ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនា​ការ​ផ្សព្វផ្សាយ​​គោល​ការណ៍​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​ និង​ពិនិត្យ​​ឈ្មោះ​​បោះ​ឆ្នោត​​សាកល​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​សោម ​អូន ប្រធាន​​សភា​សម្ព័ន្ធ​សហ​ជីព​ជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​សហ​ជីព​​​ជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​​​​ប្រាប់​កោះសន្តិ​ភាពតាម​ទូរស័ព្ទ​​កាល​ពី​យប់​​ថ្ងៃទី​២ កញ្ញា ២០១២ ថា ​សភា​សម្ព័ន្ធ​​សហ​ជីពជាតិ​កម្ពុជា នឹង​ធ្វើ​​លិខិត​​ស្នើ​ទៅ លោក​វង សូត រដ្ឋ​មន្ត្រី​ក្រសួង​​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ ដើម្បី​សុំ​អន្តរាគមន៍​​ទៅ​ថៅកែ​រោង​ចក្រ​ សហ​គ្រាស​​​អនុ​ញ្ញាត​​ឱ្យ​កម្ម​ករ​​

រាជធានីភ្នំពេញ ៖ ​លោក​សោម ​អូន ប្រធាន​​សភា​សម្ព័ន្ធ​សហ​ជីព​ជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​សហ​ជីព​​​ជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​​​​ប្រាប់​កោះសន្តិ​ភាពតាម​ទូរស័ព្ទ​​កាល​ពី​យប់​​ថ្ងៃទី​២ កញ្ញា ២០១២ ថា ​សភា​សម្ព័ន្ធ​​សហ​ជីពជាតិ​កម្ពុជា នឹង​ធ្វើ​​លិខិត​​ស្នើ​ទៅ លោក​វង សូត រដ្ឋ​មន្ត្រី​ក្រសួង​​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ ដើម្បី​សុំ​អន្តរាគមន៍​​ទៅ​ថៅកែ​រោង​ចក្រ​ សហ​គ្រាស​​​អនុ​ញ្ញាត​​ឱ្យ​កម្ម​ករ​​ កម្ម​ការិនី​​ទូទាំង​ប្រទេស​​មាន​ឱកាស​​​ទៅពិនិត្យ​​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​​ជ្រើសរើស​​តំណាង​រាស្ត្រ​​ថ្ងៃទី​២៨ កក្កដា ​២០១៣ ​ខាងមុខ​នេះ ។

​លោក​ប្រធាន​សភា​សម័ន្ធ​​សហ​ជីព​ជាតិ​កម្ពុជា​បន្ត​ថា ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​តំណាង​​រាស្ត្រ​ខាង​មុខ​នេះ​ពិត​ជា​មាន​សារ​សំខាន់​ខ្លាំង​ណាស់​​ ដូច្នេះ​​ក្នុង​នាម​​រូប​លោក​ជា​តំណាង​សហ​ព័ន្ធ​​សហ​ជីព​ លោក​ក៏​សូម​​អំពាវ​នាវ​ទៅថៅកែ​រោងចក្រ​ សហ​គ្រាស​ទាំង​អស់​​ធ្វើ​យ៉ាង​ណា​​​រក្សា​ប្រាក់​ឈ្នួល​​កម្ម​ករ​ក្នុង​ឱកាស​​ដែល​កម្ម​ករ​​​ឈប់​​សម្រាក​​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ទៅ​ពិនិត្យ​​ឈ្មោះ​បោះ​ឆ្នោត​នៅតាម​​ឃុំ​-សង្កាត់​នានា​ទូទាំង​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ លោក​​សោម អូន បាន​បញ្ជាក់ថា ​ជា​គោល​ការណ៍​​ក្រសួងការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​តែ​ង​ធ្វើ​សេចក្តី​​ជូន​ដំណឹង​​​ជម្រាប​​ទៅ​និយោ​ជក​រោង​ចក្រ​សហ​គ្រាស​​ទាំង​អស់​​អំពី​​បញ្ហា​នេះ ។

​សូម​បញ្ជាក់ថា ​យុទ្ធ​នា​ការ​ពិនិត្យ​​ឈ្មោះ និង​​ចុះឈ្មោះ​បោះ​ឆ្នោត​​ប្រព្រឹត្ត​​ទៅ​ចាប់​ពីថ្ងៃទី​១ កញ្ញា ដល់​ថ្ងៃទី​​១២ តុលា ២០១២ ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕