ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល2ថ្ងៃ​ជាប់​គ្នា​គ្រោះ​ថ្នាក់​​ចរាចរណ៍​​2លើក​លើ​​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី របួស​មនុស្ស​4នាក់​​ ​ខូច​ខាត​យានយន្ត​16គ្រឿង​ ដោយ​សារ​រថយន្ត​​ធំ​ដាច់​ហ្រ្វាំងបុករះ

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា ​គឺ​ថ្ងៃទី​២​ និង​ទី៣ កញ្ញា ​​​នៅ​​គល់​ស្ពាន​ព្រះ​មុនីវង្ស​​​ថ្មី ​​ត្រើយ​ខាង​កើត​ ​​​មាន​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​​២ករណី​ ​បណ្តាល​​​​មក​ពី​​រថយន្ត​​បើក​​​បរ​​​​​ចុះ​ពី​លើ​ស្ពាន​​ ​​ហើយដាច់​ហ្រ្វាំង​រអិល​​​ចុះ​​​​​​តាម​កម្លាំង​ល្បឿន​​បុក​រះមនុស្ស​​ម្នា​អ្នក​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​​​រត់​ចែក​​​ផ្លូវ​គ្នា​យ៉ាង​ប្រសាច ដែល​ករណី​ទី១ កើត​ឡើង​ ​កាលពី​​ព្រឹក​​ថ្ងៃទី​២​ កញ្ញា ​​​​​បង្ក​ដោយ​រថយន្ត​​​ក្រឡុក​ស៊ី​

រាជ​ធានីភ្នំពេញ ៖ ​​​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា ​គឺ​ថ្ងៃទី​២​ និង​ទី៣ កញ្ញា ​​​នៅ​​គល់​ស្ពាន​ព្រះ​មុនីវង្ស​​​ថ្មី ​​ត្រើយ​ខាង​កើត​ ​​​មាន​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​​២ករណី​ ​បណ្តាល​​​​មក​ពី​​រថយន្ត​​បើក​​​បរ​​​​​ចុះ​ពី​លើ​ស្ពាន​​ ​​ហើយដាច់​ហ្រ្វាំង​រអិល​​​ចុះ​​​​​​តាម​កម្លាំង​ល្បឿន​​បុក​រះមនុស្ស​​ម្នា​អ្នក​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​​​រត់​ចែក​​​ផ្លូវ​គ្នា​យ៉ាង​ប្រសាច ដែល​ករណី​ទី១ កើត​ឡើង​ ​កាលពី​​ព្រឹក​​ថ្ងៃទី​២​ កញ្ញា ​​​​​បង្ក​ដោយ​រថយន្ត​​​ក្រឡុក​ស៊ី​ម៉ងត៍​​​ក៏​បាន​​បើក​​ចុះ​ពី​លើ​ស្ពាន​​ព្រះ​មុនីវង្ស​​​​​ថ្មី ​ហើ​យ​ដាច់ហ្រ្វាំង​​​​រអិល​​បុករះ​អ្នក​​ធ្វើ​ដំណើរ​​ និងខូច​ខាត​​រថយន្ត​​៣គ្រឿង​ ម៉ូតូ​​៣គ្រឿង  និង​​រ៉ឺម៉ក​ម៉ូតូ​​​ដឹក​ថ្ម ​២គ្រឿង ​មនុស្ស​​​របួស​ធ្ងន់​ម្នាក់​ ។

ដោយ​ឡែក​​ករណី​ទី២ ​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣ កញ្ញា ​បង្ក​ដោយ​រថយន្ត​​​​ធុន​ធំ​ ១​គ្រឿង​ ​ម៉ាក​ហុីយ៉ាន់​ដាយ​ ​ពណ៌​ខៀវ ​បើក​បរ​​ដោយ​ឈ្មោះ ​សុន សាក់ ​អាយុ​២៣​ឆ្នាំ ​​​មានទីលំនៅ​​ស្រុក​​​កំចាយ​មារ​​ ខេត្ត​ព្រៃវែង ​បាន​ដឹក​​ស៊ុម​កញ្ចក់​​​​​ពី​ខេត្ត​កំពង់​ឆ្នាំង​ ​បំណង​​យកទៅ​​លក់​ឱ្យ​ម៉ូយ​​​​នៅ ស្រុក​​​កៀន​ស្វាយ​ ខេត្ត​កណ្តាល​ ​​ប៉ុន្តែ​ខណៈ​​​​ធ្វើ​ដំណើរ​​ចុះស្ពាន​​ព្រះ​មុនីវង្ស​​ថ្មីឆ្ពោះទៅត្រើយ​​ខាង​កើត ស្រាប់​តែ​រថយន្តជាន់​ហ្វ្រាំង​​អត់​​ស៊ី​ហើយ​ជ្រុល​​​ល្បឿន​​​​បុក​រះ​​អ្នក​ធ្វើ​ដំណើរ​​​​​រត់​ចែក​​ផ្លូវ​គ្នា​​​ប្រសាច​​​តែម្តង​ ។ រថយន្តខាងលើ​បាន​​​បុក​រះ ​ខូច​ខាត​​​​​​​រថយន្ត​​​​​៣​គ្រឿង​ មាន​​ម៉ាក​ក​ាមរី​​​បាឡែន ​ពណ៌​ទឹក​ប្រាក់​​​មួយគ្រឿង ​ម៉ាក​កាមរី​គូទ​​ហើម ​ពណ៌​សមួយគ្រឿង ​​​​​និងមួយ​គ្រឿ​ងទៀត ​ម៉ាក​កូរ៉ូ​ឡា​ ពណ៌​ស្លែ ​​​រួច​​បន្តទៅបុករះ​​ម៉ូតូ​​ខូច​ខាត​​​អស់​​៤គ្រឿង ​និងរ៉ឺម៉ក​ម៉ូតូ​​​​មួយគ្រឿង​​​​​ផង​ដែរ ។​​

តាម​ឈ្មោះ​​សុន សាក់​ ​​ជា​អ្នក​បើក​បរ​​រថយន្ត​​​ខាងលើ​បាន​​និយាយថា ​​​មូល​ហេតុ​​ដែល​​​​រូប​គេ​​បើក​ប​រ​​រថយន្ត​​ចុះ​​ពី​លើ​ស្ពាន​​​​ព្រះ​មុនី​វង្ស​ថ្មី បុក​រះ​​អ្ន​ក​ធ្វើ​ដំណើរ​ជា​បន្ត​បន្ទាប់​​​នោះ បណ្តាល​មកពី​​រថយន្ត​​​​​​​ដាច់​​​​ហ្រ្វាំង​​​​ជាន់​អត់​ស៊ី ​ហើយខ្លួនភ័យ​ស្លន់ស្លោ​ពេកមិន​ដឹង​ជា​បួង​ចង្កូត​គេច​ទៅណា​ក៏​បណ្តោយ​បុករះ​បែប​​នេះ ។​

ក្នុង​ហេតុ​ការណ៍​​​​នេះ​​​ បណ្តាល​​ឱ្យ​មនុស្ស​​​​៣នាក់​រង​​របួស​​ស្រាល​ ។​ ក្រោយ​​​ពេល​កើត​ហេតុ​ ប៉ូលិស​​បាន​ចុះ​វាស់​វែង​​​​ ​និង​នាំ​យក​​​រថយន្ត​បង្ក​ហេតុ​​ និង​រថយន្ត​ខូច​ខាត ​​រួម​ទាំង​ម៉ូតូ​ទាំង​អស់​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​​​នគរ​​បាល​ខណ្ឌ​មានជ័យ​ ​​​​​ដើម្បី​​ចាត់​ការ​តាម​​ផ្លូវច្បាប់​ ៕