​ ១​ដើម ពួកគេ​បាន​វាយ​បំបែក​ទូ​មាស ហើយ​ប្រមូល​គ្រឿង​អលង្ការ ដាក់​ច្រក​ថង់​ ជិះម៉ូតូគេច​ខ្លួនទៅកប់​បាត់​ក្នុង​ស្បៃ​រាត្រី ។ ពេលនេះ​ ប៉ូលីស​និង​ ប៉េអឹម បានទៅ​ដល់​កន្លែង​កើត​ហេតុ ដើម្បី​ពិនិត្យ​សភាពការណ៏​ នឹងតាម​ប្រមាញ់​ជន​ដៃ​ដល់​ ។ ​គ្រឿង​អលង្ការ​និង​ទ្រព្យ​សម្បត្តិទាំងប៉ុន្មាន មិនទាន់ដឹង​ថា​បាត់​បង​ប៉ុន្មានទេ ។

ព័ត៌​មាន​លំអិត នឹងរាយ​ការណ័​បន្ថែម​នៅ​ វេលា​ម៉ោង ៧​ ព្រឹក​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕