ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​​សាសនា​​កូរ៉េខាង​ត្បូង​​មួយ​ល្បី​​​ប្រមូល​មនុស្ស​រៀប​ការ​​ជារួម​ច្រើន​ទទួល​​មរណភាព

12 ឆ្នាំ មុន

ព្រះតេជគុណ​​SUN MYUNG MOON ស្ថាបនិក​​​​និង​ជា​ប្រមុខ​ក្រុម​សាសនា​​​MOON ដែល​​​​មាន​អ្នក​​ដើរ​តាម​​​​ជា​ច្រើន​​លាន​នាក់​​​លើ​ពិភព​លោក​​បាន​ទទួល​មរណភាព​ហើយកាលពី​ថ្ងៃទី​៣ កញ្ញា​ នៅ​​កូរ៉េខាង​​ត្បូង​​​​ក្នុងជុន្មាយុ​៩២ឆ្នាំ ។​​ប្រមុខក្រុម​​​សាសនា​​​នោះ​បាន​ទទួល​មរណ​ភាព​​ក្នុង​ផ្ទះ​​សម្រាប់​​ចូល​​និវត្តន៍​​របស់​លោក​​ស្ថិត​នៅ​​ជាយ​ក្រុងសេអ៊ូល​​ក្រោយ​​ពីមាន​បញ្ហា​​​​រលាក​​​សួតធ្ងន់​ធ្ងរមក ។

ព្រះតេជគុណ​​​ MOON បាន​​ចូល​​​មន្ទីរពេទ្យរដ្ឋធានី​សេអ៊ូល​កាលពី​ពាក់​​កណ្តាល​ខែ​សីហា​​មុនពេល​​​វិល​​ត្រឡប់​​ទៅ​កាន់​​​​ផ្ទះ​​​ចូល​និវត្តន៍​របស់​​​លោក​​បន្ទាប់ពី​​គ្រួសារនិង​ព្រះ​​វិហារ​បង្រួប​បង្រួម​​របស់​​​លោក​អស់​សង្ឃឹម​​​ក្នុង​​ការ​ព្យាបាល​​​មក ។ ព្រះតេជគុណ​​​MOON ​បន្សល់​​ទុក​​ភរិយា​​មេម៉ាយ​​និងកូន​​១០​នាក់​​ លោក​​កើត​ថ្ងៃទី​២៥​​កុម្ភៈ​ ឆ្នាំ១៩២០​ នៅ​​​កូរ៉េខាង​​ជើង​ពេល​ស្ថិត​​ក្រោម​ការ​​កាន់​កាប់​​របស់​​​​ជប៉ុន​​ហើយ​លោក​​បាន​​​បង្កើត​​ព្រះវិហារ​បង្រួប​​បង្រួម​​​ក្រោយ​​​បញ្ចប់​​​សង្គ្រាម​​​​កូរ៉េ​ឆ្នាំ១៩៥៣ ។ ​

ក្រុម​​​​សាសនា​​​របស់​លោក​​​​បាន​​​ពង្រីកខ្លួន​​​យ៉ាង​ឆាប់​​លើ​ពិភព​​លោក​ ហើយ​​ក៏​មាន​​ទំហំ​​សេដ្ឋកិច្ច​ក៏​ធំដែរ ។​  លោក​មាន​​​ឈ្មោះ​​ល្បី​ល្បាញ​ដោយ​សារ​ការ​រៀប​​ចំពិធី​​​​រៀប​ការ​​រួម​ទាំងឡាយ​​ជួន​កាល​​​មាន​​គូស្នេហ៍​ច្រើនពាន់​គូ​​​ចូលរួម​​​​ក្នុង​ពហុ​​កីឡដ្ឋាន​នានា។​  ​នាពេល​​​ថ្មីៗ​នេះ​បាន​​ដឹកនាំ​​​​ ជាពិសេស​​កាលពី​​ខែមីនា​ ​នូវពិធី​​​​​រៀប​ការ​​​​រួមរបស់​​គូស្នេហ៍​​​ដល់ទៅ​​២.៥០០គូ រួចកាលពី​ខែកក្កដា លោក​​​​រៀន​ធ្វើ​ពិធីសាសនា​ធំមួយ​នៅមុខ​​​​អ្នក​​​ដើរ​តាម​​​ជាង១៥.០០០នាក់ ។ ​លោក​បាន​​​ប្រគល់​​​​ការ​គ្រប់​​គ្រង​​ព្រះ​វិហារ​​​​របស់​លោក​នៅ​​ក្រុង​​សេអ៊៊ូល​​​ដល់​កូន​​ប្រុស​​​​លោក​​ម្នាក់ ៕​