រាជធានីភ្នំពេញ ៖ ពិធីប្រកាសជាផ្លូវការឱ្យដំណើរការសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (ICC) ត្រូវបានរៀបចំឡើថ ដោយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាកាលពីថ្ងៃទី ២ កញ្ញា ២០១២ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប៉ាន់ សុរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោកឌីណេស ប៉ាតណេក (Dinesh Patnaik) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកដេបាស៊ីស ប៉ាត់ណេក (Debasish Pattnaik) ប្រធាន ICC និងលោកស្រី សាន់តូស ណាអ៊ូទីយ៉ាល់ (Santosh Nautiyal) អនុប្រធាន FICCI ព្រមទាំងពាណិជ្ជករវិនិយោគិនឥណ្ឌា និងកម្ពុជាជាច្រើនរូបទៀត ។
ថ្លែងក្នុងឱកាសនោះលោកដេបាស៊ីស ប៉ាត់ណេក ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជាបានមានប្រសាសន៍ថា ICC បានបង្កើតនៅថ្ងៃទី២ កុម្ភៈ ២០១២ ក្នុងគោលបំណងពង្រីកពង្រឹង និងផ្សព្វផ្សាយទំនាក់ទំនងទ្វេភាគី និងផ្នែកសេដ្ឋកិច្ចរវាងឥណ្ឌា និងកម្ពុជា និងសម្របសម្រួលផ្នែកពាណិជ្ជកម្មប្រទេសទាំង២ ។ លោកបន្តថា បេសកកម្មរបស់យើងគឺដើម្បីភ្ជាប់ទំនាក់ទំនង និងសម្របសម្រួលរវាងក្រុមហ៊ុនពាណិជ្ជកម្មកម្ពុជា និងឥណ្ឌា និងស្វែងរកឱកាសវិនិយោគទុនដល់វិស័យឯកជនប្រទេសទាំង២ក្នុងគោលដៅបង្កើតជាឱកាស និងបណ្តាញសម្រាប់ជួយដល់អ្នកដែលចាប់អារម្មណ៍ចង់វិនិយោគផ្នែកអ្វីមួយនៅកម្ពុជា ឬឥណ្ឌា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ