ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉ក​​​​ម៉ូតូ​ដឹក​​លូ​​ធ្លាក់​​ជង្ហុក​​រេ​ចង្កូត​​បុក​គ្នា​​​​ជាមួយ​​តូយ៉ូ​តា​​ហ៊ីលុច្ស​ស្លា.ប់​​ម្នាក់​​ របួស​ធ្ងន់ម្នាក់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ​បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​​ និង​ម្នាក់ទៀត​​របួស​ធ្ងន់​ ក្នុង​ឧប្បត្តិ​​​ហេតុគ្រោះ​ថ្នាក់​​ចរាចរណ៍​ កា​លពី​វេលាម៉ោង​​៩​និង​​១០​នាទី​​ព្រឹក​​​ថ្ងៃទី​២ ​កញ្ញា ​​​នៅ​ចំណុច​ផ្លូវ​ជាតិ​​លេខ​៦ ក្នុង​ភូមិ​​រមាំង​​​​ងាប់ ​ឃុំ​ត្រពាំង​​ឫស្សី​ ​ស្រុក​​​កំពង់​ស្វាយ​ ​​​​​​រវាង​រថយន្ត​​​បុកគ្នាជាមួយ​រ៉ឺម៉​កម៉ូតូ​ដឹក​​លូ ។ ​

ខេត្ត​កំពង់​ធំ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​ និង​ម្នាក់ទៀត​​របួស​ធ្ងន់​ ក្នុង​ឧប្បត្តិ​​​ហេតុគ្រោះ​ថ្នាក់​​ចរាចរណ៍​ កា​លពី​វេលាម៉ោង​​៩​និង​​១០​នាទី​​ព្រឹក​​​ថ្ងៃទី​២ ​កញ្ញា ​​​នៅ​ចំណុច​ផ្លូវ​ជាតិ​​លេខ​៦ ក្នុង​ភូមិ​​រមាំង​​​​ងាប់ ​ឃុំ​ត្រពាំង​​ឫស្សី​ ​ស្រុក​​​កំពង់​ស្វាយ​ ​​​​​​រវាង​រថយន្ត​​​បុកគ្នាជាមួយ​រ៉ឺម៉​កម៉ូតូ​ដឹក​​លូ ។ ​

លោក​​​​វរ​​សេនីយ៍​ត្រី​ព្រំ​ ចាន់​​​ថុល​ ​អនុ​ប្រធាន​​ការិយាល័យ​​ចរាចរណ៍​បាន​​ឱ្យ​ដឹង​​ថា ​នៅ​​វេលា​ម៉ោង​​​ខាងលើ​​មានគ្រោះ​ថ្នាក់​​ចរា​ចរណ៍​មួយ​បាន​​​កើតឡើង​​នៅ​លើ​ផ្លូវ​​ជាតិ​លេខ​៦ ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​​​លេខ​១៧៦-១៧៧​ ​ក្នុង​ភូមិ​​រមាំង​ងាប់ ឃុំ​​ត្រពាំង​ឫស្សី ​កើត​ឡើង​​​រវាង​រថយន្ត​​ម៉ាក​តូយ៉ូ​​តា​​ហ៊ីលុច្ស​ ​ពណ៌ស្លែ ​​​​​បើក​បរ​ដោយ​​បុរស​ឈ្មោះ ​តាន់ ​ព្រឿន​គីរីវុឌ្ឍ ​អាយុ​៥២​ឆ្នាំ ​​ ​​មានទីលំនៅ ​​ភូមិ​ស្ទឹង​​ថ្មី ​សង្កាត់​ស្វាយ​​ដង្គំ ​ក្រុង​​សៀម​រាប ​ខេត្ត​សៀម​រាប បាន​បុក​​គ្នា​ជាមួយ​​​​​រ៉ឺម​៉ក​ម៉ូតូ​​ដឹក​លូ​​បើក​បរ​ដោយ​​​​បុរស​ឈ្មោះ ​ស៊ឹង ​សៀប អាយុ​៣៨​ឆ្នាំ​ ​ មាន​ទី​លំនៅ​​​​ភូមិ​-ឃុំ​​​កើត​ហេតុ​​ និង​​អ្នក​រួម​ដំណើរ​​​​ម្នាក់ទៀត ។​​​

នគរបាល​​ចរាចរ​បាន​​ឱ្យ​ដឹ​ង​ថា​ ​​ផ្អែក​​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​សាក្សី​​បាន​បញ្ជាក់​ថា ​មុន​ពេល​កើត​​​ហេតុ​​គេ​ឃើញ​​រថយន្ត​​ខាងលើ​បាន​​ធ្វើ​ដំណើរ​​យ៉ាង​លឿន​​ពី​​​​ជើង​ទៅ​ត្បូង ​លុះមក​ដល់​កន្លែង​កើត​ហេតុ​​ក៏មាន​​រ៉ឺម៉ក​ម៉ូតូ​​ដឹក​លូ​​​២កង់​​ធ្វើ​ដំណើរ​​បញ្រ្ចាស​ទិសគ្នា ​បាន​ធ្លាក់​​ជង្ហុកហើយ​​រេ​ចង្កូត​​​ចូលទៅ​​ស្តាំ​ដៃ​​រថយន្ត​​​ក៏​បាន​បុក​គ្នា​ជាមួយ​រថយន្ត​​​​ បណ្តាល​​ឱ្យ​​​​​ដួល​​ម៉ូតូ​​ហើយ​​​លូ​​​​នៅ​លើ​​រ៉ឺម៉ក​ម៉ូតូ​​​រមៀល​​ទៅ​សង្កត់​លើអ្នក​​​បើក​រឺុម៉ក​​​​ស្លាប់​​ភ្លាម​ៗ​ ​

ចំណែក​​អ្នក​រួម​ដំណើរ​​ម្នាក់​ទៀត​​របួស​ធ្ងន់​​ត្រូវ​បញ្ជូន​​ទៅមន្ទីរ​ពេទ្យ​ ​​។​ក្រោយ​​​​ហេតុ​ការណ៍​កើត​ឡើង​​​​សព​ត្រូវបាន​​ក្រុមគ្រួសារ​ទទួល​យកទៅ​ធ្វើ​បុណ្យ​​ ចំណែក​​រថយន្ត​ និង​រ៉ឺម៉ក​ម៉ូតូ​​​ត្រូវ​បានសមត្ថកិច្ចនាំ​យក​ទៅ​រក្សា​ទុក​​ដើម្បី​​ដោះ​ស្រាយ​​ជាក្រោយ ៕