ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​​​ត្របាក់​​ដាច់​ក្បាល​​​របាំង​ដែក​​​រថយន្ត​ខ្ទេច​មុខ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ឡិច​ស៊ីស​​RX300​ ពណ៌​ខ្មៅ​មួយ​គ្រឿង​​​​ ទំនង​ជា​ស្រវឹង​​​ធ្លាក់​ភ្នែក​​​បើក​បរ​ដោយ​​ស្ត្រី​ម្នាក់​​​បានបោល​​បុក​ក្បាល​របាំង​​​ដែក​ចែក​​ផ្លូវ​​​លើ​កំណាត់​​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​​​មុខ​ក្រសួង​ការពារ​​​ជាតិស្ថិត​ក្នុង​សង្កាត់​​​ស្រះចក​​ ខណ្ឌ​​ដូន​ពេញ​ កាល​ពី​វេលាម៉ោង​​១២​និង​៤៥​នាទី​​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​៣ កញ្ញា​​ ។ នៅក្នុង​ហេតុ​ការណ៍​​នេះ​បណ្តាល​ឱ្យ​ខូច​ខាត​​​របាំង​ដែក​​ ឯរថយន្ត​បែក​កង់​​​​ខាង​

រាជធានី​ភ្នំពេញ​ ៖ ឡិច​ស៊ីស​​RX300​ ពណ៌​ខ្មៅ​មួយ​គ្រឿង​​​​ ទំនង​ជា​ស្រវឹង​​​ធ្លាក់​ភ្នែក​​​បើក​បរ​ដោយ​​ស្ត្រី​ម្នាក់​​​បានបោល​​បុក​ក្បាល​របាំង​​​ដែក​ចែក​​ផ្លូវ​​​លើ​កំណាត់​​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​​​មុខ​ក្រសួង​ការពារ​​​ជាតិស្ថិត​ក្នុង​សង្កាត់​​​ស្រះចក​​ ខណ្ឌ​​ដូន​ពេញ​ កាល​ពី​វេលាម៉ោង​​១២​និង​៤៥​នាទី​​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​៣ កញ្ញា​​ ។ នៅក្នុង​ហេតុ​ការណ៍​​នេះ​បណ្តាល​ឱ្យ​ខូច​ខាត​​​របាំង​ដែក​​ ឯរថយន្ត​បែក​កង់​​​​ខាង​ឆ្វេង​និង​ខ្ទេចមុខ​ ។

សាក្សី​​ឃើញ​ហេតុការណ៍​​បាន​រៀប​រាប់​​ឱ្យ​សមត្ថកិច្ច​​​ដឹង​ថា នៅ​មុន​​ពេល​កើត​ហេតុ​មាន​​រថយន្ត​មួយ​គ្រឿង​​​ម៉ាក​ឡិច​ស៊ីស​​RX300ពណ៌​ខ្មៅ ​​បើក​តាម​បណ្តោយ​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​​ពីកើត​ទៅ​លិច​​​​​ក្នុង​ល្បឿន​​​បង្គួរ​ ស្រប​ពេល​ភ្លៀង​​ធ្លាក់​យ៉ាង​ខ្លាំង​​​ លុះ​មក​ដល់​មុខ​​​ក្រសួង​ការ​ពារ​ជាតិ​​​​ស្ថិត​ក្នុង​សង្កាត់​​​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ទំនង​ជា​​អ្នកបើក​ហូប​គ្រឿង​ស្រវឹង​លើស​ចំណុះ​​​រហូត​​ធ្លាក់​ភ្នែក​បាន​បុក​ក្បាល​​របាំង​​​ដែក​ចែក​​​ផ្លូវ​​ទាំង​កំរោល​​​​​បណ្តាល​​ឱ្យ​បាក់​ដួល​មក​លើ​ផ្លូវ​ ។ ស្រប​ពេល​នោះ​មាន​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​មួយ​គ្រឿង​​​បើក​បញ្ច្រាស​ទិស​គ្នា​មកដល់​ក៏​ត្រូវក្បាល​របាំង​ដែក​​​ធ្លាក់ចំ​ក្បាល​រថយន្ត​ផង​ដែរ​ ។ រថយន្ត​ឡិច​ស៊ីស​​​ក៏​បាន​​បែក​កង់​​​ខាង​ឆ្វេង​​​ និង​ខូច​ខាត​​ផ្នែក​ខាង​មុខ​​ពេលនោះ​គេ​ឃើញ​មាន​មនុស្ស​ប្រុស​ស្រី​​​​៤នាក់​​​បើក​ទ្វារ​រថយន្ត​​ចេញ​មក​ហើយ​ព្យាយាម​​​​​ដោះ​ដូរ​កង់​បម្រុង​​បើក​គេច​តែត្រូវ​​នគរ​បាល​ប៉ុស្តិ៍​​ស្រះ​ចក​​មកដល់​ក្របួច​ជាប់​ ។

ស្ត្រី​ម្នាក់​ដែល​បាន​រួម​ដំណើរ​​​ជាមួយ​រថយន្ត​បង្ក​ខាង​លើ​​និយាយ​ថា ​អ្នកបើក​រថយន្ត​​ឡិច​ស៊ីស​​​ជា​ស្ត្រី​ មុន​ពេល​​​ជួប​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​នេះ​ពួក​គេ​​​ទើ​ប​តែ​មក​ពី​លេង​ផ្ទះ​បង​ប្អូន​​​នៅម្តុំ​វត្ត​សារាវ័ន​​ស្ថិត​ក្នុង​សង្កាត់​​​ជ័យ​ជំនះ​​ ខណ្ឌ​ដូន​ពេញ​​ក្រោយ​មក​​​ក៏​នាំគ្នា​​ធ្វើដំណើរ​​​ត្រឡប់​​ទៅ​ផ្ទះ​​​វិញ​ លុះមក​ដល់​ចំណុច​​​ខាង​លើ​ស្រាប់​​តែ​រថយន្ត​​បែក​កង់​ខាង​​ឆ្វេង​ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​​​ផង​នោះ​ក៏​បណ្តាល​ឱ្យ​រអិល​រេ​ចង្កូត​​​ទៅ​បុក​​​ក្បាល​របាំង​​ចែក​ផ្លូវ​​​​បាក់​រាប​តែ​ម្តង​​​​ ។

មន្ត្រី​នគរ​បាល​​​មូល​ដ្ឋាន​​ដែល​ចុះ​ទៅ​​ដល់​ចំណុច​កើតហេតុ​​​បាន​ឱ្យដឹងថា ​នៅក្នុង​ហេតុ​ការណ៍​​ខាង​លើ​ភាគី​ម្ចាស់​រថយន្ត​ឡិច​ស៊ីស​​​បាន​ចេញសំណង​​​ចំនួន​៥០​ដុល្លារ​​​ទៅឱ្យ​រថយន្ត​តាក់​ស៊ី​​​ម៉ែត្រ​ដែល​ត្រូវ​ក្បាល​របាំង​​ដែក​ចែក​​ផ្លូវ​ធ្លាក់​ចំក្បាល​រថយន្ត​​​ខូច​ខាត​បន្តិច​បន្តួច​ ។ រថយន្ត​បង្ក​ត្រូវ​បាន​​ស្ទូច​យក​ទៅ​រក្សា​​​ទុក​នៅ​ការិយាល័យ​​នគរ​បាល​​​​​ចរាចរណ៍ផ្លូវ​គោក​ដើម្បី​ដោះ​ស្រាយ​​សង​ការ​ខូច​ខាត​​របាំង​ដែក​ ៕