ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​ជាប់គ្នា​រថយន្ត២​គ្រឿង​​​​ដាច់ហ្វ្រាំង​រអិលធ្លាក់​​ពីលើ​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មានករណីគ្រោះ​ថ្នាក់​​​​ចរាចរណ៍​២លើក​​​កើតឡើង​​​២ថ្ងៃ​បន្ត​បន្ទាប់​គ្នា​​​​នៅកន្លែង​​តែ​មួយ​​ត្រង់​​​​ចំណុចគល់ស​្ពាន​​ព្រះ​មុនី​វង្សថ្មី ​ត្រើយ​ខាង​​កើត ​​​ដែលបង្ក​ឡើង​ដោយរថយន្ត​ដឹក​ទំនិញ​​ពីរគ្រឿង​​​​បើក​ចុះពី​​​លើ​ស្ពាន​​ដាច់​ហ្វ្រាំង​​​ក៏រអិល​​​បុក​​​រះ​ខូច​ខាត​​រថយន្ត​ម៉ូតូ​​អស់​ជា​ច្រើន​គ្រឿង ​។ ​

ករណីទី១​​បាន​កើតឡើង​កាលពីព្រឹក​​​​​ថ្ងៃទី២ ​កញ្ញា​​​ ដោយ​រថយន្តក្រឡុក​​ស៊ីម៉ង់ត៍​​​បើក​ចុះ​​​ពីលើ​ស្ពាន​​​ព្រះ​មុនីវង្ស​​​ថ្មី​ដាច់​ហ្វ្រាំង​​​បុករះ​ខូច​ខាត​រថយន្ត​៣គ្រឿង​​​ ម៉ូតូ៣គ្រឿង ​និង​រ៉ឺម៉ក​ម៉ូតូ​ដឹកថ្ម​២គ្រឿង ​និងបណ្តាល​ឱ្យ​​មនុស្ស​​​ម្នាក់​រង​របួស​ធ្ងន់ ​។ ដោយ​ឡែក​នៅព្រឹក​ថ្ងៃទី​៣ ​កញ្ញា ក៏​មាន​រថយន្ត​​​​ដឹក​ស៊ុម​​កញ្ចក់​​​មួយគ្រឿង​​ម៉ាក​ហ៊ីយ៉ាន់ដាយ​​​ ពណ៌​ខៀវ ​​បើកបរ​ដោយ​ឈ្មោះ​​សុន សាក់ អាយុ​២៣​ឆ្នាំ ​​មានទីលំនៅ​​​ស្រុក​​កំចាយ ខេត្តព្រៃ​វែង ​​​​បាន​បើក​រថយន្ត​​​​​ដឹក​សម្ភារ​ស៊ុម​កញ្ចក់​​​​ពីខេត្ត​​កំពង់​ឆ្នាំង ​បំណង​យកទៅ​លក់​​ឱ្យម៉ូយ​​​នៅ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ។

ប៉ុន្តែ​​ខណៈ​ពេល​ធ្វើ​ដំណើរ​​​មក​​ដល់ស្ពាន​​​ព្រះ​មុនី វង្សថ្មី ​ឆ្លង​ផុត​ដល់​ត្រើយ​ខាង​កើត​​ ស្រាប់តែ​​រថយន្ត​​បែក​ទុយោ​​ជាន់ហ្វ្រាំង​​​អត់​ស៊ី​​​បុក​រះ​​ខូច​ខាត​រថយន្ត​អស់​៣គ្រឿង​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕