ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យេម៉ែន​៖ ​ជន​ស៊ីវិល​13​​នាក់​​​ស្លា.ប់​​ក្នុង​​ការ​វាយ​ប្រហារ​​តាម​​អាកាស​​មួយ​

12 ឆ្នាំ មុន

អ្នកទទួល​ខុស​ត្រូវ​​​ម្នាក់​របស់​​​ប៉ូលិស​​​យេម៉ែន​​ ថ្លែងថា ​ជន​ស៊ីវិល​​១៣នាក់​​ស្លា.ប់​​​​កាលពី​​ថ្ងៃទី​​​២កញ្ញា ក្នុង​ការ​​វាយ​​ប្រហារ​​​​​តាម​អាកាស​​​​មួយធ្វើ​​​ឡើង​ដោយ​យន្តហោះ​​គ្មាន​មនុស្ស​​បើក​​អាមេរិក​១គ្រឿង​​នៅភាគ​កណ្តាល​យេម៉ែន​ ។​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​​នាពេល​មុននេះ​គូសបញ្ជាក់​ថា ការ​វាយ​ប្រហារ​​​នោះបាន​សម្លា.ប់​​​​​សមាជិក​ទាំងឡាយ​របស់​ពួក​អាល់​កៃដា​។​

អ្នកទទួល​ខុស​ត្រូវ​​​ម្នាក់​របស់​​​ប៉ូលិស​​​យេម៉ែន​​ ថ្លែងថា ​ជន​ស៊ីវិល​​១៣នាក់​​ស្លាប់​​​​កាលពី​​ថ្ងៃទី​​​២កញ្ញា  ក្នុង​ការ​​វាយ​​ប្រហារ​​​​​តាម​អាកាស​​​​មួយធ្វើ​​​ឡើង​ដោយ​យន្តហោះ​​គ្មាន​មនុស្ស​​បើក​​អាមេរិក​១គ្រឿង​​នៅភាគ​កណ្តាល​យេម៉ែន​ ។​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​​នាពេល​មុននេះ​គូសបញ្ជាក់​ថា ការ​វាយ​ប្រហារ​​​នោះបាន​សម្លាប់​​​​​សមាជិក​ទាំងឡាយ​របស់​ពួក​អាល់​កៃដា​។​

ក៏ប៉ុន្តែ​​​អ្នក​​​ទទួល​​ខុស​ត្រូវ​​ប៉ូលិសយេម៉ែន​​​និយាយ​ថា  យន្ត​ហោះ​​គ្មាន​​មនុស្សបើក​អាមេរិក​​​នោះ​​វាយ​ប្រហារ​​​ខុស​​គោល​ដៅ​​សង្ស័យ​ហើយ​​វាយ​​​ប្រហារ​​ដោយ​​ច្រឡំ​​លើ​រថយន្ត​២គ្រឿង​ក្នុង​ទីក្រុងរ៉ាដ​​ដា ខេត្ត​អាល់​បៃដា បណ្តាល​ឱ្យ​​ជន​ស៊ីវិល​​១៣​នាក់​​ស្លាប់​ក្នុង​នោះ​​មាននារី​​២នាក់ ។ អ្នក​ទទួល​​​​​​ខុស​ត្រូវ​​​រូបនេះ​បន្តថា​មេដឹកនាំ​​អាល់​​កៃដា​​​ឈ្មោះ​​រ៉ាអ៊ូហូអាល់​​ដាហាប​ ដែល​ជា​គោល​ដៅ​​​​នៃការ​​វាយ​ប្រហារ​​​​គេច​ផុតពី​គ្រោះ​ថ្នាក់​​ព្រោះរថយន្ត​​​របស់គេ​​ស្ថិត​នៅ​​ឆ្ងាយ​​ពី​កន្លែង​វាយ​ប្រហារ​​នោះ ។​

​ទីក្រុង​រ៉ាដដា ស្ថិត​នៅ​ចម្ងាយ​​១៧០គ.ម​  ភាគ​​អាគ្នេយ៍​​រដ្ឋធានី​​​សាណា​​ជាទី​លាន​​នៃការ​ប្រយុទ្ធ​គ្នា​យ៉ាង​​​ស្វិតស្វាញនានា​​មុនពេល​​​​​កង​​ទ័ព​យេម៉ែន​វាយ​ដណ្តើម​​​យក​បាន​​​​វិញពីពួក​​អាល់​​កៃដា ។  ​​សហរដ្ឋអាមេរិក​​​បាន​ជួយធ្វើ​​​អន្តរាគមន៍​​នៅ​យេម៉ែន​ក្នុង​ក្របខណ្ឌ​នៃការ​​តស៊ូ​ប្រឆាំង​ភេរវកម្ម​ដោយរួម​សហការជាមួយ​រដ្ឋាភិបាល​​​យេម៉ែនចាប់​តាំង​ពី​ការឡើង​កាន់​អំណាចរបស​់​​​​ប្រធានាធិបតី​​លោក​អាប​ដ៍រ៉ាបមូម៉ាន់សួរហាឌី កាលពីខែកុម្ភៈមក ៕​