ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរជាតិសិង្ហ​បុរី​​ SIS ​បើក​សិក្ខាសាលា​ស្តីពី​យុទ្ធនាការ​អប់​រំ​​ពីចរាចរណ៍​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ ​នៅថ្ងៃ​ទី​១ កញ្ញា ​វេលាម៉ោង​៧និង៣០​នាទី​ព្រឹក​នៅសាល​ប្រជុំ​នៃ​សាលា​អន្តរជាតិ​សិង្ហបុរី​(SIS)​មានប្រារព្ធ​បើក​វគ្គ​សិក្ខា​សាលា​ស្តីពី​​«យុទ្ធនាការអប់រំ​ពីការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​ទោចក្រ​យាន​យន្ត​ជា​កុមារ​និងបណ្តុះ​បណ្តាល​ស្តីពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​» ដោយ​មា​ន​កិច្ចសហការ​ពី​អង្គ​ការ​​មូល​និធិបង្ការរបួស​​នៅអាស៊ី​(AIP)​​និង​​​​មាន​ការចូលរួម​ពី​សិក្ខា​កាម​ជា​

រាជធានីភ្នំពេញ​ ៖​ ​នៅថ្ងៃ​ទី​១ កញ្ញា ​វេលាម៉ោង​៧និង៣០​នាទី​ព្រឹក​នៅសាល​ប្រជុំ​នៃ​សាលា​អន្តរជាតិ​សិង្ហបុរី​(SIS)​មានប្រារព្ធ​បើក​វគ្គ​សិក្ខា​សាលា​ស្តីពី​​«យុទ្ធនាការអប់រំ​ពីការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​អ្នក​រួម​ដំណើរ​ទោចក្រ​យាន​យន្ត​ជា​កុមារ​និងបណ្តុះ​បណ្តាល​ស្តីពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​» ដោយ​មា​ន​កិច្ចសហការ​ពី​អង្គ​ការ​​មូល​និធិបង្ការរបួស​​នៅអាស៊ី​(AIP)​​និង​​​​មាន​ការចូលរួម​ពី​សិក្ខា​កាម​ជា​យុវសិស្ស​នៃ​​សាលា​ចំ​ណេះ​​ទូទៅ​អន្តរជាតិ​សិង្ហបុរី​ចំនួន​៤០០​នាក់ ។

មានប្រសាសន៍​ក្នុង​ពិធី​បើក​វគ្គ​លោក​ជំទាវ​បណ្ឌិត​​ងឿន ​ផល្លីនពោធិតា​ ​នាយិកា​សាលា​អន្តរ​ជាតិ​ សិង្ហ​​បុរី​ថ្លែង​ក្នុងឱកាស​នោះ​យ៉ាង​ច្បាស់​ពី​គោល​បំណង​និងអត្ថ​ប្រយោជន៍​នៃ​​សិក្ខា​សាលា​នេះ ​។ ​ដោយ​មើល​ឃើញ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃ​ដែល​បង្ក​ឡើង​ដោយ​សារ​អ្នក​បើក​​បរ​យាន​យន្ត​ ជាពិសេស​យុវជន​ភាគ​ច្រើន​មិនគោរព​និងមិនយល់​ពីច្បាប់​ចរាចរណ៍​ ​​ដូច​នេះ​សិក្ខា​សាលា​ថ្ងៃ​នេះ​នឹងធ្វើ​ឱ្យ​យុវសិស្ស​យើង​យល់​ពីប្រ​យោជន៍​ស្តីពី​ការពាក​់​មួក​សុវត្ថិ​ភាព​ និង​សម្រាប់​អ្នក​រួម​ដំណើរ​ទោច​​ក្រ​យាន​យន្ត​​ជា​កុមារ​កាន់​តែច្បាស់​​និងយក​ទៅ​អនុវត្ត​ក្នុងពេល​បើក​ទោច​ក្រ​យានយន្ត​ដើម្បី​ជៀស​ផុត​ពីគ្រោះ​ថ្នាក់​ផ្សេងៗ ។

កម្ម​វិធី​សិក្ខា​​សាលា​ថ្ងៃ​នេះ​ គ្រូ​ឧទ្ទេស​នាមមក​ពី​​អង្គ​ការមូលនិធិ​បង្ការ​របួស​នៅអាស៊ី​(AIP)​​បាន​​​ធ្វើ​បទ​​បង្ហាញ​មួយ​​ស្តីពី​យុទ្ធ​នា​ការអប់រំ​​ពី​​​ការពាក់​មួក​​សុវត្ថិភាព​សម្រាប់​អ្នករួម​ដំណើរ​ទោច​ក្រ​យាន​យន្ត​ជាកុមារ​និង​បណ្តុះ​បណ្តាល​ស្តីពី​ការពាក់​មួក​សុវត្ថិ​ភាព​ ។
នេះជាលើក​ទី​២​ហើយ​ដែល​សាលា​​និង​អង្គការ​បានសហការ​គ្នា​ដើម្បី​លើក​កម្ពស់​​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ដល់​យុវសិស្ស​យើង ។ ​សាលាចំណេះ​ទូទៅ​អន្តរជាតិ​សិង្ហបុរី​(SIS)​ជា​គ្រឹះ​ស្ថាន​អប់រំ​ឯក​​ជន​ឈាន​​មុខមួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែល​មាន​បើក​បង្រៀន​ថ្នាក់​ចំណេះ​ទូទៅ​ភាសា​ខ្មែរ​ពី​​ថ្នាក់​​ទី​១​ដល់​ថ្នាក់​ទី​១២​និងភាសា​អង់គ្លេស​គ្រប់កម្រិត ហើយ​ឆ្នាំសិក្សា​ថ្មី​នេះ​សាលា​​នឹងបើក​​ថ្នាក់​មត្តេយ្យ​សិក្សា​ចាប់​ទទួល​សិស្សា​នុសិស្ស​​ពី​អាយុ​៣ដល់​៥ឆ្នាំ​​នៅទីតាំង​​ដដែល​ ​និងផ្តល់​ជូន​ការ​បញ្ជុះ​តម្លៃ​​២០%​បន្ថែម​ទៀត ។

គណៈ​គ្រប់គ្រងសាលា​តែង​មាន​ក្តីបារម្ភ​ជានិច្ច​ចំពោះ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​​របស់​សិស្សានុសិស្ស​ ។ ​សាលានឹង​ព្យាយាមធ្វើ​សិក្ខា​សាលា​​ប​ន្ត​បន្ទាប់​ទៀត ​ដើម្បី​ឱ្យ​​ប្អូន​ៗ​សិស្សា​​​នុ​សិស្ស​កាន់​តែ​យល់​ច្បាស់​ពីអត្ថ​ប្រយោជន៍​មួក​សុវត្ថិ​ភាព ​និងច្បាប់​ចរាចរណ៍​គ្រប់​ៗគ្នា ​។ ​មិន​តែ​ប៉ុណ្ណោះ​នៅឆ្នាំ​សិក្សា​ថ្មីនេះ​សាលា​នឹង​សហការ​ជា​មួយ​​​ក្រុម​ហ៊ុន​ធានារា៉ាប​់​រង​មួយ​ដើម្បី​ផ្តល់​ជូន​​កិច្ច​​ធានា​រា៉ប់​រង​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ​ ជាពិសេស​គ្រោះ​​ថ្នាក់​ចរាចរណ៍​ដល់​សិស្សាន​ុសិស្ស​ក្នុងពេល​ប្អូនៗ​ធ្វើដំណើរ​ទៅ​មកសាលារៀន​ ​។ ​​សិក្ខា​សាលា​​បាន​ប្រព្រឹត្ត​ទៅ​ពី​ម៉ោង​៧និង​៣០​នាទី​ព្រឹក​​ដល់​​ម៉ោង​៩​និង​៣០​នាទី​ក្រោម​បរិយាកាស​រីក​រាយ​ដោយ​មាន​ការ​ឆ្លើយ​តប​នូវសំណួររបស់​សិក្ខា​កាម​យ៉ាង​ផុស​ផុល​ទៀត​ផង ៕