ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​បរទេស​​ស្រវឹងបើក​រថយន្ត​​បុក​រះ​រ៉ឺម៉ក​ម៉ូតូ​​​​2គ្រឿង​ និង​ម៉ូតូ​​​1គ្រឿង

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជ​ន​​បរ​ទេស​​​៤នាក់ ​ ស្ថិត​​ក្នុង​​សភាព​ស្រវឹង​​​ងើបមុខ​មិន​រួច​បាន​​បើក​រថយន្ត​មួយគ្រឿង​​ក្នុង​ល្បឿន​លឿន ហើយ​​​រេ​​ពេញ​ផ្លូវ​ ​ខណៈ​​បើក​មក​ដល់​​ចំណុច​​ផ្លូវ​សុធារស​ សង្កាត់​​​ទន្លេ​បាសាក់​ ខណ្ឌ​​ចំការ​មន​ ​រថយន្ត​ក៏​​​​​​ពន្លះ​រ៉ឺ​ម៉ក​ម៉ូតូ​​​ចំនួន២គ្រឿង ​​​ដែល​កំពុង​​បើក​នៅ​​​ខាង​មុខ​​ និង​បន្ត​ទៅ​​បុក​ម៉ូតូ​​សេ​១០០​​មួយគ្រឿង​​​ទៀត ​កាលពីវេលាម៉ោង​​១​និង​​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ច​ូល​ថ្ងៃទី

រាជ​ធានីភ្នំពេញ ៖ ជ​ន​​បរ​ទេស​​​៤នាក់ ​ ស្ថិត​​ក្នុង​​សភាព​ស្រវឹង​​​ងើបមុខ​មិន​រួច​បាន​​បើក​រថយន្ត​មួយគ្រឿង​​ក្នុង​ល្បឿន​លឿន ហើយ​​​រេ​​ពេញ​ផ្លូវ​ ​ខណៈ​​បើក​មក​ដល់​​ចំណុច​​ផ្លូវ​សុធារស​ សង្កាត់​​​ទន្លេ​បាសាក់​ ខណ្ឌ​​ចំការ​មន​ ​រថយន្ត​ក៏​​​​​​ពន្លះ​រ៉ឺ​ម៉ក​ម៉ូតូ​​​ចំនួន២គ្រឿង ​​​ដែល​កំពុង​​បើក​នៅ​​​ខាង​មុខ​​ និង​បន្ត​ទៅ​​បុក​ម៉ូតូ​​សេ​១០០​​មួយគ្រឿង​​​ទៀត ​កាលពីវេលាម៉ោង​​១​និង​​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ច​ូល​ថ្ងៃទី​៣ កញ្ញា ។ ​ហេតុ​ការណ៍នេះ ​បណ្តាល​​ឱ្យ​បុរស​​ម្នាក់​​ជា​​ម្ចាស់​​រ៉ឺម៉ក​ម៉ូតូ​​រង​របួស​​ធ្ងន់​ ។​​

សមត្ថកិច្ច​​​​មូល​ដ្ឋាន​​​​​​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​​បង្ក​​ហេតុ​ម៉ាក​​ហាយ​ឡែន​ឌ័រ ​ពណ៌ស្ករ​ មាន​​អ្នក​ជិះ​ចំនួន​​​៤នាក់ ​ជា​ជន​បរទេសបើក​បរ​​យ៉ាង​លឿន​​តាម​​បណ្តោយ​ផ្លូវ​​សុធារស​ ។ លុះ​មក​​​ដល់​​​​ជិត​​ប៉ុស្តិ៍​​​​នគរ​បាល​​ទន្លេ​​បាសាក់​​​​​ ស្រាប់​តែ​​​រថយន្ត​​​​​​​េរចង្កូត​​ពន្លះ​​រឺុម៉ក​ម៉ូតូ​​​​​ពីរគ្រឿង​​ដែល​​កំពុង​​បើក​ខាង​មុខ​ និង​​បន្ត​​ទៅបុក​ម៉ូតូ​​​១គ្រឿង​​​ទៀត​​​ ដែល​បើក​បញ្ច្រាស​​ទិសគ្នា ។​​ក្រោយ​​​ពេល​កើត​ហេតុ​ ភាគី​​ខាង​រថយន្ត​​មិន​​រត់​ទៅ​​ណា​ទេ ​គឺ​បាន​​ចេញ​​សំណង​ទៅ​​ភាគី​រ​ង​គ្រោះ​​ទាំង​បីនាក់ ​​​អស់​ជិត​ពីរ​ពាន់​ដុល្លារ​​ ៕