ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្ន​ផល​​ត្រី​នៅ​ទន្លេ​ខេត្ត​ស្ទឹង​ត្រែង​​កើន​ឡើង​ ព្រោះ​​អាកាស​ធាតុ​មាន​ការ​​ផ្លាស់​ប្តូរ​

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ ធនធាន​ត្រី​នៅ​​ក្នុង​ទន្លេ​​នៃ​ខេត្ត​​ស្ទឹងត្រែង ​បាន​កើន​ឡើង​គួរឱ្យ​កត់​សម្គាល់​​សម្រាប់​ឆ្នាំ​​២០១២ នេះ ​ដោយ​សារ​អាកាស​ធាតុ​មាន​​ការ​ប្រែ​ប្រួល​ខុសពី​ឆ្នាំ​កន្លង​ទៅ ។ ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​​ក៏​ដូចជា​សហ​គមន៍​​នៅតែ​ខ្វល់​ខ្វាយ​​ចំពោះ​ការ​កើន​ឡើង​នូវ​វ៉ូង​ត្រី​​​​គ្រប់​ប្រភេទ​​នោះ ។

ខេត្ត​ស្ទឹងត្រែង ៖ ធនធាន​ត្រី​នៅ​​ក្នុង​ទន្លេ​​នៃ​ខេត្ត​​ស្ទឹងត្រែង ​បាន​កើន​ឡើង​គួរឱ្យ​កត់​សម្គាល់​​សម្រាប់​ឆ្នាំ​​២០១២ នេះ ​ដោយ​សារ​អាកាស​ធាតុ​មាន​​ការ​ប្រែ​ប្រួល​ខុសពី​ឆ្នាំ​កន្លង​ទៅ ។ ប៉ុន្តែ​ទោះ​បី​ជា​បែប​ណា​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​​ក៏​ដូចជា​សហ​គមន៍​​នៅតែ​ខ្វល់​ខ្វាយ​​ចំពោះ​ការ​កើន​ឡើង​នូវ​វ៉ូង​ត្រី​​​​គ្រប់​ប្រភេទ​​នោះ ។

​ប្រធាន​សហ​គមន៍​​នេសាទ​​ភូមិ​កោះ​ខន​ឌិន​លោក​ម៉ៅ ​សារ៉េត ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​នេះ​​ត្រី​គ្រប់​ប្រភេទ​​មាន​ការ​កើន​ឡើង​​ខ្លាំង បើ​ធៀប​​ ទៅ​កាល​ ពី​​៥​ទៅ​៦​​ឆ្នាំ​មុន ។ លោក​បាន​បញ្ជាក់ថា កត្តា​​ដែល​ធ្វើ​ឱ្យ​កំណើន​ត្រី​គ្រប់​ប្រភេទ​កើន​ឡើង​ដោយ​សារ​រយៈ​ពេល​២​ឆ្នាំ​មក​នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​​​​បង្ក​ឱ្យ​ព្រៃ​លិច​​ទឹក​នៅ​ក្នុង​តំបន់​រ៉ាំសារ​ចាប់ពី​ចំណុច​កន្ទុយ​​កោះ​ត្រែង ភូមិ​​ថ្មី សង្កាត់​សាមគ្គី​ រហូត​ដល់​ចំណុច​ព្រះ​សុខន ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡាបរិ​វ៉ាត់ អំណោយ​​ផល​ក្នុង​ការ​បង្កាត់​ពូជ​ពង​កូន ។ ​ម្យ៉ាង​វិញ​ទៀត​តំបន់​រ៉ាំ​​សារ​ជា​កន្លែង​​ជម្រក​កក់​ក្តៅ​​របស់​​ត្រី​ ព្រោះ​ក្នុង​តំបន់​នោះ​សម្បូរ​ដោយ​ថ្ម​អន្លុង​ជ្រៅៗ​សម្រាប់​​មេ​ពូជ​​ត្រីធំរស់​នៅ​ ។ ទន្ទឹម​នឹង​នោះ​លោក​ម៉ៅ សារ៉េត ​​ក៏បាន​ត្អូញ​ត្អែរ​​ និង​ព្រួ​យ​បារម្ភ​ថា ពូជ​ត្រី​ប្រភេទ​​ប៉ាសេអីុ​ជា​ត្រី​មាន​តម្លៃ​​សម្រាប់តែ​​ខេត្ត​​ស្ទឹង​ត្រែង​អាច​នឹង​ថយចុះដោយសារទំនប់​វារីអគ្គិ​សនី​​នៅសេសាន ។​

លោក​អឹុម ឆុន ​ជា​រឿយៗ​​ពេល​ឡើង​​ពី​ដក​ស្ទូង​​គាត់​បាន​កាន់​​សំណាញ់​ ឬ​មង​ក្រឡាទៅ​ដាក់​ក្នុង​ទន្លេ និង​​អូរ​តា​មបណ្តោយ​​ច្រាំង​ក្រោយ​ផ្ទះ​របស់​គាត់ ក្រោម​ទឹក​មុខ​ក្រៀម​ក្រំ​​ដោយ​សារតែ​មង និង​សំណាញ់​​របស់​គាត់​ជាប់​​បាន​ត្រី​ស្ទើរតែ​ស្ល​មួយ​សម្ល​មិន​គ្រាន់​ផងសម្រាប់​​​គ្រួសារ​របស់គាត់ ។ ដៃម្ខាង​កាន់​សំណាញ់​​រើស​សម្រាស់​​ចេញ​ហើយ​និយាយថា ឆ្នាំ​នេះ​​អាកាស​ធាតុ​មាន​ការ​ប្រែ​ប្រួល​​ជា​បន្ត​បន្ទាប់​​រាល់ឆ្នាំ​​ដោយ​សារ​មេឃ​ធ្លាក់​ភ្លៀង​ច្រើន ។ ចំណែក​​ត្រី​ក្នុង​​ទន្លេ​ក៏​សម្បូរជាង​ប៉ុន្មាន​​ឆ្នាំ​មុន​​ផងដែរ តែសម្រាប់​​ប្រជាជន​រស់​នៅ​តាម​ដង​ទន្លេ​​រក​ត្រី​ស្ល​ស្ទើរ​​តែ​មិន​បាន ដោយ​សារ​ត្រី​​ទាំង​នោះ​​មិន​អាច​ទប់ទល់​​នឹង​ការ​ដាក់​ឧបករណ៍​​ឆក់​រាល់​ថ្ងៃ ហើយ​គាត់​មិន​​សង្ឃឹម​ថា ត្រី​​ទាំង​នោះ​​អាច​សម្បូរ​ឡើយ បើ​គ្មាន​ការទប់​ស្កាត់​ ។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕