ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​អាមេរិក​ផ្អាក​ការ​បណ្តុះ​បណ្តាល​ប៉ូលិស​អាហ្វហ្គា​នីស្ថាន​​

12 ឆ្នាំ មុន

ដោយសារ​តែ​មាន​ការកើន​ឡើងនៃការវាយ​ប្រហារ​​នៅខាងក្នុង​​ប្រឆាំង​កងកម្លាំង​អូតង់ ​កង​ទ័ព​អាមេរិក​នៅអាហ្វ​ហ្គា​នីស្ថាន​​​បាន​សម្រេច​ផ្អាក​ការបណ្តុះ​បណ្តាល​​ប៉ូលិស​​ថ្មី​អាហ្វ​ហ្គា​នីស្ថាន​ចំនួន​១.០០០​នាក់​​ ព្រោះ​ទុកពេល​ធ្វើ​ការ​សើុប​អង្កេត​​ដោយ​ស៊ី​ជម្រៅ​មួយ​លើ​ពួកអ្នក​​ទទួល​កម្ម​វិធី​បណ្តុះ​បណ្តាល​ទាំងអស់ ។

ក្នុងសេចក្តី​ប្រកាសមួយ​លោកថូ​ម៉ាស់​នុល​លីន​អ្នកនាំពាក្យ​របស់​កងទ័ព​អាមេរិក​នៅអាហ្វ​ហ្គានីស្ថាន​ថ្លែងថា ​យើងនៅ​តែ​មាន​​ទំនុក​ចិត្ត​ជានិច្ច​ចំពោះ​​បណ្តា​ដៃគូ​​អាហ្វហ្គានីស្ថាន​របស់​យើង​ ក៏ប៉ុន្តែ​​យើង​យល់​ថា​ការ​ត្រួត​ពិនិត្យ​​នោះ​គឺ​ចាំ​បាច់​ដើម្បី​ធានា​ដល់​គុណ​​ភាព​​របស់​បណ្តា​នាយ​​ប៉ូលិស​ដែល​យើង​ជួយបណ្តុះ​បណ្តាល​ ។

ទោះ​បីជា​យ៉ាងណា​បណ្តា​​អ្នកទទួលខុស​ត្រូវ​អាមេរិក​គូស​បញ្ជាក់​ថា ​ប្រតិបត្តិ​ការ​រួម​ទាំ​ង​ឡាយ​​​ជាមួយ​កងទ័ព​អាហ្វ​ហ្គានីស្ថាន​និងបន្ត​ និង​ថា​ការ​បណ្តុះ​បណ្តាល​កង​ទ័ព​ និងប៉ូលិស​​ជាតិ​អាហ្វហ្គានីស្ថាន​នឹង​មិន​ប៉ះ​ពាល់​ដល់​ការ​ផ្អាក​នោះទេ ។ ​​កម្មវិធី​ដែល​ទាក​់ទិន​គឺកម្ម​វិធី​ហ្វឹក​ហ្វឺន​ប៉ូលិស​​មូលដ្ឋាន​ដែលរើសចូល​ថ្មី​ផ្អែក​លើ​កិច្ចសហ​​ប្រតិ​បត្តិ​​ការមួយ​រវាង​​កងទ័ពអាមេរិក​និង​​​ក្រសួង​​មហា​ផ្ទៃ​អាហ្វ​ហ្គា​នីស្ថាន​​ព្រម​ទាំង​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ ប៉ូលិស​ខេត្ត ។

កម្មវិធី​នេះសំដៅ​ពង្រឹង​សន្តិ​សុខ​ក្នុង​បណ្តា​តំបន់​ដាច់​ស្រយាល​​ដែល​នៅទីនោះ​ប៉ូលិស​​​ជាតិ​ពុំ​​​មាន​មធ្យោ​បាយ​​ធ្វើ​អន្តរាគមន៍​។ ​ការផ្អាក​នោះ​ប្រកាស​ឡើង​ក្រោយ​​មាន​ការ​​បែ​រ​ចុង​កាណុង​កាំ​ភ្លើង​​របស់​​សមា​ជិក​​ប៉ូលិស​និងទាហាន​​អាហ្វ​ហ្គានី​ស្ថាន​សម្លាប់​​​​ទាហាន​​អូតង់​នៅ​អាហ្វ​ហ្គា​នីស្ថាន​​កើត​​មាន​ញឹក​ញាប់​ពេក ៕