ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«មេខ្លោង​​​ដែល​​ប្រើ​ល្បិចឈ្នះ​បាន​ដី​​ ចាញ់​បានលុយ» កំពុង​អុកឡុក​​លើ​ដី​​​ក្រុម​ហ៊ុន KDC នៅ​​ខេត្ត​កំពង់ឆ្នាំង

12 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ​មាន​អ្នក​ភូមិ​​​ខិល​ខូច​​​​មួយ​ក្រុម​​តូច​​​នៅ​​ភូមិ​​​ឡ​ពាង ​ឃុំ​តាជេស ​ស្រុក​​កំពង់​ត្រឡាច ​​​ខេត្ត​កំពង់ឆ្នាំង​​​​ដឹក​នាំ​ដោយ​មេ​ខ្លោង​មក​ពី​​គណ​បក្ស​ប្រឆាំង​ឈ្មោះ​​ញឹម​​​ ញ៉េន ​​​​ហៅ​រាជ ​សីមា ព្រឹក​ថ្ងៃទី​៣ កញ្ញា ២០១២ បាន​យក​​​នង្គ័ល​៦ ទៅ​ភ្ជួរដីរបស់​ក្រុម​ហ៊ុន KDC ​ដែល​ស្ថិត​​​​នៅ​ក្នុង​ឃុំ​តាជេស ​​ ។

ពេល​កំពុង​​​ធ្វើស​កម្ម​ភាព​​​​ភ្ជួរ​ ត្រូវ​បាន​​រដ្ឋ​អំណាច​ឃុំ​ ដោយ​មាន​នគរ​បាល​ប៉ុស្តិ៍​​ចូល​រួម​ផង បាន​​ទៅ​ឃាត់​ឃាំង​ និង​ដេញ​ ព្រោះ​​ជា​ដី​ក្រុម​ហ៊ុន​​​ ដែល​មាន​កម្ម​សិទ្ធិ​​ស្រប​ច្បាប់ មិន​អាច​ធ្វើ​​ផ្តេស​ផ្តាស​បាន​ទេ ។ ​​ទម្រាំ​​រា​រាំង​​ក្រុម​​កំហូច​​នេះ​បាន ​ត្រូវ​ពួកគេ​ភ្ជួរ​ដី​​បាន​ប្រមាណ​​​ជាង​មួយ​ហិកតារួច​ទៅ​ហើយ។ ​នៅ​ពេល​ដែល​​រដ្ឋ​អំណាច​រារាំង​នោះ ​ត្រូវ​ឈ្មោះ​​ញឹម ញ៉េន ​និង​ដាក់​ឈ្មោះ​ថ្មី ហៅ​ឈ្មោះ​រាជ សីមា ​​ដែល​ជា​មេខ្លោង​​ និង​ជា​​សកម្ម​ជន​​របស់​គណ​បក្ស​​ប្រឆាំង​​ដាច់​ក្បាល ដាច់​កន្ទុយ​មួយ បាន​និយាយ​​ថា បើ​ចង់​ឱ្យ​ខ្លួន​​ឈប់​ភ្ជួរ​លើ​ដីនេះ ទាល់តែ​​ឱ្យ​ថៅ​កែ​ដី​ផ្តល់ប្រាក់​ឱ្យ​ខ្លួន​ខ្លះ​មក ទើប​ខ្លួន​ឈប់​រំខាន ។

គួរ​កត់សម្គាល់​ថា ឈ្មោះ​ញឹម ញ៉េន ​ហៅរាជ សីមា ​​ជាមេខ្លោង​​ប្រើ​នយោបាយ​​ «​ឈ្នះបានដី ចាញ់បាន​លុយ» ញុះញង់​​ឱ្យបក្ស​​ពួក​របស់​ខ្លួនរំលោភ​​​លើ​កម្ម​សិទ្ធិ​​​របស់ក្រុមហ៊ុន KDC ​​រាប់ឆ្នាំ​មកហើយ ដែលតាម​ការ​សន្និដ្ឋាន​របស់អ្នក​ច្បាប់​ទំនង​ជា​ត្រូវជាប់​គុក​មិនខាន  ៕