ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បដិសេធ​​មិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​មហា​សន្និ​បាត​​ជា​ប្រធាន​អេភី​អេ (APA)

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្ពុជា​បាន​​បដិសេធ​​មិន​ទទួល​​ធ្វើ​ជា​​​ម្ចាស់​​ផ្ទះ​សម្រាប់​​មហា​សន្និ​បាត​​ជា​ប្រធាន​​អេភី​អេ​​សម្រាប់​​ឆ្នាំ​​២០១៣ ។ ការ​បដិសេធ​របស់​កម្ពុជា​ធ្វើ​ឡើងក្នុង​​រវាង​ជំនួប​​សម្តេច​អគ្គ​មហា​​ពញា​ចក្រី ​ហេង សំរិន ​ប្រធាន​រដ្ឋ​​សភា​នៃ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ជា​មួយ​លោក​ម៉ូហា​ម៉េត ហាឌី ណេចាត ហូសេនៀន ​អគ្គ​លេខាធិការ​សភា​អាស៊ី​កាលពីថ្ងៃទី​៣ កញ្ញា នៅវិមាន​​រដ្ឋ​សភា ។

លោក​គាំម ​កុសល ​នាយក​ខុទ្ធកាល័យ​​រដ្ឋ​សភា​​មាន​ប្រសាសន៍​​ថា ក្នុង​ជំនួបប​នេះ​ធ្វើ​​ឡើង​ដើម្បី​​ស្វែង​យល់​ឱ្យ​​កាន់​​តែ​ស៊ី​ជម្រៅ​ពីតួនាទី​ សកម្ម​ភាព របស់​សភា​អាស៊ី និង​បទ​ពិសោធន៍​​​ក្នុងការ​ធ្វើជា​ម្ចាស់​​ផ្ទះមហា​សន្និ​​បាត​ពីរ​ឆ្នាំ ជាប់​គ្នា​ផង និង​ជា​ប្រធាន​​អេភី​​អេផង ហើយជា​ពិសេស​ដើម្បី​រៀបចំ​ឱ្យ​ដំណើរ​​ការ​​មហា​សន្និ​បាត​សម្រេច​បាន​ដោយ​​ជោគ​ជ័យ​ត្រចះ​ត្រចង់ ​ស្រប​តាម​​ធម្ម​នុញ្ញ​សភា​​អាស៊ី និង​សេចក្តី​ប្រកាស​​តេរ៉ង់​ដែល​បាន​ដាក់​ចេញ​​នូវ​​គម្រោង​​សហ​ប្រតិ​បត្តិ​ការ​បណ្តា​​ប្រទេស​អាស៊ី​ និង​ទស្សន​វិស័យ​នៃ​សមាហរណ​កម្ម​អាស៊ី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕