ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​មិន​យល់​ចិត្ត​ផ្ទុះ​ហិ.ង្សា​ ម្នាក់​ចូល​ពេទ្យ​ ម្នាក់​ជាប់​ទោស​ 2នាក់​​គេចខ្លួន

12 ឆ្នាំ មុន

ខេត្ត​​ស្វាយរៀង ៖ ​​​​​​​​​​​បុរស​ម្នាក់​ត្រូវ​អ្នក​ស៊ី​ផឹក​ជាមួយ​គ្នាព្រួតវាយ​បណ្តាល​ឱ្យសន្លប់​នៅ​​ជិត​កន្លែង​ផឹក​ស៊ី​គួរឱ្យសង្វេគ​ ពី​ព្រោះ​តែ​មិន​យល់​ចិត្ត​គ្នា​ ផឹក​ស៊ី​មិន​ទាន់​ចប់​ចុះ​ដើរ​ទៅ​ផ្ទះ​មុន ​ធ្វើ​ឱ្យ​អ្នក​ផឹក​ស៊ី​​ជាមួយ​៣នាក់​ទៀត​ខឹង​ក៏​ព្រួត​វាយ​ទាត់​ធាក់់ ។ ករណី​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១​ កញ្ញា​ ២០១២ វេលា​មោ៉ង​​៤ និង​៤០នាទី​រសៀល នៅ​ភូមិ​មេលោង សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​ ។

ខេត្ត​​ស្វាយរៀង ៖ ​​​​​​​​​​​បុរស​ម្នាក់​ត្រូវ​អ្នក​ស៊ី​ផឹក​ជាមួយ​គ្នាព្រួតវាយ​បណ្តាល​ឱ្យសន្លប់​នៅ​​ជិត​កន្លែង​ផឹក​ស៊ី​គួរឱ្យសង្វេគ​ ពី​ព្រោះ​តែ​មិន​យល់​ចិត្ត​គ្នា​ ផឹក​ស៊ី​មិន​ទាន់​ចប់​ចុះ​ដើរ​ទៅ​ផ្ទះ​មុន ​ធ្វើ​ឱ្យ​អ្នក​ផឹក​ស៊ី​​ជាមួយ​៣នាក់​ទៀត​ខឹង​ក៏​ព្រួត​វាយ​ទាត់​ធាក់់ ។ ករណី​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១​ កញ្ញា​ ២០១២ វេលា​មោ៉ង​​៤ និង​៤០នាទី​រសៀល នៅ​ភូមិ​មេលោង សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​ ។

បើ​តាម​សមត្ថកិច្ច​ប្រាប់​ឱ្យដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះអ៊ុំ សុវណ្ណយា ​ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ សង្កាត់​ខាងលើ​ ។ មុន​ពេល​កើត​ហេតុ​​បុរស​ម្នាក់​ឈ្មោះ ធី​​ នៅ​​ភូមិ​ជាមួយ​គ្នា​​ខាង​លើ​ ​មាន​កម្ម​វិធីផឹក​ស៊ី​ក៏ហៅ​អ្នក​ភូមិ​​៤នាក់​មក​ចូល​រួម​ផឹក​ស៊ី​​សរុប៥នាក់​ទាំងម្ចាស់​ផ្ទះ ។ ខណៈ​ការ​ផឹក​ស៊ី​កំពុង​សប្បាយ​មិនទាន់​ចប់​ផង​បុរសឈ្មោះ​អ៊ុំ សុវណ្ណយា​ បាន​លា​ម្ចាស់​ផ្ទះ​ទៅ​ផ្ទះ​មុន​ ហើយ​​​ម្ចាស់​ផ្ទះ​ក៏​​មិន​ឃាត់​ដែរ​ តែ​ភ្ញៀវ​៣នាក់​ផឹក​ជាមួយ​បាន​ឃាត់ ឯែ​ជន​រង​គ្រោះ​ដោយសារ​ស្រវឹង​ហើយ​ មិន​ហ៊ាន​នៅ​ផឹក​ទៀត​ខ្លាច​ជ្រុល​ក៏​លា​ទៅ​ផ្ទះ​មុន​ ។

ចំណែកអ្នក​ទាំង​៣​នាក់​បាន​នៅ​ផឹក​ស៊ី​ជាមួយ​ម្ចាស់​ផ្ទះ​បន្ត​រហូត​ដល់​ម៉ោង​៤ និង​៤០នាទី​រសៀល ពេលនោះជន​រង​គ្រោះ​ដើរ​ពី​ផ្ទះ​មក​ក្បែរ​កន្លែង​ផឹក​ស៊ី​វិញ​ ស្រាប់​តែ​ឈ្មោះ​ភ័ក្ត្រ ​ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​ នៅ​ភូមិ​មេលោង​ជា​មួយ​​គ្នា​ក៏​និយាយ​ថា​ ឯងត្រឡប់​មករក​ងាប់​អី​ទៀត​ ទៅ​ហើយ​មកឌឺ​អី​ ។ និយាយ​បាន​តែ​ប៉ុណ្ណឹង ក៏​ចុះទៅ​ដាល់​មួយ​ដៃ​ចំ​មាត់​បែក​ឈាម​រហាម​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក៏ប្រវាយ​ប្រតប់​គ្នា ។ ប្រភព​ព័ត៌មាន​ដដែល​បន្ត​ទៀត​ថា​​​ពេល​នោះ​បក្ស​ពួក​របស់​ឈ្មោះ​ភ័ក្ត្រ​២​នាក់​ក៏​ចុះ​ពី​លើ​គ្រែ​ផឹក​ស៊ីមក​​ព្រួត​គ្នា​វាយ​ជន​រង​​គ្រោះដោយ​ខ្លះទាត់​ ខ្លះ​ធាក់ ​​​ខ្លះ​ដាល់​ ត្រូវ​ផ្ទៃមុខ​ ​និង​កញ្ចឹង​ក​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ទៅ​លើ​ដី​ រួចទាត់​ធាក់ទៀត​រហូត​សន្លប់​ ។

ពេល​នោះ​អ្នក​ស្រុក​​ក៏​ប្តឹង​សមត្ថកិច្ច​មក​ចាប់​បាន​ម្នាក់​ឈ្មោះ​ភ័ក្ត្រ​ រីឯ​២នាក់​ទៀត​រត់​គេច​ខ្លួនរួច ឯ​ក្រុម​គ្រួសារ​ក៏ដឹក​ជន​រង​គ្រោះមក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​ដើម្បី​​សង្គ្រោះ​ ។ ​ជន​​ឈ្មោះ​ភ័ក្ត្រ​ សមត្ថកិច្ចប៉ុស្តិ៍ប៉ូលីស​​រដ្ឋ​បាល​សង្កាត់​ព្រៃ​ឆ្លាក់​ក្រោយពី​ឃាត់​ខ្លួន​​បាន​បញ្ជូន​ទៅ​អធិកាដ្ឋាន​ក្រុង​ស្វាយ​រៀង​ចាត់​ការបន្ត និង​កំពុងតាម​ចាប់​ខ្លួន​ជន​​​២នាក់​ទៀត​មក​ផ្តន្ទា​ទោស​តាមច្បាប់ ។

ជន​​ឈ្មោះ​ភ័ក្ត្រ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​មូលហេតុដែល​ខ្លួនវាយដោយ​សារ​ខឹង​ជន​រង​គ្រោះ​ផឹក​​ស៊ី​ជុំ​គ្នា​​​កំពុង​សប្បាយ​ម​ិន​ទាន់​ចប់​ផង​ក៏​លា​ទៅ​ផ្ទះ​ ធ្វើ​ឱ្យ​ការផ​ឹក​ស៊ី​លែង​សូវ​សប្បាយ ។ ​ ម៉្យាងទៀត​បើ​ទៅ​ហើយ​មិនទៅ​ឱ្យ​បាត់​ទេ បែរ​ជា​ត្រឡប់​មកវិញ​ ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​គេ​អាក់​អន់​ចិត្ត ​ទើប​ប្រ​ដៅ​មួយ​ដៃ​ទៅ​ តែ​ចង់​តដៃទើប​ប្រដៅ​បន្ថែម​ក៏​ជ្រុល​ដៃ ៕