ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួកគីៈ ​ស្លា.ប់​​​30​នាក់​​​​ក្នុង​​ការ​ប្រយុទ្ធ​​គ្នា​រវាង​​ពួក​ឧទ្ទាម​​ឃើត​​និង​​កងទ័ព​

12 ឆ្នាំ មុន

ប្រភព​​ព័ត៌​មាន​​​ផ្លូវការ​​​គូសបញ្ជាក់​​​​​ថា ទាហាន​​​តួកគី​១០​នាក់​​​និង​ពួកឧទ្ទាម​​ឃើត​២០​នាក់​​​​​បាន​ត្រូវ​​​ស្លា.ប់​​​​ក្នុង​ការ​វាយ​ប្រយុទ្ធគ្នា​​​ដ៏សា​ហាវ​​នានា​កាលពី​​យប់​​ថ្ងៃទី២មកទី​៣​កញ្ញា​​នៅភាគ​​អាគ្នេយ៍​តួកគី។​ក្នុង​គ្រាដំបូង​​​​អភិបាល​​ខេត្ត​ស​សៀរដាក់​ជាប់​ព្រំដែន​អុីរ៉ាក់​​​ លោក​​វ៉ា​ដេត​ទីន​ អូសាកាន​​ ថ្លែង​ថា ភ្នាក់​ងារ​​​សន្តិសុខ៩​នាក់​​​​ស្លា.ប់​​​និង៨​នាក់​​ទៀត​ត្រូវរបួស ។

ប្រភព​​ព័ត៌​មាន​​​ផ្លូវការ​​​គូសបញ្ជាក់​​​​​ថា ទាហាន​​​តួកគី​១០​នាក់​​​និង​ពួកឧទ្ទាម​​ឃើត​២០​នាក់​​​​​បាន​ត្រូវ​​​ស្លាប់​​​​ក្នុង​ការ​វាយ​ប្រយុទ្ធគ្នា​​​ដ៏សា​ហាវ​​នានា​កាលពី​​យប់​​ថ្ងៃទី២មកទី​៣​កញ្ញា​​នៅភាគ​​អាគ្នេយ៍​តួកគី។​ក្នុង​គ្រាដំបូង​​​​អភិបាល​​ខេត្ត​ស​សៀរដាក់​ជាប់​ព្រំដែន​អុីរ៉ាក់​​​ លោក​​វ៉ា​ដេត​ទីន​ អូសាកាន​​ ថ្លែង​ថា ភ្នាក់​ងារ​​​សន្តិសុខ៩​នាក់​​​​ស្លាប់​​​និង៨​នាក់​​ទៀត​ត្រូវរបួស ។

ក៏ប៉ុន្តែ​បន្ទាប់​​​មក​បណ្តា​​ភ្នាក់​ងារ​​​​​របស់​​​​​​លោក​​បញ្ជាក់​ថា   អ្នក​ស្លាប់​​​ទាំងអស់​​​​ខាង​កង​​កម្លាំង​សន្តិសុខតួកគី​​សុទ្ធ​​តែ​ជាទាហាន​​រួច​​ទាហាន​​​ម្នាក់​​ទៀត​ដែល​​របួស​ធ្ងន់​​​ត្រូវ​ស្លាប់​​​​នៅ​មន្ទីរ​ពេទ្យ​​​ធ្វើ​ឱ្យ​ចំនួន​​ទាហាន​ស្លាប់​​សរុប​ឡើង​ដល់​​១០​នាក់ ។​​​ប្រភព​​​​ព័ត៌​មាន​មូល​ដ្ឋាន​​​គូសបញ្ជាក់​ថា​ ការ​ប៉ះទង្គិច​គ្នា​​កើត​​មាន​នៅ​​មូល​ដ្ឋាន​ BEYTIISS-EBAP ខេត្ត​​​​សៀរ​ដាក់​​ក៏​​បណ្តាល​ឱ្យ​​ពួកឧទ្ទាម​​​​​ឃើត​​ប្រមាណ​ជា​២០​នាក់​​ត្រូវ​​ស្លាប់​​ដែរ ។ ​

អភិបាល​​​ខេត្ត​សៀរដាក់​​​​​រៀប​រាប់​ថា​  ពួក​ឧទ្ទាម​​​១ក្រុម​មាន​មូល​ដ្ឋានខាងក្រោយ​​ក្នុង​​តំបន់​​​ភ្នំ​អុីរ៉ាក់​​​បាន​វាយ​ប្រហារ​ដោយកាំភ្លើង​យន្ត​​ និង​​កាំភ្លើងបាញ់​​រ៉ុក្កែតលើ​​មូល​ដ្ឋាន​​កង​កម្លាំង​សន្តិសុខមួយ​នៅ​​ BEYTIISSEBAP ដោយសម្លាប់​ទាហាន​ជាច្រើន​​​​​​​នាក់។​​ ​ប៉ូលិស​និង​​​កងទាហាន​​បាន​បាញ់​​​តបត​វិញ​បណ្តាល​ឱ្យ​មាន​ការ​​ប៉ះទង្គិចគ្នា​យ៉ាង​ខ្លាំងក្លា ។​

ពួកឧទ្ទាម​​​ឃើត​តួកគី​​​​បាន​​បង្កើន​​​ការ​វាយ​ប្រហារ​​​​របស់​ខ្លួន​​​​រយៈពេល​​​​ប៉ុន្មាន​​​​ខែចុង​ក្រោយ​​ ​នេះ​ប្រឆាំង​កង​កម្លាំង​​​តួកគី ។ ​​កាលពី​ខែសីហា​ ​ការវាយប្រហារ​​ដោយ​រថយន្ត​បង្កប់​​​គ្រឿង​​ផ្ទុះ​មួយ​​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​​​១១នាក់​​​​ក្នុង​ទីក្រុង​​​​ហ្គា​​ហ្ស៊ី​អាន​ទេព  ភាគ​អាគ្នេយ៍តួកគី​ ៕​