ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ក​រដ្ឋ​មន្ត្រី​សិង្ហបុរី​ទៅ​បំពេញ​ទស្សន​កិច្ច​នៅចិន​​

12 ឆ្នាំ មុន

នាយ​ក​រដ្ឋ​មន្ត្រី​សិង្ហបុរី​លោក​លី​សៀន​ឡុង ​​បាន​អញ្ជើញ​ទៅ​​កាន់​ទី​ក្រុង​ចេង​ឌូ ខេត្ត​ស៊ី​ឈួន​ភាគ​និរតី​ចិន​ កាលពី​រសៀល​​ថ្ងៃទី​២ កញ្ញា​ ​ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​រយៈពេល​៦​ថ្ងៃ​មួយ​នៅ​​ចិន ។ ពេល​​ស្ថិតក្នុងខេត្ត​ចិននោះ​នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​ត្រូវ​ទស្សនា​គម្រោង​មួយ​ដែល​ស្ថិត​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​រវាង​​​សិង្ហ​បុរី ​និងខេត្ត​ស៊ី​ឈួន ​​ព្រម​ទាំ​ង​ទៅកាន់​ស្រុក​YINGXIU ​ដែល​ធ្លាប់​​ជា​

នាយ​ក​រដ្ឋ​មន្ត្រី​សិង្ហបុរី​លោក​លី​សៀន​ឡុង ​​បាន​អញ្ជើញ​ទៅ​​កាន់​ទី​ក្រុង​ចេង​ឌូ ខេត្ត​ស៊ី​ឈួន​ភាគ​និរតី​ចិន​ កាលពី​រសៀល​​ថ្ងៃទី​២ កញ្ញា​ ​ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​រយៈពេល​៦​ថ្ងៃ​មួយ​នៅ​​ចិន ។ ពេល​​ស្ថិតក្នុងខេត្ត​ចិននោះ​នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​ត្រូវ​ទស្សនា​គម្រោង​មួយ​ដែល​ស្ថិត​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​រវាង​​​សិង្ហ​បុរី ​និងខេត្ត​ស៊ី​ឈួន ​​ព្រម​ទាំ​ង​ទៅកាន់​ស្រុក​YINGXIU ​ដែល​ធ្លាប់​​ជា​ចំណុចកណ្តាល​នៃការ​រញ្ជួយដី​យ៉ាង​​បំផ្លិច​បំផ្លាញ​មួយ​កាលពី​​ខែឧសភា ​ឆ្នាំ​២០០៨ ។ ​

ក្រៅ​ពីខេត្ត​ស៊ីឈួន​លោក​លី​ សៀន​ឡុង ​នឹងទៅកាន់​ទី​ក្រុង​ប៉េកាំង​ផង​ដែរ ​ដែល​នៅ​ទីនោះ​លោកនឹង​ជួបជាមួយ​​បណ្តា​មេ​ដឹកនាំ​ចិន​ក្នុង​នោះ​​មាន​​ប្រធានាធិបតី​ ​លោក​ហ៊ូជី​តាវ​ ។ ​លោក​មក​បំពេញ​ទស្សន​កិច្ច​នេះ​តាម​ការអញ្ជើញ​របស់​សម​ភាគី​ចិន​​លោក​ល័ន​​ ជាបាវ​ ដែល​​​​មេដ​ឹក​នាំ​ទាំង​២​​ក៏​នឹងជួប​ពិភាក្សា​គ្នា​ដែរ ៕