រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការក្តៅដល់អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទទូទាំងរាជធានីឱ្យពង្រឹងឱ្យបានកាន់តែខ្លាំងក្លាក្នុងការទប់ស្កាត់បញ្ហាសន្តិសុខ ពិសេសភេរវកម្មនៅរាជធានីភ្នំពេញ ។ លោកកែប ជុតិមា លើកឡើងបែបនេះក្នុងពេលលោកអញ្ជើញជាអធិបតីក្នុងប្រជុំប្រចាំខែរបស់សាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ កញ្ញា ២០១២ បន្ទាប់ពីភេរវជនដាក់បំផ្ទុះគ្រឿងកែច្នៃប៉ុនប៉ងផ្តាច់ស្ពានស្ថិតក្នុងភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗកន្លងមក ។
លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ចាប់ពីពេលនេះទៅ ដោយសារតែកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN ក៏ដូចជាកិច្ចប្រជុំផ្សេងៗទៀត ក្នុងនោះក៏មានកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំនេះផងដែរ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ ។ ដូច្នេះបញ្ហាសន្តិសុខនៅតែជាចំណុចក្តៅ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ